ទោះ​ធ្លាប់​លេង​ឲ្យ Real/Barca/Inter តែ Eto’o បែរ​ជា​ចុច​ឈ្មោះ​ក្លឹប​នេះ ថា​ល្អ​បំផុត​ក្នុង​លោក

Samuel Eto'o ជា​អតីត​ខ្សែ​ប្រយុទ្ធ​កំពូល​មួយ​រូប​កាល​ពី​អតីតកាល ដែល​ធ្លាប់​បម្រើ​អាជីព​ឲ្យ​ក្លឹប​ធំៗ​ដូច​ជា Real Madrid, Espanyol, Barcelona, Inter Milan និង Chelsea ជា​ដើម។ យ៉ាងណា​ថ្មីៗ​នេះ​សួរនាំ​អំពី​ក្លឹប​ល្អ​បំផុត​ដែល​លោក​ពេញ​ចិត្ត បែរ​ជា​លោក​ជ្រើស​យក​ក្លឹប​អេស្ប៉ាញ​មួយ​ផ្សេង​ទៀត​ទៅ​វិញ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កាមេរ៉ូន ​និយាយ​ថា៖ "ក្លឹប Mallorca ជា​ក្លឹប​ល្អ​បំផុត​ក្នុង​លោក ពិត​ហើយ​ព្រោះ​ Mallorca ពួក​គេ​បាន​ផ្តល់​ឱកាស​ដល់​ខ្ញុំ ឱកាស ពេលវេលា ​ក្នុង​ការ​លេង​បាល់ទាត់ ហើយ​ធំ​ជាង​ប្រទេស​ខ្ញុំ​ទៅ គឺ Mallorca នេះ​ហើយ​ជា​អ្នក​ផ្តល់​សេរីភាព​ដល់​ខ្ញុំ"។

EtooRU

លោក​បន្ត៖ "ពេល​ខ្លះ​បាល់ទាត់ កីឡាករ​មិនមាន​ពេលវេលា​លេង​គ្រប់គ្រាន់​ទេ ជា​ពិសេស​ពេល​យើង​នៅ​ក្មេង ដែល​នេះ​ជា​បញ្ហា​ដ៏​លំបាក តែ Mallorca ពួក​គេ​បាន​ផ្តល់​ពេលវេលា​ឲ្យ​ខ្ញុំ​ស្គាល់​ពី​ខ្លួន​ឯង ពេលវេលា​លេង​បាល់ទាត់ ហើយ​ខ្ញុំ​ពិត​ជា​មិន​អាច​បំភ្លេច​រឿង​ទាំង​នេះ​បាន ដោយ​ពិត​ជា​កម្រ​ណាស់​ការ​ដែល​មាន​ក្លឹប​ផ្តល់​ឱកាស​ឲ្យ​អ្នក​បែប​នេះ"។

Samuel Etoo Mallorca 2003

Article 2420647 1BD0088A000005DC 386_634x486

បញ្ជាក់​ថា Eto'o ជា​អតីត​យុវជន​ថ្នាល​របស់ Leganes និង Real Madrid B តែ​ទើប​តែ​មក​ដល់ Mallorca ចន្លោះ​ឆ្នាំ ២០០០ ដល់ ២០០៤ នេះ​ទេ ទើប​គេ​ហាក់​មាន​ការ​អភិវឌ្ឍ មុន​ត្រូវ​បាន​ក្លឹប Barcelona មើល​ឃើញ​និង​ចាយ​លុយ ២៧ លាន​អឺរ៉ូ នាំ​យក​គេ​មក Camp Nou៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

Optimized by Optimole