យល់​ឲ្យ​ច្បាស់​ពី​ដើមចម​នៃ​ការ​កើត​មុន​ផ្នែក​ទាំង ៥ លើ​មុខ ដើម្បី​ងាយស្រួល​ព្យាបាល

នៅ​លើ​ផ្ទៃ​មុខ​យើង ជឿ​ថា​អ្នក​ប្រាកដ​ជា​ឆ្ងល់ ថា​ហេតុអ្វី​កើត​មុន​នៅ​ទីតាំង​មាត់ ពេល​ខ្លះ​ទៅ​ឡើ​ក្បែរ​ភ្នែក? អ្នក​ត្រឹម​តែ​ដឹង​ពី​ដំណោះស្រាយ ដោយ​ប្រើប្រាស់​ផលិតផល​ណា​មួយ​មក​លាង​សម្អាត តែ​ជឿ​ថា​អ្នក​មិន​ទាន់​ច្បាស់​នោះ​ទេ អំពី​មូលហេតុ​នៃ​ការ​កើត​ឡើង​នៃ​គ្រាប់​មុន​ទាំង​អស់​នោះ។

ខាង​ក្រោម​យើង​បង្ហាញ​ពី​ហេតុផល​នៃ​ការ​កើត​មាន​លើ​ផ្នែក​ទាំង ៥ នៃ​មុខ ដើម្បី​យើង​ងាយស្រួល​ក្នុង​ការ​បញ្ចៀស​នៅ​ពេល​ក្រោយ៖

៥) ថ្ងាស

Ice_screenshot_20210731 140435

ការ​កើត​មុន​នៅ​លើ​ថ្ងាស គឺ​ភាគ​ច្រើន​ដោយសារ​បញ្ហា​ស្រ្តេស ការ​គេង​មិន​លក់ ភាព​តានតឹង​ផ្លូវ​អារម្មណ៍​ខ្លាំង​ពេក។ មួយ​ផ្សេង​ទៀត​ក៏​ដោយសារ​ការ​ទទួល​ទាន​អាហារ​កំប៉ុង​ច្រើន ឬ​របស់​ដែល​មាន​ជាតិ​ផ្អែម​ខ្ពស់។

៤) ច្រមុះ

Ice_screenshot_20210731 140442

ការ​កើត​មុន​លើ​ច្រមុះ ក៏​ដោយសារ​វា​អ្នក​កើត​មាន​ក្រពេញ​ខ្លាញ់​ច្រើន ហើយ​ស្ទះ​រន្ធ​ញើស។ ដំណោះស្រាយ​ល្អ​បំផុត​ត្រង់​ផ្នែក​នេះ គឺ​មាន​តែ​ការ​ប្រើប្រាស់​ប្រភេទ​ម៉ាស​បក​មុន ហើយ​លាប​ក្រែម​ផ្តល់​សំណើម​ទៅ​លើ​នោះ។

៣) ថ្ពាល់​ខាង​លើ

Mat Na Cho Da Mun Mua Dong

ការ​កើត​មុន​នៅ​លើ​ផ្នែក​ថ្ពាល់ អាច​មកពី​អ្នក​គេង​នៅ​លើ​ខ្នើយ​ដែល​មិន​ស្អាត អ្នក​យក​ទូរស័ព្ទ​មក​ប៉ះ​មុខ ឬ​ឧស្សាហ៍​យក​ដៃ​កខ្វក់​មក​ប៉ះ​មុខ​ជា​ដើម ហើយ​បង្កើត​ទៅ​ជា​បាក់តេរី​ងាយ​ជ្រាប​ចូល​ទៅ​កាន់​ផ្ទៃ​មុខ។ អ្នក​ត្រូវ​មាន​ទម្លាប់​ផ្លាស់ប្ដូរ​ស្រោមខ្នើយ និង​សម្អាត​ទូរស័ព្ទ​ដែល​យើង​លើក​មក​និយាយ​ជា​ប្រចាំ។

២) ចង្កា​និង​ថ្គាម

Ice_screenshot_20210731 140448

ការ​កើត​មុន​នៅ​លើ​ផ្នែក​ចង្កា ឬ​ក្បែរ​តំបន់​ថ្គាម​ភាគ​ច្រើន រមែង​ដោយសារ​បម្រែបម្រួល​អ័រម៉ូន។ នោះ​មាន​ន័យ​ថា អ្នក​មិន​ត្រូវ​ទទួល​ទាន​ទឹក​ដោះ​គោ សាច់​កែច្នៃ និង​ជាតិ​ស្ករ​ខ្ពស់​ពេក​ទេ។

១) នៅ​ជុំវិញ​មាត់

ការ​កើត​មុន​នៅ​ជុំវិញ​មាត់ ច្រើន​តែ​មក​ពី​អ្នក​ប្រើប្រាស់​ក្រែម​លាប​បបូរ​មាត់​ដែល​មិន​ល្អ ឬ​សំណល់​អាហារ ជាតិ​ខ្លាញ់ ដែល​ជាប់​នៅ​លើ​មាត់​ ហើយ​អ្នក​សម្អាត​មិន​បាន​ត្រឹមត្រូវ។ ដូច្នេះ​ពេល​ទទួល​ទាន​អាហារ​ហើយ​ ត្រូវ​ឧស្សាហ៍​សម្អាត​មាត់​ឲ្យ​បាន​ស្អាត​ល្អ​ផង។ មួយ​ផ្សេង​ទៀត​ពេល​លាង​សម្អាត​ក្រែម​ចេញ​ពី​មាត់ ក៏​ត្រូវ​ជ្រើសរើស​ទឹក​លាង​សម្អាត​ដែល​មាន​គុណភាព​សមរម្យ​ដូច​គ្នា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

Optimized by Optimole