បើកសន្លឹកបៀមើលជោគវាសនាក្នុងខែសីហា! ទាំងរឿងការងារ លុយកាក់ ស្នេហានឹងមានអ្វីកើតឡើងខ្លះ

សួស្តីប្រិយមិត្តនៃគេហទំព័រក្នុងស្រុក ថ្ងៃនេះយើងមានការបើកសន្លឹកបៀមើលពីជោគជតារាសីរបស់អ្នកនៅក្នុងខែសីហា ចង់ដឹងថាទាំងរឿងការងារ លុយកាក់ ស្នេហានឹងមានអ្វីកើតឡើងខ្លះ ។

Picsart_22 08 07_09 58 57 460

របៀបចាប់ផ្តើម

1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។

2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)

3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។

សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ

Picsart_22 08 07_10 03 19 225

ទី1 The Pentacle៖ នឹងមាន​ឱកាស​ទទួលបានប្រាក់ដុំ វាអាចជាលុយដែលគេខ្ចី ឬទទួលបានពីការងារ ការងារបន្ថែមម៉ោង ឬការវិនិយោគ ឬអាចជាការបង់ប្រាក់ធានារ៉ាប់រងដែលដល់កំណត់ និងបានទទួលប៉ុន្តែប្រហែលជាមិនសូវជាពេញចិត្តរបស់អ្នកប៉ុន្មានទេ ប៉ុន្តែ​សន្លឹកបៀណែនាំឲ្យគិត​ថា​ បានល្អជាងមិនបាននោះអី ។

Picsart_22 08 07_10 03 54 044

ទី2 Ace of Wands៖ ចាប់ផ្តើម​ធ្វើ​អ្វី​ដែល​ថ្មី​ក្នុង​រយៈពេល​នេះ មិន​ថា​ផ្លាស់ប្តូរ​ការងារ ផ្លាស់​ប្តូរ​ទីតាំង ធ្វើ​ជំនួញ​ទាក់ទង​ជាមួយ​បរទេស​ការ​នាំ​ចូល​-​នាំ​ចេញ ការ​ទៅ​ធ្វើ​ការ​នៅ​បរទេស​ជា​គម្រោង​ធំ​មួយ​ដែល​ត្រូវ​ការ​ដើម​ទុន​ច្រើន ប៉ុន្តែវាផ្តល់នូវស្ថេរភាពក្នុងជីវិតដែលល្អក្នុងរយៈពេលយូរ។

Picsart_22 08 07_10 04 14 797

ទី3 Ace of Cups៖ អ្នក​នៅ​លីវ​នឹង​ជួប​មនុស្ស​ចេញមុខចែចង់​ប្រាកដប្រជា អ្នកនិងម្នាក់នោះនឹងអាចធ្វើការសម្រេចចិត្តច្បាស់លាស់អំពីទំនាក់ទំនងមិនច្បាស់លាស់ សំរាប់អ្នក​មាន​គូស្នេហ៍​និងកាន់តែផ្អែមល្ហែម​ និងមាន​មនោសញ្ចេតនាជ្រាលជ្រៅ។

Picsart_22 08 07_10 04 35 141

ទី4 Ace of Sword៖ បញ្ហាដែលមិនអាចសម្រេចបាន មិនអាចរកផ្លូវចេញបានទេ មិនថាជាបញ្ហាលុយកាក់ អចលនទ្រព្យ ផ្ទះ ដី ឡាន ឬប្រសិនបើអ្នកអត់ការងារធ្វើ ពេលនេះអ្នកនឹងមាននរណាម្នាក់ជួយអ្នកឱ្យឆ្លងកាត់បញ្ហានេះបាន ហើយអាចរំដោះខ្លួនចេញពីការជាប់ឃុំឃាំងនៅក្នុងសមុទ្រទុក្ខបាន សំរាប់អ្នកមានសុខភាពមិនល្អ ទន់ខ្សោយនឹងត្រលប់មករឹងមាំវិញ ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok