ពេញ ៤ ថ្ងៃចូលឆ្នាំចិន ២១-២៤ មករា ម្ចាស់ឆ្នាំ​ ៤ អង្រួន​បាន​ទ្រព្យ លាភ​ចូល​សន្ធាប់​ទាំង​យប់​ថ្ងៃ

នៅ​កំឡុងថ្ងៃសៅរ៍ចូលឆ្នាំស្អែកនេះ ទី ២១ មករា ដល់ ២៤ មករា តាម​ហោរាសាស្ត្រ​ទស្សន៍ទាយ​មក​ថា មាន​ឆ្នាំ​សំណាង​ទាំង​ ៤ អាច​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ជា​ពិសេសចំថ្ងៃសៅរ៍-អាទិត្យ អាច​នឹង​ជួប​លាភ​ធំ ត្រជាក់ត្រជំ​ពេញ​ក្រុម​គ្រួសារ៖

អ្នកកើតឆ្នាំកុរ - ជ្រូក

434

ជាមនុស្សដែលមានការអត់ធន់ មានការប្តេជ្ញាចិត្តខ្ពស់ ហើយហ៊ានលះបង់សម្រាប់គោលដៅដែលពួកគេចង់សម្រេច។ យ៉ាងណានៅពេល ៤ ថ្ងៃបន្ទាប់ រាប់ពីថ្ងៃ ២១-២៤ មករា អ្នកកើតឆ្នាំកុរ ត្រៀមលាដៃចាំត្រងលាភធំមកក្នុងជីវិត ហើយនិយាយពីទំនាក់ទំនងស្នេហាក៏សមប្រកបដូចចិត្តថែមទៀត។

មនុស្សនេះរហ័សរហួន ហើយពូកែចាប់យកឱកាស ដែលនាំឲ្យពេលខាងមុខ គេនឹងទទួលបានឱកាសធំ ក្នុងការរកស៊ីឬអាជីពការងារណាមួយ ហើយនាំឲ្យពួកគេទទួលបានលុយហូរចូលច្រើន។

អ្នកកើតឆ្នាំវក - ស្វា

Imager_6_4144_700

ជាមនុស្សដែលមានភាពរួសរាយរាក់ទាក់ និងពោរពេញដោយចិត្តសប្បុរស ចូលចិត្តជួយអ្នកដទៃ ដោយមិនរំពឹងចង់បានអ្វីត្រលប់មកវិញ។ ពេលវេលារបស់អ្នកបានមកដល់ហើយ អ្នកនឹងទទួលបានការដំឡើងប្រាក់ខែ ឬដំឡើងមុខងារក្នុងអាជីពការងារ ហើយបើការរកស៊ីវិញ គឺបានផលចំណេញខ្ពស់ជាងមុន នៅចន្លោះថ្ងៃចន្ទពេញវង្ស ប្រចាំខែមករា។

អ្នកដែលកើតឆ្នាំវក តែងតែរីកចម្រើនច្រើនជាងស្រុតចុះ ហើយក្នុងសុភមង្គលគ្រួសារ ពួកគេចេះបង្កើតវាដោយខ្លួនឯង ដែលនាំឲ្យសមាជិកគ្រួសារទាំងឡាយមើលគំរូតាម ហើយរមែងទទួលបានភាពរុងរឿងបន្តគ្នានោះដែរ។

អ្នកកើតឆ្នាំច - ឆ្កែ

Anh 1 Dua Theo Can Chi Nguoi Ta Xac Dinh Duoc Nguoi Sinh Nam 1994 Goi La Giap Tuat

មនុស្ស​ដែល​កើត​ឆ្នាំច ភាគ​ច្រើន​ជា​មនុស្ស​ឆ្លាត​និង​ពូកែ ហើយ​ពួក​គេ​ចេះ​បត់បែន និង​សម្រប​ខ្លួន​បាន​ល្អ​ទៅ​តាម​កាលៈទេសៈ។ រាល់​ពេល​ជួប​បញ្ហា​ មនុស្ស​នេះ​មិន​ងាយ​បាក់​ទឹក​ចិត្ត​ទេ ពោល​រមែង​អាច​ដោះស្រាយ​បញ្ហា​ទាំង​នោះ​បាន​ដោយ​ភាព​ការ​ប្រើ​អារម្មណ៍​ស្ងប់ស្ងាត់។

យ៉ាង​ណា​ពេលវេលា​ហៅ​ទ្រព្យ​របស់​អ្នក​បាន​ចូល​មក​ដល់​ហើយ ក្នុង​កំឡុងថ្ងៃ ២១ ដល់ ២៤ មករា នោះ​ពេញទំហឹង​តែ​ម្តង​សម្រាប់​អ្នក​កើត​ឆ្នាំច ជីវិត​ពួក​គេ​នឹង​ល្អ​ប្រសើរ​ឡើង តែ​ត្រូវ​ចាំ​ចេះ​គ្រប់គ្រង​ការ​ចំណាយ​ឲ្យ​បាន​ច្បាស់លាស់​ផង។

អ្នកកើតឆ្នាំម្សាញ់ - ពស់

២ 63

ជាមនុស្សក្លាហាន និងខិតខំប្រឹងប្រែងណាស់។ ពួកគេក៏ពូកែរកលុយណាស់ដែរ និងជាមនុស្សមានទំនួលខុសត្រូវខ្ពស់ មិនថាស្ថិតក្នុងមុខតំណែងធំតូចក្តី។

ជីវិតអ្នកកើតឆ្នាំម្សាញ់ រមែងតែជួបមនុស្សថ្លៃថ្នូរ មនុស្សដែលនាំលាភមកឲ្យពួកគេ។ ប៉ុន្តែកន្លងមកនេះអ្នកបានជួបបញ្ហាខ្លះៗ ហើយរយៈពេល ៤ ថ្ងៃខាងមុខ វាគឺជាផ្លូវដែលបង្ហាញដំណោះស្រាយមកដល់អ្នក ពោលជាផ្កាយនាំសំណាងមួយក្នុងចំណោមផ្កាយនាំសំណាងធំៗ ដែលអ្នកអាចទទួលបាន។ ហៅអីបានហ្នឹង ប្រាថ្នាអីបានហ្នឹង កុំគិតថាវាជាសំណាងទាំងស្រុង ព្រោះវាជាការតបស្នងមួយផ្នែកទៅការខំប្រឹងរបស់អ្នកកន្លងមកតែប៉ុណ្ណោះ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក