ទុក្ខលំបាកទាំងឡាយនឹងរសាត់បាត់អស់ទៅ សម្រាប់អ្នកកើតឆ្នាំទាំង ៣ នៅក្រោយអាយុ ៣៥ ឆ្នាំ ហើយក៏រមែងដូចបានទេវតាប្រោសត្រលប់មកវិញ តែទ្រព្យ តែក្តីសុខចម្រើនមកក្នុងជីវិត។ តើចំណោមឆ្នាំទាំង ៣ មានប៉ះឆ្នាំរបស់អ្នកដែរឬទេ?
អ្នកកើតឆ្នាំម្សាញ់ - ពស់
ជាមនុស្សឈ្លាសវៃ មានស្ថិរភាពផ្លូវចិត្ត តែយ៉ាងណាពួកគេរមែងជួបការលំបាក និងឧបសគ្គច្រើនក្នុងជីវិត ជាពិសេសគឺល្បាក់អាយុស្រករ ២០។។ ដោយសារតែការខិតខំកែលម្អ ការមិនបោះបង់ឆន្ទៈ និងខិតខំជាបន្តបន្ទាប់ ក៏នាំឲ្យមនុស្សកើតឆ្នាំម្សាញ់ អាចផ្លាស់ប្តូរជីវិត ១៨០ ដឺក្រេ នៅក្រោយអាយុ ៣៥ ឆ្នាំ។
ការបរាជ័យទាំងឡាយ នឹងប្រែក្លាយជាបទពិសោធន៍ នាំឲ្យមនុស្សនេះជួបតែចម្រុងចម្រើន ក្នុងអាជីពការងារ និងការរកស៊ី នៅពេលអនាគត ហើយក្រោយអាយុ ៣៥ ក៏អាចមានមុខតំណែងធំក្នុងក្រុមហ៊ុនទៀតផង។ បើអ្នកវិនិយោគលើមុខជំនួញ នោះចាំមើលទៅមិនខ្វះទេរបស់របរប្រើប្រាស់ទំនើប លើខ្លួនប្រាណឃើញតែមាសពេជ្រភ្លឺចិញ្ចាច ហើយក៏មានវិបុលភាពក្នុងជីវិតផងដែរ។
អ្នកកើតឆ្នាំជ្រូក – កុរ
ជាមនុស្សមានចរិតស្លូតបូត ចេះអត់ឱន និងចិត្តល្អ រមែងយកអាសាអ្នកដទៃ។ យ៉ាងណាឆាកជីវិតមនុស្សកើតឆ្នាំកុរ រមែងជួបការលំបាក និងទុក្ខច្រើនគួរសម ហើយពេលតាំងចិត្តធ្វើអ្វីមួយ រមែងចេះតែជួបឧបសគ្គនេះ បញ្ហានោះឥតឈប់ តែក៏ពួកគេមិនងាយបោះបង់ចោលពាក់កណ្តាលផ្លូវដែរ។
កាលនៅវ័យជំទង់លំបាកច្រើន តែក្រោយអាយុ ៣៥ ឆ្នាំ ចូលចាំអង្កេតមើលចុះ ទ្រព្យនឹងមានហូរហៀរ ភាពរុងរឿងក្នុងជីវិតនឹងកើតមានឡើង។ នេះប្រៀបដូចទេវតាទ្រព្យ ប្រោសឲ្យក្លាយជាអ្នកមាន លែងស្គាល់សេចក្តីលំបាក សេចក្តីក្រខ្សត់ ហើយប្រែមុខប្រែមាត់ក្លាយជាលោកថៅកែ ក្លាយជាអ្នកមានមុខតំណែងធំតរៀងទៅ។
អ្នកកើតឆ្នាំខាល – ខ្លា
ជាមនុស្សមានចរិតម៉ឺងម៉ាត់ និងក្លាហាន ហើយពូកែសម្របខ្លួនទៅនឹងស្ថានភាពប្រកួតប្រជែង ដោយមិនចូលចិត្តនៅក្រោមគេឡើយ។ មនុស្សនេះ មានភាពជាអ្នកដឹកនាំ ដូចអំណោយពីធម្មជាតិប្រទានឲ្យ ហើយមានមហិច្ឆតាធំណាស់ក្នុងជីវិត ដោយមិនចេះនៅមួយកន្លែងស្ងៀមឡើយ ពោលបើបានមួយហើយ ចង់បានពីរ បើបានពីរចង់បានបី ពោលគឺចិត្តមិនស្ងប់ឡើយ។
ក្រោយអាយុ ៣៥ ឆ្នាំ បុគ្គលនេះរមែងទទួលបានការគោរព បានលាភសំណាង បានលុយធំចូលហោប៉ៅគគ្រឹកគគ្រាក់ ដូច្នេះដូចផ្លាស់មកទំព័រជីវិតថ្មីទាំងស្រុង។ ទាំងអាជីពការងារ ស្នេហា ប្រៀបដូចទេវតាប្រោះព្រំមកពីឋានសួគ៌ា។ លើសពីនេះ ពួកគេក៏មានឱកាសច្រើនក្នុងការពង្រីកទំនាក់ទំនង រួចបានជួបមនុស្សមានមុខមាត់ មានឋានៈខ្ពស់ មកចាំជួយស្រោចស្រង់គេជារឿយៗ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក