ស្រឡាញ់សុខភាពស៊ែរទាំងអស់គ្នា! ការដុះក្បាលពោះមានហានិភ័យអ្វីខ្លះ និងគួរដោះស្រាយ បែបណា?

ការដុះក្បាលពោះ គឺជាបញ្ហាដល់សុខភាព ទាំងបុរសនិងស្ត្រី។នៅទីន អ្នកជំនាញការ ស្រាយចម្ង់ចមួយចំនួន ដែលទាក់ទង នឹងការដុះក្បាលពោះ ចំពោះបុរស។

ការដុះក្បាលពោះ ចំពោះបុរសៈ ហេតុអ្វីសម្រកទម្ងន់មានសារសំខាន់?

ការដុះក្បាលពោះ គឺមិនមែនជារឿងអ្វីត្រូវសើចទេ។ សូមស្វែងរកនូវមូលហេតុអ្វី ដែលនាំអោយមានការដុះក្បាលពោះ, ហានិភ័យសុខភាពអ្វីដែលត្រូវចោទលើបុរស និងអ្វីដែលអាចនាំអោយអ្នកស្រកទម្ងន់។

ប្រសិនបើអ្នកឡើងទម្ងន់ត្រឹមតែ១ ឬ២គីឡូ, គឺមិនមែនមានតែអ្នកនោះទេ។ ការឡើងទម្ងន់បន្ថែម ជាពិសេសដុះក្បាលពោះ អាចនាំអោយមានគ្រោះថ្នាក់។ ហេតុអ្វីការដុះក្បាលពោះគឺជាការព្រួយបារម្ភមួយចំពោះបុរស?

អ្នកដែលឡើងខ្លាញ់ត្រង់ក្បាលពោះ(ដុះក្បាលពោះ) គឺមានហានិភ័យខ្ពស់នៃការកើតជំងឺផ្សេងៗ, អាចរហូតដល់ស្លាប់ជាជាងអ្នកដែលប្រមូលផ្តុំខ្លាញ់ត្រង់កន្លែង ផ្សេង និងបុរសច្រើនជាងស្ត្រីដែលឡើងទម្ងន់ត្រង់ម្តុំចង្កេះ។ មិនចំពោះតែទម្ងន់របស់អ្នកទាំងអស់នោះទេ, ការដុះក្បាលពោះខ្លាំងបង្កើននូវហានិភ័យនៃៈ

-ជំងឺបេះដូង

-ជំងឺលើសឈាម

-ជំងឺដាច់សរសៃឈាមខួរក្បាល

-ជំងឺមហារីកមួយចំនួន

-ជំងឺទឹកនោមផ្អែមប្រភេទ២

-ស៊ាំនឹងអាំងស៊ុយលីន

-មានជាតិខ្លាញ់(triglycerides)ខ្ពស់

-មានកូលេស្តេរ៉លល្អ(HDL)ទាប

-បណ្តុំរោគសញ្ញាមេតាបូលីក

-គេងអត់ដកដង្ហើម

តើអ្នកអាចប្រាប់យ៉ាងម៉េចប្រសិនបើអ្នកមានខ្លាញ់ម្តុំក្បាលពោះ(ដុះក្បាលពោះ)នោះច្រើន?

ទំហំចង្កេះរបស់អ្នកគឺជាអ្នកចង្អុលបង្ហាញយ៉ាងល្អថាតើអ្នកមានការ ដុះក្បាលពោះខ្លាំង។ ទោះជាងយ៉ាងណាក៏ដោយ, ការវាស់ដែលប្រៀបធៀបពីរង្វង់ត្រគាក និងចង្កេះ ឬប្រៀបធៀបពីកម្ពស់ និងទម្ងន់គឺច្បាស់ជាង, ទំហំចង្កេះតែឯងដែលអាចអោយអ្នកធ្វើការប៉ាន់ស្មានមួយដែលល្អ។ បុរសភាគច្រើន, កត្តាហានិភ័យសំរាប់ជំងឺបេះដូង និងជំងឺដទៃទៀតកើនឡើងកាលបើទំហំចង្កេះមានរហូតដល់១០២សង់ទីម៉ែត្រ។

ដើម្បីវាស់ចង្កេះរបស់អ្នកៈ

-សូមយកម៉ែត្រវ៉ាស់ដាក់ជុំវិញក្រោមពោះបន្តិច និងលើឆ្អឹងត្រគាកបន្តិច

-សូមរុញម៉ែត្រវាស់រហូតដល់វាសមនឹងចង្កេះ តែកុំដាក់វាផ្អិបនឹងស្បែក

តើអាយុដើរតួក្នុងការកើនឡើងនូវខ្លាញ់ត្រង់ក្បាលពោះ(ដុះក្បាលពោះ)ដែរឬទេ? តាមអាយុរបស់អ្នក, អ្នកនឹងថយចុះនូវសាច់ដុំ ជាពិសេសប្រសិនបើអ្នកមិនបានធ្វើនូវសកម្មភាពរាង្គកាយមួយចំនួន។ ការថយចុះសាច់ដុំអាចបន្ថយនូវអត្រាដែលខ្លួនរបស់អ្នកដុតកាឡូរី។ មួយវិញទៀត, ប្រសិនបើអ្នកមិនកំនត់នូវកាឡូរី ឬបង្កើននូវសកម្មភាពរាង្គកាយរបស់អ្នកទេ, អ្នកនឹងឡើងទម្ងន់។

តើការមានខ្លាញ់ត្រង់ក្បាលពោះ(ការដុះក្បាលពោះ)ជាការតពូជឬទេ? ហ្សែនរបស់អ្នកអាចជះឥទ្ធិពលទៅនឹងឪកាសក្នុងការលើសទម្ងន់ ឬធាត់ គឺដូចគ្នានៅកន្លែងដែលអ្នកលើសជាតិខ្លាញ់នៅក្នុងខ្លួនរបស់អ្នក ។ យ៉ាងណាមិញ, ចំពោះបុរសភាគច្រើន, បញ្ហាហាក់ដូចជាមានដោយសាររបៀបរស់នៅជាជាងដោយសារការតពូជ។

តើអ្នកអាចមានក្បាលពោះដោយសារការផឹកស្រាបៀរ?

