កើត​កូន​ចំ​ថ្ងៃ​នាំ​លាភ​ទាំង ៨ មិន​ថា​កូន​ប្រុសឬស្រី​ ប្រៀប​ដូច​នាំ​កំណប់​ទ្រព្យ​ជូន​ឪពុកម្ដាយ

តាម​ដំណាល គេ​ពោល​ថា ទារក​មិន​ថា​ស្រី​ឬ​ប្រុស ដែល​កើត​ចំ​ថ្ងៃ​នាំ​លាភ​ទាំង ៥ នោះ​នឹង​រមែង​មាន​សំណាង មាន​ជីវិត​ភ្លឺ​ចិញ្ចាច​តាំង​តែ​ពី​ថ្ងៃ​ចាប់​កំណើត ហើយ​ក៏​ប្រៀប​បាន​នឹង​កំណប់​ទ្រព្យ​ជូន​ឪពុកម្តាយ​ផង​ដែរ៖

ថ្ងៃទី ៣ និងទី ៥

ឥតខុសពីគ្រាប់ពេជ្ររំលេចឡើងមកក្នុងគ្រួសារ ជារួមកំណើតកូនប្រុសស្រី ចំថ្ងៃទី ០៣ ឬទី ០៥ នៃខែណាមួយក៏ដោយ ក៏ដូចជានាំមហាសំណាង នាំភាពមានបាន ចូលមកដល់ក្រុមគ្រួសារ។

ចំពោះម្តាយឪពុក ដែលតែងទាស់ពាក្យទាស់សម្តី ច្រើនមានរឿងក្តៅក្រហាយកើតឡើងជារឿយៗ បន្ទាប់ចាប់កំណើតបុត្រាបុត្រី នៅថ្ងៃទី ៣ ឬទី ៥ នេះ ក៏ដូចបាននាំភាពផ្សះផ្សា ឲ្យគ្រួសារមានតែសុខដុមរមនា ឥតមានការឈ្លោះប្រកែកដូចមុន ពោលកើតតែសុភមង្គល ជាកូននាំចម្រុងនាំចម្រើន កើនតែភាពសម្បូរសប្បាយ។

ថ្ងៃ​ទី ៨ និង​ទី ១០

Lay Chong Viet 9x Nghe An Sung So Khi Sinh Con Toc Vang Nhu Tay Anh 5 1583849526 367 Width660height480

ប្រៀប​ដូច​ផ្កាយ​នាំ​សំណាង មក​ចាប់​កំណើត ដោយ​រាសី​របស់​ពួក​គេ​នឹង​មាន​ភាព​ចម្រុងចម្រើន​តាំង​តែ​ពី​ក្មេង ដល់​ចាស់ រួច​ទៅ​ថ្ងៃ​ខាង​មុខ ក៏​អាច​ជោគជ័យ​ក្នុង​អាជីព​ការងារ ការ​រកស៊ី​បាន​ដោយ​ងាយ។ ទារកនេះ ហាក់មានចិត្តគំនិតខិតខំ ភាពរឹងមាំជាប់នឹងខ្លួន អមដោយឆន្ទៈច្បាស់លាស់តាំងតែពីក្មេង សូម្បីតែទម្លាប់គេង ឈរ អង្គុយ ក៏ក្មេងនេះ បង្ហាញមកត្រឹមត្រូវ ជាក់លាក់ខុសពីក្មេងដទៃដែរ។

ចំពោះក្មេង​ប្រុស​ដែល​កើត​ចំ​ថ្ងៃ ៨ ឬ ១០ ត្រូវ​បាន​គេ​មើល​ឃើញ​ ថាធំទៅជា​មនុស្ស​ឆ្លាត ពូកែ​រកស៊ី និង​ចេះ​រក​លុយ។ រី​ឯ​ក្មេង​ស្រី​ដែល​កើត​ចំ​ថ្ងៃ​ទី ៨ ឬ​ទី ១០ ធំ​ឡើង​ជា​ស្រ្តី​រឹងមាំ ជាមួយ​នឹង​អាជីព​រុងរឿង ជោគជ័យ​អស្ចារ្យ។ ក្មេងនេះក៏មិនភ្លេចកំណើត ជារួមពេលមានពេលបាន តែងរុញច្រានក្រុមគ្រួសារ សាច់ញាតិឲ្យសុខស្រួលជាមួយនឹងខ្លួនដែរ ពោលឡើងខ្ពស់ឥតភ្លេចទ្រនំនោះទេ។

ថ្ងៃ​ទី ១៣ និង​ទី ២១

Sinh Con Vao 5 Ngay Am Lich Nay Du La Con Trai Hay Con Gai Deu Tai Gioi Huong Cuoc Song Phu Quy 163816

ជា​លេខ​ថ្ងៃ​សំណាង ហើយ​កូន​ដែល​កើត​ក្នុង​ថ្ងៃ​នោះ ច្រើន​តែ​មាន​ទេពកោសល្យ​ពី​កំណើត ដូច​កើត​មក​លើក​សំណាង​ដល់​ឪពុកម្តាយ។ ពួក​គេ​រមែង​មាន​ចរិត​ស្លូតបូត តែ​ក៏​តែងតែ​នាំ​ភាព​រីករាយ​ចូល​ដល់​ក្រុម​គ្រួសារ។ យ៉ាងណាកូនកើតចំថ្ងៃទាំងពីរនេះ ប៉ះកូនខ្លះ រាងស្ងប់ស្ងាត់បន្តិច មិនសូវមាត់ក តែតែងបើកចំហចិត្តធំទូលាយ មិនរុញរានឹងជួយសាច់ញាតិ ដែលឃើញលំបាកនៅនឹងភ្នែក។

ពេល​កូន​នេះ​កើត​មក គ្រួសារ​នឹង​កាន់​តែ​សម្បូរសប្បាយ មាន​ភាព​រុងរឿង​ខ្លាំង​ឡើង ហើយ​ពេល​ពួក​គេ​ធំធាត់​ឡើង គឺ​ងាយ​រក​បាន​ការងារ​ល្អ​ធ្វើ ចេះ​អភិវឌ្ឍ​ខ្លួន​ឯង​បាន​យ៉ាង​ត្រឹមត្រូវ ដើរតាមគន្លងធម៌ ​មិន​ឲ្យ​ឪពុកម្តាយ​ហត់​មាត់ ហត់​ចិត្ត​នោះ​ទេ។

ថ្ងៃ​ទី ២៨ និង ៣០

Tu Vi 4

ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ថ្ងៃ​ស្រស់បំព្រង​ផង​ដែរ សម្រាប់​ការចាប់កំណើត​បុត្រាបុត្រី ក៏​ដូច​ជា​ថ្ងៃ​ដែល​ទារក​កើត​មក មាន​ការ​ការពារពីព្រះ ពីព្រលឹងវិញ្ញាណល្អ តាមថែរក្សាជាប់។ ពួក​គេ​ក៏​បាន​ អមសំណាង ដោយទេវតាទ្រព្យ រាប់​ចូល​មក​ដល់​គ្រួសារ​ថ្មី ធ្វើ​ឲ្យ​ជំនួញ​ម្តាយឪពុក កាន់​តែ​រីក​ធំធាត់ខ្លាំង។

ពេល​នៅ​ក្មេង កូន​នេះ​ប្រហែល​ជា​មិន​សូវ​​ឆ្លាត​ខ្លាំង មិន​លេចធ្លោ​ឲ្យ​គេ​កោត​សរសើរ​ខ្លាំង តែ​ពេល​ធំ​ពេញ​វ័យ នឹង​មាន​ចិត្ត​ចេះ​អត់ធ្មត់ ចេះ​ជម្នះ​ការ​លំបាក ជម្នះ​ទុក្ខ រួច​ចូល​ដល់​វ័យ​កណ្តាល ក៏​នឹង​កាន់​តែ​មាន​សុភមង្គល​ក្នុង​ជីវិត អាច​បង្កើត​ភាព​ពេញលេញ​សម្រាប់​ជីវិត​ខ្លួន​ឯង ដោយ​មិន​ពឹងផ្អែក​ទ្រព្យ​ឪពុកម្ដាយ​ឡើយ។

ចាំមើលចុះ ប្រហែលអាយុ ២០ មិនទាន់ទេ នឹងអាចបង្កើតភាពល្បីល្បាញក្នុងស្រុកក្នុងភូមិ ឬដល់លំដាប់ប្រទេស ដោយតាមរយៈទេពកោសល្យ ឬអំណោយទានពីធម្មជាតិដែលពួកគេមាន បូកនឹងការខិតខំ ឥតបោះបង់នោះផង។ ចុងក្រោយយើងចូលរួមអបអរ បើអ្នកកំពុងស្តាប់ជាម្តាយឪពុក ឬបងប្រុសបងស្រី មានបុត្រធីតា កើតចំថ្ងៃ ដូចបានកំណត់ទាំង ៨ ខាងលើ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក