ផ្លូវការ៖ Lionel Messi មិនស្នាក់នៅជាមួយ FC Barcelona ទៀតទេ

ក្លិប​ FC Barcelona បាន​ប្រកាស​ថា​ Lionel Messi នឹង​មិនបន្ត​ស្នាក់​នៅ​ជាមួយខ្លួន​ទៀត​ទេ ខណៈដែល​ក្លិប​មិន​អាច​បន្ត​កុងត្រានិង​រ៉ាប់​រង់​ប្រាក់​ឈ្នួលបាន។

1318341815.0

ក្លិបបាន​ចេញ​សេច​ក្ដី​ថ្លែងការណ៍​ថា៖" ទោះបីជាក្លឹប FC Barcelona និង Lionel Messi បានឈានដល់កិច្ចព្រមព្រៀងមួយ និងមានចេតនាច្បាស់លាស់របស់ភាគីទាំងពីរក្នុងការចុះកុងត្រាថ្មីនៅថ្ងៃនេះក៏ដោយក៏រឿងនេះមិនអាចកើតឡើងដោយសារឧបសគ្គផ្នែកហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធប្រាក់​ឈ្នួល (បទបញ្ជារបស់លីគអេស្ប៉ាញ) ។

1200x630

"ជាលទ្ធផលនៃស្ថានភាពនេះ Messi នឹងមិនបន្តនៅក្លឹប FC Barcelona ឡើយ។ ភាគីទាំងពីរមានការសោកស្តាយយ៉ាងខ្លាំង ដែលបំណងប្រាថ្នារបស់កីឡាករនិងក្លឹបនឹងមិនត្រូវបានសម្រេចនៅទីបំផុត"។

1133831265

ក្លឹប FC Barcelona សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកីឡាកររូបនេះ ចំពោះការរួមចំណែករបស់គាត់ចំពោះការចំណាយ​ពេល​វេលា​ដ៏​យូរ និងសូមជូនពរឱ្យគាត់ជួបតែសំណាងល្អសម្រាប់អនាគតក្នុងជីវិតផ្ទាល់ខ្លួន និងអាជីពរបស់គាត់"។

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN