សៀវភៅបណ្តុះគ្រាប់ពូជបញ្ញា! ជ្រើសរើសយកសៀវភៅមួយក្បាលដែលអ្នកពេញចិត្តដើម្បីអានពីដំណើរផ្លូវដែលនាំអ្នកទៅរកភាពជោគជ័យ

85

សៀវភៅទី១

កុំភ្លេចថាអ្នកគឺជាម្ចាស់នៃជីវិតរបស់អ្នក។ ដំណើរជីវិតអ្នក គឺជាទំនួលខុសត្រូវរបស់អ្នក បូករួមទាំងការសម្រេចចិត្តផ្សេងៗក្នុងជីវិត។ ទោះយ៉ាងណាក៏ដោយ អ្នកមិនត្រូវសម្រេចចិត្តដោយប្រញាប់ប្រញាល់មិនគិតគ្រប់ជ្រុងជ្រោយនោះឡើយ។ អ្នកត្រូវផ្តល់​ពេល​វេលា និងរក​កន្លែងសមរម្យ​សម្រាប់​ខ្លួន​ឯង​ ដើម្បីស្វែងយល់ពីខ្លួន​ឯង ហើយ​ស្វែង​រក​ចម្លើយ​ដែល​ត្រឹម​ត្រូវ ទើបអ្នកអាចសម្រេចចិត្តបានត្រឹមត្រូវ។អ្នកត្រូវនៅឱ្យឆ្ងាយពីឥទ្ធិពលអវិជ្ជមានពីមជ្ឃដ្ធានខាងក្រៅដែលកំពុងតែតាមព្យាបាទអ្នក ទើបអ្នកអាចមានភាពស្ងប់ស្ងាត់ងាយស្រួលក្នុងការសិក្សាពីជម្រៅចិត្តរបស់ខ្លួន។ ទុកការគិតរបស់អ្នកមួយឡែកសិន ហើយអនុញ្ញាតឱ្យព្រលឹងរបស់អ្នកនិយាយទៅកាន់អ្នក ព្រោះវាជាសំឡេងនៃវិចារណញាណពិតរបស់អ្នក ហើយវានឹងផ្តល់ឱ្យអ្នកនូវចម្លើយដែលអ្នកកំពុងតែត្រូវការ។ អ្នកក៏ត្រូវឱ្យតម្លៃខ្លួនឯង នងមានពេលវេលាសម្រាប់ខ្លួនឯងដែរ។

សៀវភៅទី២

បើជីវិតរបស់អ្នកមិនទាន់មានលំនឹងនោះទេ អ្នកមានសិទ្ធគ្រប់បែបយ៉ាងក្នុងការផ្លាស់ប្តូរស្ថានភាពនោះដើម្បីកែប្រែខ្លួនឯងឡើងវិញនិងស្វែងរកវិធីថ្មីៗដែលនាំមកនូវសុភមង្គលសម្រាប់ខ្លួនអ្នកនិងក្រុមគ្រួសារអ្នក។ ចូរកុំភ្ជាប់ខ្លួនទៅនឹងភាពភ័យខ្លាច ឬភាពមិនទុកចិត្តលើខ្លួនឯង ព្រោះថាជីវិតអ្នកនឹងកាន់តែល្អប្រសើរនៅពេលដែលអ្នកភ្ជាប់ខ្លួនជាមួយនឹងភាពអស្ចារ្យរបស់អ្នក។​ សរុបមក អ្នកគួរស្ទាបស្ទង់ លៃលកថាជម្រើសមួយណាដែលសាកសមនឹងអ្នកហើយផ្តល់មកអ្នកវិញនូវភាពសុខដមរមនា។

សៀវភៅទី៣

ដើម្បីស្វែងរកផ្លូវដែលត្រូវទៅ យើងត្រូវត្រលប់ទៅមើលពីចំណុចចាប់ផ្តើមនៃរឿងទាំងនោះឡើងវិញ។ បើមិនដូច្នេះទេ អ្នកអាចនឹងបាត់បង់អត្តសញ្ញាណ លែងស្គាល់ខ្លួនឯង ហើយបោះបង់ចោលនូវគុណតម្លៃនិងចរិតលក្ខណៈពិតរបស់អ្នក។ វាហាក់បីដូចអ្នកកំពុងតែជាប់គាំងនៅក្នុងវដ្តនៃស្ថានការណ៍អាក្រក់ ដែលវិលទៅវិញ ទៅមកឥតឈប់ឈរ។ នៅពេលអ្នកផ្តើមស្គាល់ខ្លួនឯងឡើងវិញហើយនោះ វានឹងកាន់តែងាយស្រួលក្នុងការស្វែងរកផ្លូវរបស់អ្នកទៅកាន់ជីវិតដ៏ប្រសើរ៕

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN