ការបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន ពេលតារានិករប្រុសៗទាំងនេះ ស្រលាញ់នរណាម្នាក់ ទោះមិនទាន់និយាយពាក្យថាស្រលាញ់

នៅពេលដែលបុរសណាម្នាក់ចាប់អារម្មណ៍ និងចង់តាមស្រលាញ់នរណាម្នាក់នោះ គេអាចនឹងស្វែងរកវិធីចូលទៅជិត ឬចែចង់នារីនោះតាមវិធីខុសៗប្លែកពីគ្នាតាមបែប តាមស្ទាយ៍ និងចរិតផ្ទាល់ខ្លួន។

តែការបង្ហាញសកម្មភាព និងអារម្មណ៍តាមនារីណាម្នាក់មិនប្រាកដថាជោគជ័យគ្រប់ពេល ឬអាចឱ្យនារីណាម្នាក់ដឹងពីចិត្តគេនោះទេ។ តែយ៉ាងណាតាមរយៈខែកំណើត ឬតារានិករនីមួយៗ យើងអាចនឹងទាយដឹងថា បុរសនោះកំពុងតែស្រលាញ់មនុស្សស្រីម្នាក់យ៉ាងពិតប្រាកដទោះមិនទាន់និយាយពាក្យថា « បងស្រលាញ់អូន » ក៏ដោយ។

តោះ មកដឹងពីការបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន ពេលតារានិករប្រុសៗទាំងនេះ ស្រលាញ់នរណាម្នាក់ដូចខាងក្រោមនេះ ៖

Daily Love Horoscope 20 May 2021

១. Aries (២១ មីនា - ១៩ មេសា)

តារានិករប្រុសៗមួយនេះ ពេលស្រលាញ់នរណាម្នាក់នឹងបញ្ចេញតាមរយៈកាយវិការសាច់ប៉ះសាច់ គឺដៃរហ័សចិត្តហ៊ាន។ នោះបានន័យថាគេអាចនឹងបង្ហាញក្តីស្រលាញ់គេដោយប្រើរាងកាយសាច់ឈាមរបស់គេ ដូចជាបន្លំប៉ះដៃអ្នក ចង់កាន់ដៃអ្នក និងឱបអ្នកជាដើម។ ជួនកាលដើម្បីឆ្លងដល់ដំណាក់ការនេះ គេអាចនឹងប្រើវិធីលួងលោមអ្នក ផ្គាប់ចិត្តអ្នកស្ងាត់ៗ ដោយវិធីនេះអាចឱ្យអ្នកទោរទន់ និងជាឱកាសគេអាចអោបអ្នកជាបន្តក៏ថាបាន។

4549_aries

២. Taurus (២០ មេសា - ២១ ឧសភា)

តារានិករប្រុសនេះ ភាគច្រើនបង្ហាញពីក្តីស្រឡាញ់ដោយការខិតខំប្រឹងប្រែង និងបង្ហាញតាមរយៈលក្ខណៈពិសេសមួយ។ ដោយសារតែតានិកររូបនេះជាមនុស្សដែលម៉ត់ចត់ ម៉ឹងម៉ាត់ និងមិនសូវចេះផ្អែមល្ហែម វាពិបាកនឹងការបង្ហាញចិត្តស្មោះរបស់គេណាស់ ។ តែបើគេដាក់ចិត្តស្រលាញ់នរណាម្នាក់ហើយ គេពិតជាយកចិត្តទុកដាក់នឹងការបង្ហាញអារម្មណ៍នេះណាស់ តាមរយៈវិធីពិសេសណាមួយ។ ជួនកាលគេអាចនឹងធ្វើរឿងដ៏រំភើបមួយ និងគួរឱ្យស្រឡាញ់ដែលគេមិនធ្លាប់ធ្វើក៏មាន។

5608_taurus 1

៣. Gemini (២២ ឧសភា - ២១ មិថុនា)

តារានិករប្រុសរូបនេះ នឹងបង្ហាញក្តីស្រលាញ់របស់គេ ដោយធ្វើជាអ្នកស្តាប់ដ៏ល្អម្នាក់។ ការពិតទៅចរិតតារានិកររូបនេះ ចូលចិត្តនិយាយច្រើនណាស់ តែពេលគេធ្លាក់អន្លង់ស្នេហ៍នរណាម្នាក់គេបែរជាចូលចិត្តស្តាប់មនុស្សដែលគេស្រលាញ់និយាយទៅវិញ ព្រោះគេចង់ដឹងឱ្យច្រើនពីមនុស្សដែលគេស្រលាញ់ ចង់ដឹងថាគិតអ្វី និងចង់ស្វែងយល់បន្ថែមពីមនុស្សស្រីម្នាក់នោះថែមទៀតផង។

