Supercomputer ព្យាករណ៍​បិសាចក្រហម Man Utd បាន​លេខបួន​ក្នុង​រដូវ​កាល​២០២១/២០២២

Supercomputer AI ដែលបង្កើតឡើងដោយ BettingExpert បានបង្ហាញពីការព្យាករណ៍របស់ខ្លួនសម្រាប់ចំណាត់ថ្នាក់ចុងក្រោយនៃរដូវកាល Premier League ឆ្នាំ ២០២១/២២។ តាម​រយៈនេះ Man United ត្រូវបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ខណៈដែល​រដូវ​កាល​ទទយលបាន​រងជើងឯក។

F0b4fcad 0bd0 49b9 B902 9b330795c5ae

Supercomputer ក៏បានព្យាករណ៍ផងដែរថា Man City នឹងឈ្នះពានរង្វាន់ Premier League ដដែល ហើយបន្តបន្ទាប់មានដូចជា Chelsea (លេខ ២)និង​Liverpool (លេខ ៣) ។ អ្នកនាំពាក្យរបស់ BettingExpert បាននិយាយថា៖“ Manchester City ពិបាកមើលរំលង​ខណៈដែល​ពួក​គេ​ធ្លាប់​ឈ្នះពាន​រង្វាន់ Premier League ជាប់​ៗ​គ្នា ដូច្នេះហើយ​វា​មិន​មានអ្វី​ភ្ញាក់ផ្អើល​ដែល​កុំព្យូទ័រទំនើបរបស់​យើង​ព្យាករណ៍​ចេញ​មក​បែបនេះ​ទេ"។

Man Utd

Untitled 1

“ ក្រុមតោខៀវ Chelsea បន្ទាប់ពីកែប្រែឱ្យប្រសើរឡើងខ្លាំងកាលពីរដូវកាលមុន និងជោគជ័យក្នុងក្របខ័ណ្ឌ Champions League ត្រូវបានព្យាករណ៍ថានឹងតាម​ពី​ក្រោយក្រុម Man City ខណៈដែលក្រុម Liverpool និង Manchester United ឈរនៅចំណាត់ថ្នាក់កំពូលទាំងបួន។

“ នៅបាតតារាងក្រុមទាំងបីដែលទើបនឹងឡើងថ្មីដូចជា Norwich, Watford និង Brentford ត្រូវបានគេរំពឹងថានឹងជួបការលំបាកយ៉ាងខ្លាំង ក្នុង​ការ​រយៈខ្លួន​ឱ្យ​នៅ​បន្ត​ទៀត” ។

Bisackjrhm

កាលពីរដូវកាលមុន Supercomputer ក៏បានព្យាករណ៍ថា United នឹងស្ទើរតែបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ តែ​យ៉ាងណា!​ ក្រុមរបស់លោក Ole Gunnar Solskjaer បាន​ផ្ដល់​ការរំពឹង​ទុក​ខ្ពស់​ជាង​ការ​ព្យាករណ៍របស់​កំពូល​កុំព្យូទ័រ​នេះហើយ​ពួក​គេ​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​២។

ការទស្សន៍ទាយរបស់ Supercomputer របស់ BettingExpert សម្រាប់តារាងឆ្នាំ ២០២១/២២ PL៖

1. Manchester City

2. Chelsea

3. Liverpool

4. Manchester United

5. Tottenham Hotspur

6. Leicester City

7. Arsenal

8. Everton

9. Leeds United

10. West Ham

11. Aston Villa

12. Brighton

13. Wolves

14. Southampton

15. Newcastle United

16. Burnley

17. Crystal Palace

18. Brentford

19. Watford

20. Norwich City

Source: BettingExpert

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN