ងើប​មក​ព្រឹក​ឡើង​ចេះ​តែ​ឧស្សាហ៍​ឈឺក្បាល​ វិល​មុខ នេះ​មក​សាកល្បង​វិធី​ងាយៗ​ទាំង ៥

ទម្លាប់​និង​ដំណោះស្រាយ​ទាំង ៥​ ខាង​ក្រោម អាច​ជួយ​ឲ្យ​អ្នក​រាល់​គ្នា​ដែល​ជួប​បញ្ហា​វិល​មុខ និង​ឈឺក្បាល​ពេល​ក្រោក​ពី​គេង​នៅ​ព្រឹក​ព្រលឹម ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ និង​ផាសុកភាព​វិញ​បាន៖

៥) ផឹក​ទឹក​មួយ​កែវ

Ice_screenshot_20210805 114514

ក្រោយ​ក្រោក​ពី​គេង​ភ្លាម កុំ​ទៅ​ស្រវា​លើក​ទូរស័ព្ទ​មក​ចុច អ្នក​គួរ​តែ​តម្រង់​ទៅ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ​មួយ​កែវ ដើម្បី​បន្សាប​ជាតិ​ពុល និង​ផ្តល់​ថាមពល​ដែល​បាត់បង់​ត្រលប់​មក​វិញ​សិន។

៤) ដាក់​ទម្លាប់​ហាត់ប្រាណ​នៅ​ពេល​ព្រឹក

Meo Tinh Tao 16242863

អ្នក​គួរ​តែ​ឆ្លៀត​ពេល​ហាត់ប្រាណ​នៅ​ពេល​ព្រឹក ដើម្បី​ពង្រឹង​ឲ្យ​អារម្មណ៍​របស់​អ្នក​ល្អ​ប្រសើរ​ ហើយ​មាន​ការ​ផ្តោត​ខ្ពស់។ ត្រឹម​តែ​ជា​ការ​ដើរ​យឺតៗ ឬ​រត់​ ដែល​អាច​ជួយ​ឲ្យ​ខួរក្បាល​បញ្ចេញ​នូវ​អ័រម៉ូន​អង់ដូហ្វីន​ឲ្យ​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ដែល​អាច​កាត់​បន្ថយ​អាការៈ​ស្រ្តេស ងងុយ​ដេក និង​ការ​ឈឺចាប់​ផ្សេងៗ។ ជាង​នេះ​កុំ​ធ្វើ​តែ​មួយ​ថ្ងៃ គួរ​តែ​មាន​ទម្លាប់​កំណត់​ពេលវេលា​ច្បាស់លាស់ ទោះ​តិច​ច្រើន​ក្តី ឲ្យ​តែ​បាន​ធ្វើ។

៣) ពត់​ខ្លួន

20200617_091704_099950_thuc Day Khoe Khoan.max 800x800

ក្រោយ​ងើប​ពី​គេង​មក អ្នក​ត្រូវ​ពត់​ខ្លួន​ ឬ​លាត​សន្ធឹង​ខ្លួន​ប៉ុន្មាន​វិនាទី​ជា​មុន​សិន ដែល​នេះ​ជា​លំហាត់ប្រាណ​សាមញ្ញៗ ​អាច​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​អ័រម៉ូន​អង់ដូហ្វីន និង​ផ្តល់​ថាមពល​ដល់​រាងកាយ​ពេញ​មួយ​ថ្ងៃ។

២) បន្ថែម​ក្លិន​ក្រអូប​ក្នុង​បន្ទប់​គេង

Cach Thuc Day Som Khong Bi Met 1

ក្លិន​ក្រអូប​ដែល​មាន​ក្នុង​បន្ទប់​គេង អាច​ជួយ​ឲ្យ​អ្នក​ងើប​មក​មាន​អារម្មណ៍​ស្រឡះ ​និង​មិន​ស្មុគស្មាញ​ខួរក្បាល។ តួ​យ៉ាង​ដូច​ជា​ក្លិន​ក្រូច ក្លិន​ជីអង្កាម​ ដែល​វា​ជួយ​ដាស់​អារម្មណ៍​អ្នក​ឲ្យ​ស្រស់ស្រាយ​សម្រាប់​ចាប់ផ្តើម​ថ្ងៃ​ថ្មី។

១) ផ្តោត​ទៅ​លើ​រឿង​ដែល​សប្បាយ​ចិត្ត​ជា​អាទិភាព

Ice_screenshot_20210805 114531

មាន​ន័យ​ថា ក្រោយ​ក្រោក​ពី​គេង រឿង​ចម្បង​ដែល​អ្នក​គិត ត្រូវ​គិត​ពី​រឿង​វិជ្ជមាន គិត​ពី​ផែនការណ៍​ថ្ងៃ​ថ្មី ដែល​មិន​ដាក់​សម្ពាធ​ដល់​ខួរក្បាល។ ព្រោះ​បើ​ចំណុច​ចាប់ផ្តើម​នៃ​រយៈ​ពេល ២៤ ម៉ោង​របស់​អ្នក គិត​ឡើង​ចេញ​ជា​រឿង​លំបាក រឿង​មិន​ល្អ​ទៅ​ហើយ នោះ​វា​នឹង​ធ្វើ​ឲ្យ​រាងកាយ មាន​ការ​កើន​ឡើង​កម្រិត​អ័រម៉ូន Cortisol នៅ​ក្នុង​ខ្លួន ហើយ​ធ្វើ​ឲ្យ​យើង​ហាក់​អស់​កម្លាំង ងងុយ​ដេក លែង​ចង់​ក្រោក​មក​ហើយ។

អ្នក​គួរ​គិត​ថា​គួរ​ធ្វើ​អ្វី​ដែល​ល្អៗ​ជាមួយ​គ្រួសារ បង្កើត​កម្មវិធី​ណា​មួយ​ជាមួយ​មិត្តភក្តិ ទើប​រឿង​ទាំង​នោះ​អាច​ជំរុញ​ឲ្យ​អ្នក​ចាប់ផ្តើម​ថ្ងៃ​ថ្មី និង​មាន​ថាមពល​គ្រប់គ្រាន់​ទៅ​បំពេញ​ការងារ​នា​ពេល​បន្ទាប់​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

Optimized by Optimole