ពេលវេលាមកដល់ហើយ បើតាមក្បួនហោរាសាស្ត្រសម្រាប់ទំព័រថ្មីធំទី ២ ប្រចាំឆ្នាំ ២០២៣ ពោលគឺខែកុម្ភៈខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៥ ពិតណាស់ នឹងមានរាសីឡើងខ្ពស់ត្រដែត៖
១) អ្នកកើតឆ្នាំឆ្លូវ – គោ
ម្ចាស់ឆ្នាំឆ្លូវ ជាមនុស្សដែលធ្វើការច្រើន តែមិនងាយនឹងត្អូញថាហត់នឿយឡើយ។ ក្នុងខែកុម្ភៈខាងមុខ ពេលវេលាលើកយីអ៊ុនសម្រាប់ពួកគេក៏បានឈានចូលមកដល់។ មហាសំណាងនឹងធ្លាក់ពីលើមេឃ លើកឲ្យរាសីឆ្នាំគោឡើងខ្ពស់ត្រដែត។
ទ្រព្យសម្បត្តិនឹងរីកសុះសាយ មុខងារតួនាទីនានាក៏មានឱកាសនឹងអាចបានឡើងខ្ពស់ជាងមុន។ យ៉ាងណាត្រូវចាំរឿងមួយ បើចង់រក្សាលាភ នៅខែក្រោយនេះ ត្រូវដាក់គម្លាតឈរឲ្យឆ្ងាយពីមនុស្សពូកែត្អូញត្អែរ និងមនុស្សមាត់តូចមាត់ធំ។
២) អ្នកកើតឆ្នាំថោះ - ទន្សាយ
ម្ចាស់ឆ្នាំថោះ ជាមនុស្សមានការគិតបែបសុទិដ្ឋិនិយម មើលឃើញអ្វីក្នុងផ្លូវវិជ្ជមានជានិច្ច ជាហេតុនាំឲ្យអនាគតរបស់ពួកគេ រមែងទទួលបានភាពល្អប្រសើរច្រើន។ បន្ទាប់ពីឆ្លងកាត់ការធ្លាក់ចុះ នៅខែតុលា សម្រាប់ខែកុម្ភៈ សំណាងបានចូលមកដល់ជីវិតរបស់ពួកគេហើយ។
ឆ្នាំថោះ នឹងលែងមានការព្រួយបារម្ភ ដែលត្រូវក្រោកមកខ្វល់ខ្វាយរឿងលុយទៀតហើយ ដោយជីវិតនឹងបើកភ្នែកឃើញតែភាពបរិបូរណ៍ លុយហូរចូលគ្រប់ច្រក នាំឲ្យហិរញ្ញវត្ថុគ្រួសារទាំងមូលត្រលប់មកភាពធូរស្រាល។ មិនយូរមិនឆាប់ទ្រព្យរបស់ម្ចាស់ឆ្នាំថោះ នឹងរីកស្គុះស្គាយអណ្តែតដូចទឹកហូរ។
៣) អ្នកកើតឆ្នាំវក - ស្វា
អ្នកកើតឆ្នាំវក ជាមនុស្សដែលពូកែខាងបង្កើតទំនាក់ទំនង ហើយរមែងប្រើប្រាស់បណ្តាញនោះ ក្លាយទៅជាអាជីពបង្កើតចំណូលជាប្រចាំ។ ស្ទើរពេញមួយជីវិតម្ចាស់ឆ្នាំមមែ តែងតែជួបសំណាង ហើយខែកុម្ភៈខាងមុខនេះ គឺកាន់តែមិនអាចលើកលែងបាន។
លាភសំណាងនឹងកាន់តែធំ ធំជាងខែមុនៗទៅទៀត ពោលវានឹងក្លាយជាផលលើសការរំពឹងទុក តែយ៉ាងណាត្រូវចាំ កុំខ្ជិល កុំធុញនឹងការងារឬរបររកស៊ីខ្លួនឯង បើខំពង្រឹងបន្ថែម គួបផ្សំលាភដែលបម្រុងមកដល់ផង អ្នកនឹងអាចសល់លុយទិញឡាន ទិញផ្ទះសម្រាប់ខ្លួនឯងក៏ថាបាន។
៤) អ្នកកើតឆ្នាំឆ្កែ - ច
ជាមនុស្សដែលមានប្រាជ្ញាឈ្លាសវៃ រហ័សរហួន និងមានភាពជាអ្នកដឹកនាំមិនធម្មតាពីកំណើត។ ពួកគេមានស្ថិរភាពខ្លាំងណាស់ ក្នុងការបំពេញកិច្ចការងារអ្វីមួយ និយាយឲ្យងាយស្តាប់គឺម៉ត់ចត់ច្បាស់លាស់ គួរជាទីទុកចិត្ត។
ចូលមកដល់ខែកុម្ភៈខាងមុខនេះវិញ ម្ចាស់ឆ្នាំច នឹងមានរឿងរីករាយច្រើនក្នុងជីវិត។ អនាគតខាងមុខ នឹងត្រូវបានថ្នាក់លើសរសើរមិនដាច់ពីមាត់ ហើយអ្វីដែលបានខំកន្លងមក នឹងរំលេចជាផ្លែផ្កា កើតជាផលធំនៅពេលឆាប់ៗ។
៥) ម្ចាស់ឆ្នាំរកា - មាន់
ម្ចាស់ឆ្នាំរកា រមែងជាមនុស្សមានភាពស្លូតបូត សុភាពរាបសា និងប្រុងប្រយ័ត្នខ្ពស់ខ្លាំងណាស់។ ពួកគេមានសេដ្ឋកិច្ចស្ថិតស្ថេរមិនឡើងចុះខ្លាំងនោះទេ ហើយការគ្រប់គ្រងលុយកាក់ក៏ល្អ មិនមានអ្វីគួរឲ្យបារម្ភ។
តែចូលមកដល់ខែកុម្ភៈខាងមុខ វាប្រៀបដូចជាផ្កាយនាំយីអ៊ុនធ្លាក់ចូលមកក្នុងផ្ទះរបស់ពួកគេ ដោយមានលាភធំ នៅនឹងមុខ ដ្បិតមិនជាខំខ្លាំង ក៏បានផលខ្ពស់។ ប៉ុន្តែបើមនុស្សនោះ មានការអត់ធ្មត់ និងពូកែស៊ូបន្តិច លាភសំណាងដែលមិនធ្លាប់មានក្នុងជីវិត នឹងរំលេចចេញឡើងនៅខែកុម្ភៈខាងមុខនេះហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក