សញ្ញាទាំង ៣ យ៉ាង ដែលមនុស្សស្រីផ្តល់ឱ្យអ្នក បង្ហាញថា នាងកំពុងតែចាប់អារម្មណ៍លើអ្នកហើយ

នៅក្នុងពិភពស្នេហា បើស្រលាញ់មនុស្សម្នាក់ហើយ ឱ្យតែមិនបានឃើញមុខគេ ក្នុងចិត្តចេះតែមិនស្រួល។ ពេលដែលមនុស្សប្រុសនឹកដល់មនុស្សម្នាក់ គេតែងតែយកពាក្យនឹករឭកនិយាយចេញមក ហើយប្រើទង្វើមកបង្ហាញ។ បើជាមនុស្សស្រីវិញ នាងមិនអាចនិយាយដោយត្រង់ៗនោះឡើយ គ្រាន់តែផ្តល់ជាសញ្ញាខ្លះៗឱ្យមនុស្សប្រុសទាយតែប៉ុណ្ណោះ ដូច្នេះហើយ ត្រូវពិនិត្យឱ្យល្អិតល្អន់ ប្រហែលពាក្យដែលនាងនិយាយ ទង្វើដែលនាងធ្វើ តាមពិតទៅសុទ្ធតែបង្កប់ថានាងកំពុងនឹកអ្នក។ ជាទូទៅ បើមនុស្សស្រីម្នាក់នឹកដល់អ្នកហើយ គេនឹងផ្តល់សញ្ញា ៣ យ៉ាងនេះដល់អ្នក ពេលដែលអ្នកទទួលបានហើយសូមឆ្លើយតបទៅនាងផង។

១. នាងតែងរកអ្នកជជែកគ្នាមុន

នៅក្នុងលោកនេះ គ្មាននរណាសុខចិត្តខាតពេលទៅយកចិត្តទុកដាក់ជាមួយមនុស្សដែលខ្លួនមិនចូលចិត្តឡើយ។ ឱ្យតែមនុស្សស្រីម្នាក់មិនចូលចិត្តអ្នក នាងមិនយកចិត្តទុកដាក់ថា អ្នកកំពុងធ្វើអ្វីឡើយ ក៏មិនអាចទៅរកអ្នកនិយាយគ្នាមុនដែរ។ ពាក្យថា “កំពុងធ្វើអ្វី? ញុំាបាយហើយនៅ? ហត់ឬអត់?” បើនាងតែងរកអ្នកជជែកគ្នា ដោយប្រើពាក្យស្និទ្ធស្នាលដាក់អ្នកនោះ តាមពិតនាងចង់បង្ហាញពីអារម្មណ៍របស់នាងចំពោះអ្នកទេ។

ពេលនាងនឹកដល់មនុស្សប្រុសម្នាក់ នាងនឹងរកប្រធានបទទៅជជែកជាមួយគេមុន ទោះជាប្រធានបទនោះមិនសូវជាមានប្រយោជន៍ក៏ដោយ ក៏នាងមានអារម្មណ៍ថាសប្បាយចិត្តដែរ។ មានពាក្យមួយឃ្លាពោលថា “ខ្ញុំគឺជាមនុស្សម្នាក់ដែលខ្លាចការទៅរកគេជជែកគ្នាមុនណាស់ បើខ្ញុំទៅរកអ្នកនិយាយគ្នាមុន នោះដោយសារអ្នកសំខាន់នៅក្នុងចិត្តរបស់ខ្ញុំ។” ដូច្នេះ បើនាងនឹកដល់អ្នកហើយ នាងមិនត្រឹមតែរកអ្នកជជែកគ្នាមុនទេ នាងនៅអាចចែករំលែករឿងរ៉ាវនៅក្នុងជីវិតនាងប្រាប់ដល់អ្នកទៀត។

