បណ្តាញ​ទំនាក់ទំនង​សង្គម​គឺ​ជាគន្លឹះសំខាន់​​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ការ​ការពារ​បរិស្ថាន​នៅ​កម្ពុជា

ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០០២២៖ បណ្តាញ​ទំនាក់​ទំនង​សង្គម​គឺ​​ជា​​មធ្យោបាយ​ផ្សព្វ​ផ្សាយ​​​ដ៏​​សំខាន់​មួយ​ដើម្បី​​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​បញ្ហា​ការ​ពារបរិស្ថាន​ទាំង​នៅថ្នាក់​​​​ពិភព​លោក និង​នៅ​ក្នុង​​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​អ្នក​​​ធ្វើការងារ​លើ​កិច្ចការ​ការពារ​​បរិស្ថាន។

ថ្លែង​នៅ​ក្នុង​ឱកាសទិវា​ភព​ផែន​ដី​ឆ្នាំ២០២២ អេកូយុវទូត (YEA) ដែល​ជា​សហគមន៍​ដែល​មាន​គោល​បំណង​ផ្តល់​អំណាច បំផុស និង​អប់រំ​ប្រជាពលរដ្ឋ​កម្ពុជា​អំពី​របៀប​រស់​នៅ​កាន់តែ​មាន​​និរន្តរភាព បាន​​បង្ហាញ​អនុសាសន៍​មួយ​ចំនួន​អំពី​របៀប​ចូល​រួម​យ៉ាង​ងាយ​ស្រួល​ក្នុង​ការ​ការពារ​បរិស្ថាន​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​ដោយ​ប្រើ​បណ្តាញ​ទំនាក់ទំនង​សង្គម។ អនុសាសន៍​ទាំង​នេះ​​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ «វិនិយោគ​លើ​ភព​ផែនដី​របស់​យើង»។

Screen Shot 2022 04 22 At 4.52.49 PM

Screen Shot 2022 04 22 At 4.50.57 PM

កញ្ញា វិន ពុទ្ធាលី អ្នក​សម្រប​សម្រួលគម្រោង​នៃ​អេកូយុវទូត បាន​មាន​ប្រសាសន៍ថា៖ «មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​ត្រូវជ​ម្នះ​ក្នុង​ប្រទេស​កម្ពុជា។ ទោះ​បី​ជា​មាន​ចលនា​ជា​ច្រើន​លើក​ស្ទួយ​របៀប​រស់​នៅ​បៃតង និង​ការ​បោះ​ចោល​សំរាម​ឱ្យ​បា​នត្រឹម​ត្រូវ​ក៏​ដោយ ក៏​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​នៅតែ​បោះចោល​សំរាម និង​ប្លាស្ទិក​ពាស​វាល​ពាស​កាល។ យើង​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​លើ​កិច្ចការ​ពាក់​ព័ន្ធ​នឹង​ការ​យល់ដឹង ពាក់​ព័ន្ធ​នឹង​សំរាម និង​ការ​ផ្លាស់ប្តូរ​ឥរិយាបថ និង​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​គ្រប់គ្រង​សំរាម​ក្នុង​សហគមន៍»។

អេកូយុវទូត​​ចាត់​ទុក​ការ​លើក​កម្ពស់​ការ​យល់​ដឹង ការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​បន្ទាប់​មក​ការ​​ចាត់​វិធានការថា​​​ជា​គន្លឹះ​សំខាន់​​ក្នុង​ការ​ការពារ​បរិស្ថាន​កម្ពុជា។ ពួកគេ​​​ប្រើ​ប្រាស់​ឧបករណ៍​​អនឡាញ ដើម្បី​ជួយ​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ចំណោម​​យុវជន​នៅ​ក្នុង​ទីក្រុង និង​សហគមន៍​ជនបទ ដើម្បី​ជួយ​ពួកគេ​ឱ្យ​ក្លាយ​ជា​គំរូ​អំពី​របៀប​រស់​នៅ​កាន់តែ​មាន​​​សុខដុមរមនា​ជា​​មួយ​​ធម្មជាតិ និង​ឈាន​មុខគេ​ក្នុង​សកម្មភាព​គម្រោង​បរិស្ថាន​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ​ផ្ទាល់។