5749_gemini

៤. Cancer  (២២ មិថុនា - ២២ កក្កដា)

តារានិករប្រុសរូបនេះនឹងបង្ហាញពីក្តីស្រឡាញ់តាមរយៈសាច់ប៉ះសាច់ដូចតារានិករ Aries ដែរ ដូចជាកាន់ដៃ ចាប់ដៃ និងជាការឱបជាដើម ព្រោះគេជាមនុស្សដែលចង់មានភាពស្និទ្ធស្នាលបំផុតជាមួយមនុស្សដែលគេស្រលាញ់។ គេជាមនុស្ដែលបង្ហាញទំនាក់ទំនងស្នេហាតាមរយៈកាយវិការ និងបង្ហាញពីសេចក្តីស្រឡាញ់រតាមរយៈសកម្មភាពជាក់ស្តែងដែលអាចធ្វើឱ្យរាងកាយមានអារម្មណ៍ពិសេសម្យ៉ាង។

5849_cancer 00

៥. Leo (២៣ កក្កដា - ២២ សីហា)

តារានិករកម្រិត High មួយនេះ ឱ្យតែស្រលាញ់ ឬចាប់អារម្មណ៍មនុស្សស្រីណាតែងតែបង្ហាញតាមរយៈការជូនកាដូ ឬរបស់ថ្លៃៗដល់មនុស្សស្រីនោះជាមិនខាន។ កុំយល់ច្រលំថាគេទិញទឹកចិត្ត ឬប្រើលុយមកទាក់ចិត្តឱ្យសោះ ព្រោះចរិតតារានិកររូបនេះតែងតែចង់ឱ្យនារីដែលខ្លួនឯងស្រលាញ់សប្បាយចិត្ត មានរបស់ល្អៗ និងថ្លៃៗប្រើប្រាស់ប៉ុណ្ណោះ។ អ្នកនឹងដឹងពីអារម្មណ៍ និងក្តីស្រលាញ់ដ៏ជ្រាលជ្រៅរបស់គេតាមរយៈកាដូស្អាតៗដែលគេជូនអ្នកជាមិនខាន។

5956_leo

៦. Virgo (២៣ សីហា - ២២ កញ្ញា)

តារានិកររូបនេះ នឹងបង្ហាញក្តីស្រលាញ់របស់គេតាមរយៈការជូនអ្នកទៅញុំអាហារឆ្ងាញ់ៗ ឬអាចនឹងចម្អិនអាហារឱ្យអ្នកទៀតផង។ ដោយសារតែតារានិករូបនេះចូលចិត្តធ្វើតាមការណែនាំ ឬវិធីសាស្ត្រផ្សេងៗនោះ បែបនេះហើយដើម្បីញ៉ែអ្នកបាន គេប្រាកដជាមិនរួញរានឹងកាន់សៀវភៅធ្វើម្ហូបសាកល្បងធ្វើម្ហូបឱ្យអ្នកញាុំឡើយ។ ដូច្នេះមិនបាច់ឆ្ងល់ទេបើតារានិកររូបនេះសុខៗស្រាប់តែធ្វើម្ហូបឱ្យអ្នកនោះ ព្រោះគេកំពុងតែចែចង់អ្នក និងចង់ឱ្យអ្នកស្រលាញ់គេវិញហើយ។

0124_virgo

៧. Libra (២៣ កញ្ញា - ២២ តុលា)

តារានិករប្រុសរូបនេះ នៅពេលមានចិត្តស្រលាញ់នរណាម្នាក់ គេនឹងតែងតែគាំទ្រអ្នកគ្រប់បែបយ៉ាង។ តែមិនបាច់បារម្ភទេប្រសិនជាគេហាក់ដូចជាតាមចិត្តអ្នកគ្រប់រឿង គាំទ្រអ្នកគ្រប់ស្ថានការណ៍នោះ ព្រោះវាជាសញ្ញថាគេគាំទ្រ និងជឿជាក់លើមនុស្សដែលគេស្រលាញ់ខ្លាំងណាស់។ ហើយចំពោះមនុស្សស្រីដែលគេស្រលាញ់ ដោយសារតែគេដឹងពីចរិតពិតរបស់អ្នក គឹនឹងឱ្យតម្លៃខ្ពស់ណាស់ ថាអ្វីៗដែលអ្នកធ្វើគឺសុទ្ធតែត្រឹមត្រូវទាំងអស់។

0147_libra

៨. Scorpio (២៣ តុលា - ២២ វិច្ឆិកា)

តារានិករប្រុសរូបនេះ នឹងបង្ហាញក្តីស្រឡាញ់តាមរយៈសកម្មភាព និងទង្វើជាក់ស្តែង។ គេអាចនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យមនុស្សស្រីដែលគេស្រលាញ់មានអារម្មណ៍រីករាយ មានក្តីសុខ និងមានផាសុកភាព។ គេនឹងធ្វើឱ្យអ្នកដឹងថា គេជាមនុស្សដែលអ្នកត្រូវការ ហើយគេគឺជាស្មាដ៏រឹងមាំដែលអ្នកអាចពឹងផ្អែកបានអស់មួយជីវិត។