១

២. ពេលអ្នកផុសអ្វីមួយ នាងតែងចូលទៅ ខមមិន

ក្រៅពីម៉ោងធ្វើការហើយ តើមានរបស់អ្វីដែលញុំាងឱ្យអ្នកទម្លាក់ទូរស័ព្ទចុះ បំភ្លេចចោលនូវការកម្សាន្តទាំងឡាយ នោះគឺជាមនុស្សដែលខ្លួនស្រលាញ់។ មនុស្សស្រីដែលមានចិត្តនឹកនាដល់អ្នក ក្រោយពេលដែលអ្នកបានផុសអ្វីថ្មី ទោះជានាងរវល់យ៉ាងណា ក៏នាងឆ្លៀតពេលចូលមើលឡើងខមមិនដែរ។ ដោយសារតែនឹកដល់អ្នក ដូច្នេះទ្រាំមិនបានទៅចូលមើលសកម្មភាពអ្នកនៅក្នុងប្រព័ន្ធពត៌មានសង្គម គិតចង់រក្សាភាពសិ្នទ្ធស្នាលតាមរយៈរឿងមួយនេះ សារដែលអ្នកផ្ញើទៅឱ្យនាង នាងតែងតែឆ្លើយតបមកវិញភ្លាមៗ។

ពេលនាងស្រលាញ់មនុស្សប្រុសណាហើយ នឹងគិតចង់ទៅស៊ើបដំណឹងរបស់គេ ចូលចិត្តបើកហ្វេកប៊ុក ឬកម្មវិធីណាដែលគេចូលចិត្តលេង នេះមិនមែនមកពីនាងទំនេរនោះទេ តែនាងកំពុងខ្វល់ពីអ្នក។ ក្រោមស្ថានភាពទូទៅ មានតែមនុស្សស្រីដែលស្រលាញ់អ្នកទេ ទើបចេះតែចូលមើល ឬចូលខមមិនលើអ្វីដែលអ្នកបានផុស ។

២

៣. ឧស្សាហ៍ណាត់ជាអ្នកចេញទៅក្រៅ

ស្រលាញ់មនុស្សម្នាក់ គឺមិនចង់ឃ្លាតទៅណាឆ្ងាយពីគេឡើយ ព្រោះតែនឹករឭក ទើបចង់ជួបមុខ នេះគឺជាប្រតិកម្មម្យ៉ាងដែលមនុស្សពីរនាក់ស្រលាញ់គ្នា។ ទោះជាបានជួបគ្នាតាមរយៈអេក្រង់ទូរស័ព្ទក៏ដោយ ក៏ចិត្តនៅមិនស្ងប់ដែរ លុះត្រាតែបានជួបផ្ទាល់ទើបអាចបន្សាបចិត្តនឹករឭកនេះបាន។

គេនិយាយថា “ឱ្យតែស្រលាញ់នរណាម្នាក់ហើយ គឺគ្មានការទាមទារអ្វីផ្សេងទេ ឱ្យតែរាល់ថ្ងៃអាចជួបមុខគេ ក៏យល់ថាជារឿងល្អសម្រាប់គេដែរ។ ដោយសារនាងចូលចិត្តអ្នក ដូច្នេះទើបចេះតែចង់ជួបអ្នក ទោះជាអ្វីក៏មិនបានធ្វើ ឱ្យតែបានឃើញអ្នក គឺអស់ចិត្តហើយ។

ប្រាដកណាស់ ដ្បិតតែនឹកអ្នកយ៉ាងណា មនុស្សស្រីក៏មិនងាយលើកឡើងការណាត់ជួបមុនដែរ តែនាងអាចបង្ហាញតាមរយៈកាយវិការខ្លះៗ ឱ្យខាងប្រុសជាអ្នកលើកឡើងវិញ។ ឧទាហរណ៍ថា ៖ នាងអាចប្រាប់អំពីពេលវេលារបស់នាង ឬក៏និយាយថានាងចង់ទៅកន្លែងណាមួយ។ ឱ្យតែមនុស្សស្រីប្រាប់អ្នកអំពីរឿងទាំងនេះហើយ តាមពិតទៅនាងបានបង្ហាញយ៉ាងច្បាស់ថានាងមានចិត្តលើអ្នកហើយ ។ មានតែមនុស្សស្រីម្នាក់ដែលនឹកអ្នកខ្លាំង ទើបអាចរកអ្នកជជែកគ្នាមុន វាយខមមិន ណាត់ជួបអ្នកមុន៕