កីឡាករនៅ​ Man Utd ចាប់​អារម្មណ៍​កាយសម្បទារបស់ Van de Beek មុន​ការ​ប្រកួតរដូវកាលថ្មី

រាយការណ៍ដោយកាសែត​អង់គ្លេស The Athletic មិត្តរួម​ក្រុមនៅ Manchester United មានអារម្មណ៍កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់​ខ្សែបម្រើ Donny van de Beek ដែល​បាន​កែ​ប្រែកាយសម្បទារបស់​ខ្លួន​។

Manchester United V Brentford   Pre Season Friendl Eb6c3d6f502c38138ebd70282589eda7

ថ្វីត្បិតតែរដូវកាលដំបូងមិនសូវល្អ និងត្រូវ​ដកចេញ​ពី​បញ្ជីឈ្មោះជម្រើស​ជាតិ Euro2020 របស់ហូឡង់ដោយមានរបួសក៏ដោយ Van de Beek បានធ្វើឱ្យរាងកាយរបស់គាត់ប្រសើរឡើងមុនពេល​ចូល​ប្រឡូកក្នុងរដូវ​កាលថ្មី។

Van De Beek Manchester United Scaled E1627744651975 1024x592

ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ ហាក់ដូចជាទទួលបានសាច់ដុំច្រើន ហើយប្រភពមួយនៅក្នុងក្លឹបបានបញ្ជាក់ថា Donny Van de Beek មើលទៅមានភាពជឿជាក់ជាងពេលដែលគាត់ចូលរួមលើកដំបូងកាល​ពី​រដូវកាលមុន។

0_Manchester United Pre Season Training Session

កាសែត The Athletic បានសំគាល់បន្ថែមថា Van de Beek ស្ទើរតែគ្មានពេលហាត់ប្រាណ ដើម្បីសុខភាពរបស់គាត់ដោយសារកាលវិភាគប្រកួតនៅឆ្នាំ ២០២០​/២១ ។ ទោះយ៉ាងណាក៏ដោយ! ប្រសិនបើគាត់នៅតែរក្សាកាយសម្បទារឹងមាំ និង​មាន​ស្វាហាប់បានល្អទីបំផុតនោះ យើងនឹងអាចឃើញគាត់បង្ហាញសក្តានុពលរបស់គាត់នៅ Old Trafford ក្នុង​រដូវ​កាល​នេះមិនខាន។

GettyImages 1287480947 910x605

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN