ស្បែកមុខឡើងក្រហមបែបនេះមិនមែនមានតែលើនារីៗនោះទេ សូម្បីតែបុរសៗក៏កំពុងតែប្រឈមមុខ នឹងបញ្ហាខាងលើនេះដែរ។ នៅសហរដ្ឋអាមេរិក រួមទាំងបណ្តាប្រទេសផ្សេងៗទៀតក៏ជួបបញ្ហានេះដូចអ្នកទាំងអស់គ្នាដែរ ដូច្នេះកុំទាន់អស់សង្ឈឹមក្នុងការព្យាបាលមុខរបស់លោកអ្នក។
សូមកុំបណ្តោយឱ្យបញ្ហាស្បែកមុខក្រហមនេះរាលដាលឱ្យសោះ វាអាចបណ្តាលឱ្យជាំក្រហម ស្បែកមុខស្លោក និងស្ដើងខ្លាំង នោះវានឹងពិបាកក្នុងការព្យាបាល។ ជាក់ស្តែងនៅអាមេរិកមានមនុស្សជាង ១៤លានអ្នកដែលបណ្តែតបណ្តោយ និងមិនធ្វើការព្យាលបាលស្បែកមុខក្រហមនេះបានទាន់ពេលវេលា ជាហេតុធ្វើឱ្យមុខរបស់ពួកគេខូចខាតយ៉ាងខ្លាំង។
# បញ្ហានៃស្បែកមុខក្រហម
ស្បែកមុខក្រហមនេះជាបញ្ហាស្បែកមុខដែលភាគច្រើនកើតឡើងទៅលើនារីៗ និងបុរសដែលមានអាយុ ៣០ឆ្នាំឡើង។ ភាគច្រើនវាកើតឡើងចំពោះអ្នកដែលមានស្បែកមុខងាយក្រហមដូចជានៅពេលត្រូវកំដៅថ្ងៃ ញ៉ាំគ្រឿងស្រវឹង អាកាសធាតុត្រជាក់ពេក និងមុខងាយក្រហមនៅពេលបរិភោគអាហារក្តៅ ឬហិល ជាដើម -ល-។
មនុស្សមួយចំនួនធំពួកគេមិនសូវចាប់អារម្មណ៍ជាមួយបញ្ហាស្បែកមុខក្រហមនេះប៉ុន្មានទេនៅពេលដែលវាទើបតែចាប់ផ្តើមចេញសញ្ញាមកដំបូង។ ដោយឡែកពួកគិតថាមុខពួកគេងាយក្រហម ហើយវានឹងបាត់ទៅវិញដោយខ្លួនឯង ឬមួយពួកគេគិតថាវាជាសញ្ញាឡើងមុនតែប៉ុណ្ណោះ។
ស្បែកមុខក្រហមនេះចាប់ផ្តើមឡើងមុនដំបូងគេនៅចំណុច ថ្ពាល់, ច្រមុះ, ចង្ការ, និងថ្ងាស។ នៅជំហានដំបូងវាកើតឡើងលើផ្ទៃមុខអ្នក រួចវានឹងបាត់ទៅវិញដោយខ្លួនឯង។
ក្រោយពីវាបាត់ទៅវិញមួយរយៈវានឹងកើតឡើងដូចលើកដំបូងម្តងទៀតហើយក៏បាត់ទៅវិញ ប៉ុន្តែក្នុងរយៈពេលដែលវាចេញមកច្រើនដងហើយ អ្នកមិនបានព្យាបាលទប់ស្កាត់ទាន់ពេលទេនោះ មុខរបស់អ្នកនឹងនៅក្រហមហើយជាំបែបនេះជារៀងរហូត ហើយមិនត្រឹមប៉ុណ្ណោះវាក៏ធ្វើឱ្យមុខអ្នករោលក្រហម ក្រហាយ, គ្មានសំណើម, និងក្រហមបែបជាំដែលជាតំណាក់កាលពិបាកព្យាបាលទៀតផង។
ដូច្នេះការព្យាបាលដ៏ល្អបំផុតនោះ នៅពេលដែលមុខរបស់អ្នកចាប់ផ្តើមក្រហមលើកដំបូង។ តែអ្នកទាំងអស់គ្នាដែលមានបញ្ហានេះកុំទាល់អាលអស់សង្ឈឹម ដោយអ្នកជំនាញម្នាក់ឈ្មោះ វិនហ្វៀដ៍ (Winfield) រកឃើញពីវិធីព្យាបាលស្បែកមុខក្រហមនេះ។
# ពិធីព្យាបាលស្បែកមុខក្រហម
បញ្ហាស្បែកមុខក្រហមនេះវាជាបញ្ហាធម្មជាតិ ទៅតាមសុខភាពស្បែកមុខ និងអាយុ ហើយចំណុចខាងក្រោមនេះជាអ្វីដែលអ្នកគួរចៀសវាងជាដាច់ខាត៖
១. ពន្លឺព្រះអាទិត្យ ៖ មនុស្សគ្រប់គ្នាគួរតែចៀសវាងពីពន្លឺថ្ងៃនៅពេលដែលក្តៅពេក, ប៉ុន្តែចំពោះអ្នកដែលមានបញ្ហាស្បែកមុខក្រហមនេះ រឹតតែងាយនឹងទទួលរងប្រតិកម្មពីកម្តៅថ្ងៃខ្លាំងជាងស្បែកមុខមនុស្សធម្មតា។ ដូចនេះពួកគេគួរតែប្រើប្រាស់ ឡេការពារកំដៅថ្ងៃឲ្យបានត្រឹមត្រូវនៅពេលដែលចេញទៅខាងក្រៅ។
ប៉ុន្តែសូមធ្វើការប្រុងប្រយ័ត្នចំពោះផលិតផលដែលអ្នកជ្រើសរើសប្រើ ព្រោះអ្នកដែលមានបញ្ហាមុខក្រហមនេះងាយប្រតិកម្មយ៉ាងខ្លាំងជាមួយនឹងផលិតផលគីមី និងកាត់ស្បែកមុខ។ គួរតែប្រើប្រាស់ផលិតផលដែលមានស្តង់ដារច្បាស់លាស់ដែលមិនធ្វើឱ្យស្បែករោល រម៉ាស់។
២. ស្មុគស្មាញច្រើន ៖ មុខរបស់អ្នកនឹងឡើងក្រហមនៅពេលដែលអ្នកស្មុគស្មាញច្រើន និងនៅពេលដែលអ្នកខឹងផងដែរ។ អ្នកគួររៀនធ្វើឲ្យស្មារតី និងខួរក្បាលសម្រាកនៅពេលដែលអ្នកតានតឹង រៀនទិចនិចមួយចំនួនដូចជាធ្វើការដកដង្ហើមអោយវែងៗ..ជាដើម។
៣. គ្រឿងស្រវឹង ៖ គ្រឿងស្រវឹងមិនមានផលប៉ះពាលអ្វីដល់បញ្ហាស្បែកមុខក្រហមនេះទេ តែវាទាក់ទងនឹងសរសៃឈាមនៅលើផ្ទៃមុខដែលនាំឱ្យបញ្ហាមុខក្រហមនេះវាកាន់តែរីករាលដាល។
៤. អាហារហឹរ ៖ បរិភោគអាហារដែលហឹរពេកធ្វើឱ្យបញ្ហាមុខក្រហមនេះកាន់តែរាលដាល។
៥. គ្រឿងសំអាង ៖ ការផាត់មុខ, ការលាងសំអាតមុខ, ឡេថែរក្សាស្បែកមុខ, ហើយសូម្បីឡេដែលធ្វើឱ្យស្បែកមុខមានសំណើម ក៏អាចធ្វើអោយស្បែកដែលមានបញ្ហាក្រហមនេះងាយឡើងរោល ក្រហាយ រម៉ាស់ផងដែរ។
អ្នកគួរប្រើប្រាស់តែផលិតផលណាដែលមិនជួយឱ្យមុខសរ, ផលិតផលដែលមិនកាត់ស្បែកមុខ, ផលិតដែលគ្មានជាតិគីមីតែប៉ុណ្ណោះ។ គួរប្រើប្រាស់ផលិតដែលបណ្តុះកោសិកាស្បែក ឬផលិតផលដែលការពារស្បែកពីបាក់តេរី។
ចំពោះអ្នកដែលកំពុងជួបប្រទះបញ្ហានេះ អាចព្យាយាមអនុវត្តន៍តាម ៥ចំណុចខាងលើនេះបាន៕