របៀបដាក់ស្គីនខ្មៅនៅលើ Facebook ក្នុងទូរសព្ទរបស់អ្នក!

ការដាក់ស្គីនខ្មៅនេះគឺជាការកំណត់នៅក្នុង setting​ ដែលវានឹងផ្លាស់ប្តូរផ្ទៃខាងក្រោយនៃចំណុចប្រទាក់របស់កម្មវិធីដូចជាហ្វេសប៊ុកពីសទៅខ្មៅ និង អត្ថបទពីខ្មៅទៅស។

ការដាក់ស្គីនខ្មៅនេះដែរ គឺវាធ្វើអោយស៊ីថ្មតិចជាងមុននៅលើឧបករណ៍របស់អ្នកព្រោះការបង្ហាញភីកសែលងងឹតនៅលើអេក្រង់ LED ប្រើថាមពលតិចជាងការបង្ហាញពណ៌ស។

អ្នកខ្លះក៏យល់ថាវាមិនសូវតឹងនៅលើភ្នែក ហើយអ្នកផ្សេងៗទៀតក៏ជឿថា វាជួយកាត់បន្ថយពន្លឺពណ៌ខៀវ​​​ (reduced blue light) ដែលជួយឱ្យពួកគេគេងលក់ស្រួល បើទោះបីជាវាមិនត្រូវបានបញ្ចាក់បែបវិទ្យាសាស្ត្រក៏ដោយ។

1. ចូលក្នុងកម្មវិធី Facebook លើទូរសព្ទដៃរបស់អ្នក រួចចុចសញ្ញាត្រេបីដូចរូបខាងក្រោម

1


2. ចុចទៅលើពាក្យ Setting & Privacy

2

3. ចុចទៅលើពាក្យ Dark Mode

3

4. នៅលើផ្ទាំងនេះចុច "On" ។ អ្នកក៏អាចជ្រើសរើស "System" ដែលត្រូវនឹងរូបរាងរបស់កម្មវិធី ដែលអ្នកបានកំណត់ក្នុង setting របស់ទូរសព្ទ។

4