ការផឹកស្រាច្រើនពេកអាចបណ្តាលអោយអ្នកកើននូវជាតិខ្លាញ់ត្រង់ ក្បាលពោះ(ដុះក្បាលពោះ)ដែលគេហៅថា beer belly។ ទោះជាយ៉ាងណាក៏ដោយ, ស្រាបៀតែមួយមុខមិនត្រូវបានគេចោទប្រកាន់នោះទេ។ ការទទួលស្រាបៀរប្រភេទណាក៏ដោយច្រើនពេក អាចបង្កើននូវជាតិខ្លាញ់ត្រង់ក្បាលពោះទោះជាការស្រាវជ្រាវបាននិយាយ ថាស្រា(wine)អាចត្រូវបានគេលើកលែង។

ប្រសិនបើអ្នកផឹកស្រា, សូមផឹកវាក្នុងកំរិតមួយទាប។ អ្នកផឹកតិចប៉ុណ្ណា, កាឡូរីដែលអ្នកបានពីការផឹក និងធ្វើអោយការឡើងជាតិខ្លាញ់ត្រង់ក្បាលពោះនោះទាបប៉ុណ្ណឹង។

តើអ្នកគេចផុតពីការដុះក្បាលពោះដោយរបៀបណា?

ការសម្រកជាតិខ្លាញ់នៅត្រង់ក្បាលពោះក៏ដូចជាកន្លែងផ្សេងទៀតនៃរាងកាយដែរវាមានគោលការណ៍ជាមូលដ្ឋានដូចគ្នា។

- បន្ថយកាឡូរីៈ សូមធ្វើអោយខ្លួនរបស់អ្នកស្គមទៅតាមទំហំមួយដែលសមស្រប។ សូម ជំនួសអាហារធម្មតាជាមួយនឹងអាហារដែលផ្តល់នូវសុខភាពដែលផ្សំពី កាឡូរីតិច។ នៅឯ ភោជនីយដ្ឋាន, សូមចែករំលែកទៅនឹងមិត្តរបស់អ្នក ឬញុំាតែពាក់កណ្តាលនៃសាច់ និងយកវាមកផ្ទះខ្លះសំរាប់អ្នកផ្ទះ។

-បង្កើននូវលំហាត់ប្រាណៈ ចំពោះមនុស្សពេញវ័យដែលមានសុខភាពល្អភាគច្រើន, ផ្នែកនៃសុខភាព និងសេវាភាពជាមនុស្ស(Department of Health and Human Services) បានណែនាំអោយមានការធ្វើលំហាត់ប្រាណយ៉ាងតិចណាស់១៥០នាទីក្នុងមួយស ប្តាហ៍ ឬ៧៥នាទី បន្ថែមដោយការហ្វឹកហាត់ខ្លាំង។

អ្នកអាចប្រហែលចាត្រូវការបញ្ចុះទម្ងន់ និង រក្សារាងអោយនៅដដែល។ ប្រសិនបើអ្នកមិនអាចរៀបចំ ម៉ោងអោយស្រប នឹង ម៉ោង ធ្វើការទេនោះ, សូមព្យាយាមធ្វើការបន្តិចបន្តួចក្នុងមួយថ្ងៃ។ ចាប់ផ្តើមដើរបន្ទាប់ពីញុំា អាហារពេលល្ងាចរួចជាដើម។

បន្ទាប់ពីអ្នកបញ្ចុះនូវទម្ងន់បានហើយ, សូមរក្សាទម្ងន់នោះអោយបានថេរជាមួយ នឹង ការញុំាអាហារដែលផ្តល់នូវសុខភាព និងលំហាត់ប្រាណជាទៀងទាត់។

តើអ្នកអាចបន្ថយនៃការដុះក្បាលពោះដោយការងើបចុះងើបឡើងបានទេ?

ការងើបចុះងើបឡើងអាចធ្វើអោយសាច់ដុំពោះរបស់អ្នករឹង, ប៉ុន្តែការធ្វើលំហាត់ប្រាណ បែបនេះតែមួយនឹងមិនអាចបន្ថយនូវការដុះក្បាលពោះជាក់លាក់បានទេ។ មធ្យោបាយ ដែលនាំអោយទំហំចង្កេះរបស់អ្នករួមតូចគឺបន្ថយនូវខ្លាញ់ក្នុង ខ្លួនសរុបអោយបានទាបដោយអមជាមួយនឹងការញុំាអាហារដែលផ្តល់សុខភាព និងលំហាត់ប្រាណ ជាទៀង ទាត់។

សូមចាំថា, អ្នកអាចអស់ការដុះក្បាលពោះ, តែវាត្រូវការភាពអត់ធ្មត់ និងការធ្វើការខ្លាំង។ ជាការពិតណាស់, ការថយចុះទម្ងន់អាចជួយអ្នកអោយមានអារម្មណ៍ថាល្អ និងជួយបន្ថយ នូវហានិភ័យក្នុងការកើតជំងឺផ្សេងៗ។

Optimized by Optimole