បង្ហាញ​ខ្លួន​ភ្លាម! Giroud ​ផ្តាំ​ហៅ​កីឡាករ Chelsea មួយ​រូប​ឲ្យ​មក​ចូលរួម​នៅ AC Milan ភ្លែត

Olivier Giroud បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅ​សន្និសីទ​សារព័ត៌មាន​ឲ្យ​ក្លឹប AC Milan ហើយ​ទន្ទឹម​នោះ​លោក​ក៏​បាន​បង្ហើប​នៅ​អារម្មណ៍ និង​ការ​យល់​ឃើញ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​មក​ដល់​ទ្រនំ​ថ្មី។ សុពលភាព​កុងត្រា​របស់​កីឡាករ​បារាំង ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។

Olivier Giroud Ac Milan 17072021

Giroud ដែល​ត្រៀម​នឹង​ក្លាយ​ជា​ចំណែក​ដ៏​សំខាន់ និង​ជា​កីឡាករ​ជួរ​មុខ​ឲ្យ Milan បាន​និយាយ​ថា Hakim Ziyech គួរ​តែ​មក​ចូលរួម​ជាមួយ​ខ្លួន ដ្បិត​បើ​អ្នក​ទាំង​ពីរ​បាន​រួម​ទីលាន​ជាមួយ​គ្នា​ត្រឹម​រយៈ​ពេល​ខ្លី។

កីឡាករ​វ័យ ៣៤ ឆ្នាំ​និយាយ មុន​ទីផ្សារ​ដោះដូរ​មិន​ទាន់​បិទ​ទ្វារ៖ "Ziyech គឺ​ជា​កីឡាករ​ល្អ ដោយ​យើង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា ដ្បិត​បើ​យើង​បាន​លេង​រួម​គ្នា​តែ​ប៉ុន្មាន​ប្រកួត​ក៏​ដោយ"។

PRI_192630551

PRI_192820613

លោក​បន្ថែម៖ "គេ​មាន​ជើង​ឆ្វេង​ពោរពេញ​ដោយ​គុណភាព លាយឡំ​នឹង​បទពិសោធន៍​ក៏​ដូច​ជា​តិចនិក​យ៉ាង​ល្អ​ថែម​ទៀត​ផង ដូច្នេះ​ហើយ​វា​ពិត​ជា​ល្អ​ការ​ដែល​អាច​លេង​ជាមួយ​គេ​ម្តង​ទៀត [នៅ AC Milan]៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

Optimized by Optimole