អ្នក​ចង់​ស្រក​ទម្ងន់​ត្រូវ​ដឹង! នេះ​អាហារ​ទាំង ៥ អាច​ដុត​ជាតិ​ខ្លាញ់​លើស​បាន​យ៉ាង​ល្អ

សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់ មិន​អាច​ផ្តោត​តែ​លើ​ការ​ហាត់ប្រាណ​មួយ​មុខ​បាន​នោះ​ទេ ទៀត​សោត​របប​អាហារ​ទទួល​ទាន​ប្រចាំ​ថ្ងៃ​ក៏​ត្រូវ​តែ​ផ្តោត​ចម្បង​ផង​ដែរ។ ខាង​ក្រោម Knongsrok បង្ហាញ​នៅ​អាហារ​សាមញ្ញ ៥ ដែល​អ្នក​គួរ​បន្ថែម​ទៅ​ក្នុង​របប​អាហារ​ ព្រោះ​វា​អាច​ដុត​ជាតិ​ខ្លាញ់​លើស​ចេញ​ពី​រាងកាយ​បាន​យ៉ាង​ល្អ៖

៥) ផ្លែ​បឺរ

Ice_screenshot_20210830 123341

ផ្លែ​បឺរ​ពោរពេញ​ទៅ​ដោយ​ខ្លាញ់​ ដែល​រាងកាយ​គួរ​តែ​ស្រូប​យក ព្រោះ​វា​ខ្លាញ់​ល្អ ដើរ​តួ​បង្កើន​ថាមពល​ដល់​យើង​ពេល​ហាត់ប្រាណ។ អ្វី​ដែល​សំខាន់​ក្នុង​ផ្លែ​បឺរ មាន​ផ្ទូក​នូវ​សារធាតុ​ម៉ាន់ណេហេបុលឡូស ដែល​វា​អាច​កាត់​បន្ថយ​ការ​បញ្ចេញ​អាំងស៊ុយលីន ជួយ​សម្រក​ទម្ងន់។

ជាង​នេះ​ការ​ទទួល​ទាន​ផ្លែ​បឺរ​សម្រាប់​អាហារ​ថ្ងៃ​ត្រង់ វា​អាច​ជួយ​កាត់​បន្ថយ​ការ​ឃ្លាន​បាន ៤០ ភាគរយ។ ប្រសិន​ចង់​ដុត​ខ្លាញ់​លើស​ អ្នក​គួរ​ទទួល​ទាន​ផ្លែ​បឺរ​រៀងរាល់​ថ្ងៃ ដោយ​ក្រៅ​ពី​រក្សា​លំនឹង​ជាតិ​គ្លុយកូស វា​ក៏​ជួយ​ឲ្យ​យើង​ឆ្អែត​យូរ​ផង​ដែរ។

៤) សាច់​គោ​គ្មាន​ខ្លាញ់

Ice_screenshot_20210830 123336

សាច់​គ្មាន​ខ្លាញ់ មាន​ឥទ្ធិពល​ដុត​កម្តៅ​ក្នុង​រាងកាយ ផ្តល់​ប្រូតេអ៊ីន​ដែល​រាងកាយ​ត្រូវ​ការ។ ប្រភេទ​សាច់​គ្មាន​ខ្លាញ់​នេះ ជាប់​ជា​សាច់​លេខ​មួយ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់។

៣) ស៊ុត

Diet Ava

ខ្លាញ់​អូមេហ្គា ៣ ដែល​មាន​នៅ​ក្នុង​ស៊ុត ជា​ខ្លាញ់​ល្អ​ដែល​រាងកាយ​ត្រូវ​ការ ហើយ​វា​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ។ លើស​ពី​នេះ​ស៊ុត​ក៏​មាន​អាស៊ីដ​អាមីណូ​សំខាន់ៗ និង​ខ្លាញ់​មិន​ឆ្អែត​ដែល​ជួយ​កាត់​បន្ថយ​ការ​រលាក​ផង​ដែរ។

២) ម្ទេស

អ្នក​ចង់​ស្រក​ទម្ងន់​លឿន កុំ​រំលង​ឲ្យ​សោះ​ការ​ទទួល​ទាន​ម្ទេស។ ម្ទេស​មាន​វីតាមីន​ខ្ពស់ និង​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ ហើយ​ក៏​មាន​នៅ​វីតាមីន B6 និង K។ សម្រាប់​អ្នក​ដែល​គិត​ថា​ទទួល​ទាន​អាហារ​ហឹរ​ឡើង​មុន តាម​ពិត​ទៅ​គឺ​​ខុស​ហើយ អាហារ​ហឹរ​អាច​នាំ​ឲ្យ​មុខ​ឡើង​ក្រហម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ តែ​ការ​ដែល​ឡើង​មុន ព្រោះ​ដោយសារ​អាហារ​នោះ​មាន​ដាក់​ជាតិ​អំបិល​ច្រើន មិន​មែន​ដោយសារ​ម្ទេស​នោះ​ទេ។

១) ក្រូច​ថ្លុង

Hat Buoi Khong Hat 8630 1588952197

វា​ជួយ​ដល់​ការ​រំលាយ​អាហារ​បាន​យ៉ាង​ល្អ ដោយ​សារ​តែ​ជាតិ​សរសៃ​របស់​វា​នៅ​ក្នុង​សាច់​ក្រូច ហើយ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រក​ទម្ងន់​ផង​ដែរ។ ក្រូចថ្លុង​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ដុត​ខ្លាញ់​ចេញ​ពី​រាងកាយ ក៏​ដូច​ជា​ទប់ស្កាត់​ចំណង់​អាហារ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក