អាជ្ញាធរខេត្តព្រះសីហនុ កំពុងស្វែងរកបុរសម្នាក់ដែលបាត់ខ្លួន នៅវេលាម៉ោងប្រមាណ ៤ :៣០ នាទីរសៀលនៅចំនុចឆ្នេរអូរត្រេះ១ ក្រោយពីចុះលេងទឹកសមុទ្រ

ព័ត៌មានបឋម៖ នៅវេលាម៉ោង ៨:៣០ នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យ និងដឹកនាំបញ្ជារដោយផ្ទាល់ ករណីបុរសម្នាក់បានចុះលេងទឹកសមុទ្រ ដោយទឹករលកខ្ពស់ៗ និងខ្យល់បក់បានបណ្តាលអោយបាត់ខ្លួន នៅវេលាម៉ោងប្រមាណ ៤ :៣០ នាទីរសៀលនៅចំនុចឆ្នេរអូរត្រេះ១ ។

1

2

3

4

5

ជនរងគ្រោះមានឈ្មោះជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី  មានទីលំនៅរាជធានីភ្នំពេញបានមកក្រុងព្រះសីហនុ ក្នុងបេសកកម្មការងារ និងទេសចរណ៍។ មកទល់ពេលនេះ នៅមិនទាន់រកឃើញជនរងគ្រោះនៅឡើយទេ។

6

7

8

9

11

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា - TVK