0507_scorpio

៩. Sagittarius (២៣ វិច្ឆិកា - ២១ ធ្នូ)

តារានិករប្រុសរូបនេះ នឹងបង្ហាញពីក្តីស្រឡាញ់របស់គេ ដោយការយកអ្នកជាមនុស្សសំខាន់ និងជាមនុស្សអទិភាពដំបូងគេបង្អស់។ ដោយគេនឹងបង្ហាញការយកចិត្តទុកដាក់ខ្លាំងចំពោះអ្នក ហើយពេញចិត្តធ្វើគ្រប់យ៉ាងដើម្បីអ្នក និងជាជំនួយការពិសេសដំបូងបង្អស់នៅពេលដែលអ្នកត្រូវការ។

1808_9.sagit

១០. Capricorn (២២ ធ្នូ - ២០ មករា)

តារានិករប្រុសរូបនេះ នឹងបង្ហាញក្តីស្រលាញ់តាមរយៈមនោសញ្ចេតនា និងអារម្មណ៍ជ្រាលជ្រៅស្តែងៗតែម្តង ដូចជាការនិយាយសម្តីផ្អែមល្ហែម ញ៉ែញង និងបង្ហាញភាពជឿជាក់លើអ្នក ដែលអាចនិយាយថាមិនពិបាកយល់ទេបើតារានិកររូបនេះស្រលាញ់អ្នកនោះ។ ក្រៅពីការលួងលោមយ៉ាងជ្រាលជ្រៅ និងមនោសញ្ចេតនាស្នេហាស្តែងៗ គេនឹងបង្ហាញថាគេជាមនុស្សដ៏មានតម្លៃម្នាក់ស័ក្តសមនឹងអ្នក និងធ្វើអ្វីគ្រប់យ៉ាងបានដើម្បីអ្នក ។ ពិសេសក្តីស្រលាញ់ ការជឿជាក់ និងការគោរពឱ្យតម្លៃអ្នក គឺព្រោះតែអ្នកជាមនុស្សជាទីស្រលាញ់របស់គេ ដែលអ្វីៗទាំងនេះមិនមែនមានសម្រាប់មនុស្សគ្រប់គ្នាឡើយ។

0655_capricorn

១១. Aquarius (២១ មករា - ១៨ កុម្ភៈ)

តារានិករប្រុសរូបនេះ ពេលស្រលាញ់នរណាម្នាក់គេនឹងព្រមស្តាប់តាមអ្វីដែលមនុស្សស្រីម្នាក់នោះនិយាយ។ ដោយសារតែតារានិកររូបនេះជាមនុស្សឆ្លាតវៃ មានអំនួត និងមនុស្សមានសមត្ថភាពម្នាក់ដូច្នេះគេមិនងាយស្តាប់តាមនរណាម្នាក់នោះទេ។ ហេតុនេះហើយគេនឹងស្រលាញ់មនុស្សស្រីដែលមានភាពឆ្លាតវៃ និងមានសមត្ថភាពដូចគេ ឬលើសគេផងមិនដឹង ហើយដោយសារតែបែបនេះហើយ គេនឹងព្រមស្តាប់តាម ឬគោរពយោបល់របស់មនុស្សស្រីម្នាក់នោះប្រាកដណាស់។ ព្រោះគេដឹងថាមនុស្សស្រីដែលគេចាប់អារ្មណ៍ជាមនុស្សស្រីពូកែ និងមានសមត្ថភាព ទើបជាហេតុឱ្យគេអាចបាក់អំនួត និងស្តាប់តាមបាន។

0718_aqua

១២. Pisces (១៩ កុម្ភៈ - ២០ មីនា)

តារានិករប្រុសរូបនេះ ពេលស្រលាញ់នរណាម្នាក់ គេនឹងព្រមធ្វើគ្រប់យ៉ាងសម្រាប់នារីម្នាក់នោះមិនខុសពីតួឯកប្រុសក្នុងភាពយន្តទេ។ ដោយារតែគេជាមនុស្សពោរពេញដោយមនោសញ្ចេតនាស្រាប់ផង ពេលដាក់ចិត្តស្រលាញ់នរណាម្នាក់គេនឹងបង្ហាញតាមរយៈកាយវិការស្តែងៗ បង្ហាញភាពរ៉ូមែនទិក និងផ្អែមល្ហែមជាដើម ។ ពិសេសនោះគេនឹងធ្វើគ្រប់យ៉ាងដើម្បីស្នាមញញឹមអ្នក និងធ្វើឱ្យអ្នកសប្បាយចិត្ត ដូច្នេះហើយអ្នកនឹងដឹងពិចិត្តគេច្បាស់តាមរយៈសកម្មភាព ឬកាដូផ្អែមល្ហែមពីគេច្បាស់ៗតែម្តង៕

0748_pisces

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers