មកដឹង ៥ចំណុច ដែលអាចបញ្ជាក់ថា Ex របស់អ្នក ចង់ត្រូវរ៉ូវមកស្រលាញ់គ្នាជាមួយអ្នកវិញ

ស្នេហាតែដល់ផ្លូវទាល់ មិនមានផ្លូវទៅមុខ ឬមានបញ្ហាមិនចុះសម្រុងគ្នា វាគង់តែបែកគ្នាជាដំណោះស្រាយ។ តែសម្រាប់គូស្នេហ៍ខ្លះទោះបីបែកគ្នា ក៏នៅតែមានចិត្តស្រលាញ់គ្នា មិនដាច់អាល័យពីគ្នា និងចង់រកផ្លូវត្រលប់មកជានាគ្នាដូចដើមវិញជាមិនខាន។

ឱ្យតែមនុស្សពី២នាក់មានចិត្តស្រលាញ់គ្នា កែខៃបញ្ហាគ្នាបាន វានឹងអាចមានឱកាសមកស្រលាញ់គ្នាដូចដើម។ តែធ្វើយ៉ាងណាអាចបញ្ជាក់ថាគេចង់ត្រូវគ្នាវិញ?

តោះមកដឹង ៥ចំនុច ដែលសង្សារចាស់របស់អ្នកមានគំនិតចង់ត្រូវគ្នាជាមួយអ្នកវិញដូចខាងក្រោមនេះ ៖

Your Ex Is Still Waiting For You

១. ព្យាយាមរកនឹកនិយាយជាមួយអ្នក

ទោះជាបែកគ្នាហើយក្តី គេហាក់ដូចមិនដាច់អាល័យពីអ្នកសោះ តែងតែព្យាយាមចង់និយាយជាមួយអ្នក ហើយរកនឹកយ៉ាងម៉េចឱ្យតែបាននិយាយជាមួយអ្នក។ គេធ្វើបែបនេះសង្ឃឹមថាអ្នកនឹងទន់ទោរចិត្ត និងអាចត្រលប់មកស្រលាញ់គ្នាដូចដើមវិញ។

២. រំលឹករឿងចាស់ និងធ្វើឱ្យអ្នករំជើបរំជួល

គេដូចជាព្យាយាមធ្វើគ្រប់យ៉ាងដើម្បីរំលឹករឿងអតីតកាលចាស់ៗរវាងអ្នក និងគេ ពិសេសគេតែងតែរំលឹករឿងរំជើបរំជួល ដោយសង្ឃឹមថាអ្នកនឹកឃើញរឿងចាស់ និងអន្ទងចិត្តអ្នកឱ្យត្រលប់មករកគេវិញ។

Istockphoto 1251310032 612x612

៣. សួរពីទំនាក់ទំនងស្នេហារបស់អ្នក

គេតែងតែព្យាយាមសួរនាំអ្នកត្រង់ៗ ឬបញ្ឆិតបញ្ឆៀង ថាអ្នកមានអ្នកថ្មីឬនៅ? មានសង្សារឬនៅ? ឬមានអ្នកកំពុងមើលចិត្តមើលថ្លើមឬនៅ? គេសួរបែបនេះព្រោះគេនៅនឹកបារម្ភពីអ្នក ហើយក៏ជាការស៊ើបសួរពីអ្នកដែរថា តើគេ និងអ្នកអាចនឹងមានឱកាសត្រលប់មករកគ្នាឬអត់?

បើគេដឹងថាអ្នកនៅទំនេរ គេអាចនឹងកំពុងតែស្វែងរកវិធីដើម្បីត្រលប់ទៅស្រលាញ់គ្នាវិញក៏ថាបាន។

៤.ចេះតែចង់ជួប ឬរកឱកាសអ្នកចេញទៅខាងក្រៅ

គេតែងតែចង់រកវិធីជួបអ្នក ទាំងការធ្វើជាលួចស្ទាក់ជួបអ្នកចៃដន្យ ឬអាចរកលេសផ្សេងៗដើម្បីជួបអ្នក និងណាត់អ្នកដើរលេងជាដើម។ គេសង្ឃឹមថាវាជាឱកាសដែលអាចត្រលប់ទៅផ្សះផ្សារនឹងអ្នកបាន។

Unhappy Sad Couple With Broken Heart Depression Having Relationship Problem_48369 31466

៥. សួរត្រង់ៗ

គេអាចនឹងធ្វើជាសួរអ្នកលេងសើចបន្លំមែន ថាតើអាចត្រលប់មកស្រលាញ់គ្នាដូចដើមវិញទេ។ ព្រោះគេសង្ឃឹមថានឹងទទួលបានការយល់ព្រមពីអ្នកជាមិនខាន៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Optimized by Optimole