ឆ្នាំទាំង ៤ លាភក្នុងលាភ សំណាងពេញព្រៀប ៦០ថ្ងៃខាងមុខ

កាន់តែកៀកដល់ដាច់ឆ្នាំ ២០២២ អ្នកឆ្នាំទាំង ៤ ខាងក្រោមនេះ នឹងទទួលបានលាភសំណាងក្នុងលាភសំណាង មិនថាអ្នកធ្វើ ឬបំពេញកិច្ចការងារអ្វី ក៏បានជោគជ័យធំ មានឱកាសរកលុយបានកាន់តែច្រើន នៅក្នុងអំឡុងពេល ៦០ ថ្ងៃខាងមុខនេះ។

១. ឆ្នាំរោង

អ្នក​កើត​ឆ្នាំ​រោង មាន​ខួរក្បាល​ភ្លឺ​ថ្លា និង​មានការគិតជ្រៅជ្រះ។ មនុស្សនេះច្រើនតែ​មាន​ចិត្តល្អ និង​ស្វាហាប់ ដូច្នេះ ពួកគេតែងមានមនុស្សជាច្រើនស្រឡាញ់ចូលចិត្ត។ ក្នុងផ្នែកជាច្រើន ការងាររបស់នាគមានដំណើរការល្អ ហើយតម្លៃក៏ត្រូវបានពង្រឹងផងដែរ។

ការ​ប្រកប​របរ​រកស៊ី​ជួញដូរ​នាគ​ជួប​ភាព​រលូន លុយកាក់​ហូរហៀរ​គ្មាន​កង្វល់​ខ្វះ​លុយកាក់​។ ទោះបីជានៅតែមានសម្ពាធអាជីពខ្លះក៏ដោយ ក៏នៅតែអាចប្រឈមមុខនឹងវាវិជ្ជមាន ដូច្នេះ ស្ថានភាពជីវិតអ្នកមិនអាក្រក់ពេកឡើយ។

នាគល្អក្នុងការចាប់យកឱកាសក្នុងជីវិត ដូច្នេះការរកលុយកាន់តែងាយស្រួល សម្ពាធត្រូវបានកាត់បន្ថយ ការលំបាកទាំងប៉ុន្មនា ក៏ត្រូវបានដោះស្រាយ។ យ៉ាងណាមិញ ការងាររបស់អ្នកក៏រលូនល្អ ក្នុងខែតុលា និងវិច្ឆិកា សត្វនេះនឹងទទួលជោគជ័យជាច្រើន។

1

២. ឆ្នាំថោះ

អ្នក​កើត​ឆ្នាំ​ទន្សាយ មាន​ចរិត​ល្អ និង​ក្លាហាន ចេះតប​បត់បែន​ក្នុង​រឿង​ជាច្រើន ហើយ​មិន​ងាយ​មាន​កំហុសឆ្គងឡើយ។ មនុស្សទាំអនេះ តែងគិតជាមុនអំពីស្ថានភាពដែលអាចកើតមាន ដូច្នេះ ពួកគេក៏អាចកំណត់បញ្ហា ឬការលំបាក និងមិនបណ្តាលឱ្យមានបញ្ហាខ្លាំងកើតឡើងទេ។ ទន្សាយអាចទទួលបានភាពជោគជ័យយ៉ាងងាយស្រួល។

ខែ​តុលា និង​វិច្ឆិកា​ខាង​មុខ ទន្សាយ​នឹង​មាន​ថាមពល​ខ្លាំង​មិន​អន់​ជាង​អ្នក​ដទៃ​ក្នុង​វិស័យ​ជំនួញ។ ជោគ​វាសនា​ងាយ​ទទួល​បាន​ផលប្រយោជន៍​ថ្មី​ៗ លុយកាក់​ក៏​កាន់តែ​ខ្ពស់​ឡើង គ្រួសារ​មាន​សុភមង្គល​។ អ្នកអាចសម្រេចបាននូវគោលដៅ និងសមិទ្ធផលថ្មីៗ។ ទន្សាយមិន​បោះបង់​ឱកាស​ដែល​មក​ដល់​ដៃ​ឡើយ។ បើ​អ្នក​ធ្វើ​ជំនួញ​នឹង​មាន​ភាព​ចម្រុង​ចម្រើន​ មិន​យូរ​ប៉ុន្មាន​អ្នក​នឹង​ទទួល​បាន​ជោគជ័យ។

៣. ឆ្នាំឆ្លូវ

អ្នក​កើត​ឆ្នាំ​ឆ្លូវ​មាន​ភាព​ស្និទ្ធស្នាល​ និង​រក្សា​ជំនឿ។ ទោះ​ជួប​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ តារា​សំណាងមួយនេះ​នៅ​តែ​រឹង​មាំ មិន​ផ្លាស់​ប្តូរ​គោល​ដៅ​ដែល​បាន​កំណត់។ ទន្ទឹមនឹងនេះ គោតែងតែព្យាយាមជម្នះការលំបាក ដើម្បីរក្សាអត្រាកំណើន។

2

ក្នុង​ខែ​តុលា និង​វិច្ឆិកា ការងារ​របស់​ឆ្នាំ​ឆ្លូវ កាន់​តែ​ល្អ​ប្រសើរ។ អ្នកនឹងមាន​មនុស្ស​ថ្លៃថ្នូរ​មក​ជួយ ដូច្នេះ​អាជីព​កាន់តែ​រីកចម្រើន​។ ថ្វីដ្បិតតែជោគជ័យក៏ដោយ ក៏គោមិនមែនដែលអំនួត និងការធ្វេសប្រហែសនោះទេ ប៉ុន្តែផ្ទុយទៅវិញ សញ្ញារាសីចក្រនេះ ខិតខំជានិច្ចដើម្បីការអភិវឌ្ឍន៍អាជីពប្រកបដោយស្ថិរភាព។

៤. ឆ្នាំវក

អ្នក​កើត​ឆ្នាំ​ស្វា មាន​ចិត្ត​បត់បែន និង​មុះមុត។ មនុស្សឆ្នាំវកជាមនុស្សត្រង់ និងសុទិដ្ឋិនិយម ចេះចាប់យកឱកាសក្នុងការពិតជាក់ស្ដែង ហើយក៏ជាមនុស្សម្នាក់ដែលចេះអនុវត្តចំណេះដឹងដើម្បីបង្កើនប្រសិទ្ធភាពការងារ។

អ្នករៀនកាន់តែច្រើន ប្រតិកម្មរបស់អ្នកនឹងកាន់តែលឿន ដូច្នេះអាជីពរបស់អ្នកនឹងរីកចម្រើនកាន់តែខ្លាំង។ យ៉ាងណាមិញ អ្នកនឹងទទួលបានលទ្ធផលល្អ និងមានប្រតិបត្តិការប្រកបដោយស្ថិរភាពក្នុងខែតុលា និងវិច្ឆិកា។ លើសពីនេះ ឆ្លងចូលដល់ឆ្នាំថ្មី ២០២៣ ខាងមុខ ការងាររបស់អ្នក ក៏កាន់តែ​រលូន គ្រួសារ​ពោរពេញ​ដោយ​ជីវភាព​ធូរធារ​៕

* អត្ថបទសម្រាប់តែឯកសារយោងប៉ុណ្ណោះ!