កញ្ញា ពុទ្ធាលី បានបន្ថែមថា៖ «យើង​ជឿ​ជាក់​ថា បណ្តាញ​ទំនាក់ទំនង​​សង្គម​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ការ​យល់​ដឹង ផ្សព្វ​ផ្សាយ​ព័ត៌មាន និង​លើក​ទឹក​ចិត្ត​មនុស្ស​ឱ្យ​ធ្វើ​សកម្មភាព។ វា​ជា​ភ្លែតហ្វម​​​មួយ​សម្រាប់​ពួក​យើង​ដើម្បី​​ចែក​រំលែក​មាតិកា​ និង​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​យុវជន​ដែល​ចាប់​អារម្មណ៍​ចូល​រួម​ក្នុង​សកម្មភាព​គម្រោង​របស់យើង»។

2

អេកូយុវទូត ធ្វើ​យុទ្ធនាការ​បង្កើន​ការ​យល់​ដឹង​តាម​អ៊ីនធឺណិត​នៅ​លើ​ភ្លែតហ្វម​បណ្តាញ​ទំនាក់​ទំនង​​សង្គម​ផ្សេងៗ​ដូចជា Facebook គេហទំព័រ​របស់ពួកគេ ដើម្បី​ផ្សព្វផ្សាយ​ទៅ​ដល់​ទស្សនិកជន​​កម្ពុជា​​កាន់​តែ​ច្រើន ផ្តល់​ព័ត៌មាន និង​អំពាវនាវ​ឱ្យ​មាន​សកម្មភាព។ ពួកគេ​ពន្យល់​ថា លំហឌីជីថល​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​​ដើម្បី​រំលេច​​មុំផ្សេងៗ​នៃ​បញ្ហា​បរិស្ថាន និង​ចាប់​យក​រឿងរ៉ាវ​នានា​ដើម្បី​បំផុស​គំនិត​យុវជន​កម្ពុជា។

លើស​ពី​នេះ​ទៀត បណ្តាញ​ទំនាក់ទំនង​សង្គម​ជួយ​ឱ្យ​មាន​ទំនាក់ទំនង​ជាមួយ​យុវជន​ក្នុង​កម្រិត​​កាន់តែ​​ស៊ី​ជម្រៅ ដែល​បណ្តាញ​ទំនាក់ទំនង​សង្គម​ទំាង​នោះ​មាន​ដូចជា Facebook, Messenger, Instagram, កម្មវិធី​ផ្ញើសារ​ផ្ទាល់ IG, មុខងារ​បង្កើតគ្រុប (Groups) ទំព័រឬ​ផេក (Pages) និង​កម្មវិធី (Events) នៅលើ​ Facebook និង​​ផ្សេងៗ​ទៀត។

ចាប់តាំងពីឆ្នាំ២០១៥មក អេកូយុវទូត​បាន​ដំណើរ​ការ​យុទ្ធនាការ​ឌីជីថល​ផ្សេងៗ​ជាច្រើន រួម​ទាំង​កម្មវិធី​យុវជន​ ដើម្បី​ដាក់កម្រិត​ដល់​ការ​ប្រើ​ប្រាស់​ប្លាស្ទិក របៀប​រស់​នៅ​កាន់តែ​​មាន​និរន្តរភាព​​ជាងមុន និង​ការគាំទ្រសត្វព្រៃ។ ពួកគេ​បាន​បង្កើត​ឧបករណ៍​សិក្សា​រៀនសូត្រ បាន​រៀបចំ​ការ​តាំង​ពិពណ៌ កម្មវិធី​​និទាន​រឿង មហោ​ស្រព​ភាពយន្ត ហើយ​ថែមទាំង​បាន​សហការ​ជា​មួយ KOLs ដែលធ្វើការងារ​លើ​​​កិច្ចការពារ​បរិស្ថានទៀត​ផង ដូចជា Green Lady ជាដើម។

កញ្ញា​បាន​បន្ថែម​ថា៖ «ដំបូង​ អ្នក​ត្រូវ​យល់​អំពី​បរិបទ​សង្គម និង​វប្បធម៌​របស់​ទស្សនិកជន​របស់​អ្នក បញ្ហា និង​ដំណោះស្រាយ​ដែល​អ្នក​កំពុង​ព្យាយាម​ផ្សព្វ​ផ្សាយ បន្ទាប់​មក​អ្នក​អាច​បង្កើត​មាតិកា​​បរិស្ថាន​ប្រកប​ដោយ​ការ​យល់​ដឹងស៊ី​ជម្រៅ និង​ច្នៃប្រឌិត​សម្រាប់​ទស្សនិកជននោះ»។

តើអ្នកអាចស្វែងរកការបំផុសគំនិតនៅទី​កន្លែង​ណា?

មាន​គ្រុប​ផ្សេងៗ​​​ជា​ច្រើន​នៅ​លើបណ្តាញ​ទំនាក់ទំនង​សង្គម​នៅ​កម្ពុជា ដែល​ប្រជា​ពលរដ្ឋ​អាច​ចូល​មើល និង​ស្វែង​យល់​អំពី​ការ​ការពារ​បរិស្ថាន ឬ​ចូល​រួម ដូច​ជា MekongWonders.org, Young Eco Ambassador, Green for Future Cambodia, Think PlasticDek Kit, ZeroW ឬ​អង្គការ​អភិរក្ស​​នានាដូចជា WWFWildlife Alliance ជា​ដើម។

ប្រជាជន​កម្ពុជា​ជាង ៤០​ម៉ឺន​នាក់​​ចូលរួម​យ៉ាងហោចណាស់​ក្នុង​គ្រុប​ Facebook មួយ​ដែល​ផ្តោត​លើ​​ការ​​រក​ឃើញ​អ្វីមួយ ការ​ការពារ និង​ការដឹង​គុណ​ដល់​ភព​ផែនដី និង​បរិស្ថាន​របស់​យើង។ លើស​ពី​នេះ មាន​អាជីវកម្ម​ជាង ២៥០​នៅលើ​ Instagram ក្នុងប្រទេសកម្ពុជា ដែល​ពណ៌នាខ្លួន​ឯង​ថាជា​អាជីវកម្ម​មិនប៉ះពាល់បរិស្ថាន។

មនុស្ស​គ្រប់​គ្នា​អាច​បង្ហាញ​ការ​គាំទ្រ​របស់ខ្លួន​ដោយ​ប្រើ​ស្ទីគ័ររបស់ Instagram ស៊ុម​ប្រូហ្វាល់​របស់ Facebook និង​ស្ទីឃ័រ​នៅ​លើ Messenger សម្រាប់​​ទិវា​ភព​ផែនដី។ អ្នក​ប្រើ​ប្រាស់ Facebook អាច​ចូល​ទៅ​កាន់​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​អាកាសធាតុរបស់​ Facebook​ ដើម្បី​ស្វែង​យល់​អំពី​សកម្មភាព​ប្រចាំ​ថ្ងៃ​ដែល​ពួកគេ​អាច​ធ្វើបាន និងស្វែង​យល់​បន្ថែម​អំពី​ការ​ការពារ​បរិស្ថាន​សកល និង​ក្នុង​តំបន់។ អ្នក​ប្រើប្រាស់​ក៏​អាច​ទិញ​ទំនិញ​ប្រកប​ដោយ​និរន្តរភាព​​ផងដែរ​តាមរយៈ​ការ​ជ្រើស​រើស​ផលិតផល​មួយ​តឹក​នៅ​លើ​ទីផ្សារ Facebook Marketplace ជំនួស​ឱ្យ​ការ​ទិញ​ផលិតផល​​ថ្មី ហើយ​អ្នក​​គ្រប់​គ្នា​អាច​ប្រើ​ប្រាស់ Facebook Marketplace ដើម្បី​ទិញ​ និង​លក់​របស់​​របរ​​មួយ​តឹក​នៅ​ក្នុង​សហគមន៍​មូលដ្ឋាន​របស់​អ្នក​និងនៅទីកន្លែង​ផ្សេង​ទៀត​ ដូចជា​កង់ រុក្ខជាតិ សម្លៀក​បំពាក់ និងរបស់​របរ​ជាច្រើនទៀត៕