ជួបមហាសំណាង ឆ្នាំទាំង ៤ រួមទុក្ខ រីកទ្រព្យមាសប្រាក់ ពេញ ១ សប្តាហ៍ចុងក្រោយខែមករា

ក្បួន​ហោរាសាស្រ្ត​សម្រាប់​រយៈ​ពេល ៧ ថ្ងៃពេញ ជាសប្តាហ៍ចុងក្រោយនៃខែមករា គឺចំថ្ងៃទី ២៥ ដល់ ៣១ មាន​អ្នក​កើត​ឆ្នាំ​ទាំង ៤ ដែល​អាច​មាន​រាសី​ខ្ពស់​ត្រដែត ហើយ​ត្រៀម​ហោប៉ៅ​ដាក់​លុយ ព្រោះ​ចំណូល​ជា​ច្រើន​ប្រៀប​ដូច​រង្វាន់​ធ្លាក់​ចូល​មក៖

អ្នកកើតឆ្នាំជូត - កណ្តុរ

00_PLHE

អបអរ​សាទរ​សម្រាប់​អ្នក​កើត​ឆ្នាំ​ជូត ពី​ថ្ងៃ​ទី ២៥ ដល់ ៣១ មករា ហៀរចូលសប្តាហ៍ថ្មីនេះ នឹង​ទទួល​បាន​សំណាង​មិន​ឲ្យ​ខក​ចិត្ត​នោះ​ទេ តែ​ក៏​ត្រូវ​ចេះ​ក្តោបក្តាប់​ឱកាស​ពេល​ខាង​មុខ​ឲ្យ​បាន​ល្អ​ផង ជា​រួម​ឱកាស​មាន​ច្រើន​ តែ​បើ​អ្នក​មិន​ចេះ​ចាប់​ក៏​នៅ​តែ​អត់​ដូច​គ្នា។

យ៉ាង​ណា​ក៏​ការ​ខិតខំ​គួរ​មាន​ដែនកំណត់ ហើយ​ត្រូវ​ឆ្លៀត​មើល​ថែ​សុខភាព​ផង។ ផ្លូវ​ទ្រព្យ​បើក​សម្រាប់​អ្នក​ហើយ តែ​ស្រវា​ចាប់​មើល​តាម​លទ្ធភាព​របស់​យើង កុំ​ស្រវា​ដល់​ខ្ពស់​ពេក។

អ្នកកើតឆ្នាំរកា - មាន់

Ice_screenshot_20221014 121719

ក្នុង​ចំណោម​ឆ្នាំ​ទាំង ១២ អ្នក​កើត​ឆ្នាំ​រកា ក៏​ឡើង​រាសី​ខ្ពស់​ត្រដែត​ដែរ នៅ​រយៈពេលដូចកំណត់ពីខាងលើ។ អ្នក​នឹង​ទទួល​បាន​ជោគជ័យ​ខ្លាំង ដូច​ទេវតា​ទ្រព្យ​កំពុង​បើក​ផ្លូវ​ឲ្យ​ដើរ ហើយ​សម្រាប់​អ្នក​ធ្វើ​កិច្ច​ការងារ​ធំំ នឹង​ទទួល​បាន​កុងត្រា​ ឬ​ទទួល​គម្រោង​ធំ អាច​បង្កើត​ចំណូល​ច្រើន​ដល់​អ្នក។

ប្រសិន​អ្នក​បន្ត​បែប​នេះ មិន​យូរ​ប៉ុន្មាន​ទេ ទៅ​ប៉ុន្មាន​ខែ​បន្ទាប់​អ្នក​នឹង​អាច​ទិញ​របស់​ធំ​មួយ​សម្រាប់​ខ្លួន​ឯង ក៏​ដូច​ជា​ក្រុម​គ្រួសារ។ យ៉ាង​ណា​ត្រូវ​ចាំ​ថា ឈាន​ដល់​ចំណុច​ណា​ក៏​ដោយ ត្រូវ​ពាំនាំ​ភាព​ស្មោះត្រង់​ទៅ​ជាមួយ​ជានិច្ច។

អ្នកកើតឆ្នាំមមែ - ពពែ

Tranh Phong Thuy Treo Tuong Phong Khach Cho Nguoi Tuoi Mui

ពេលវេលា​ធ្លាក់​លុយ​ចូល​ហោប៉ៅ​ច្រើន បាន​ចូល​មក​ដល់​ហើយ​សម្រាប់ ៧ ថ្ងៃខាងមុខនេះ។ ដូច្នេះ​ប្រសិន​អ្នក​ជា​អ្នក​រកស៊ី ក៏​ត្រៀម​ចិត្ត​កើប​បាន​ចំណូល​ក្រែល​ទៅ ហើយ​បើ​អ្នក​ធ្វើ​ការ​ ជា​ពិសេស​បុគ្គលិក​ផ្នែក​លក់ សប្តាហ៍​ថ្មី​នឹង​រក​បាន​អតិថិជន​ច្រើន ដែល​ជា​ឱកាស​បង្កើន​ប្រាក់​ចំណូល​ច្រើន​ជាង​ពេល​ណា​ទាំង​អស់​សម្រាប់​ពួក​គេ។

អ្នកកើតឆ្នាំមមី - សេះ

767

ពីថ្ងៃទី ២៥ ដល់ ៣១ មករា ​សម្រាប់​អ្នក​កើត​ឆ្នាំមមី នឹង​ទទួល​បាន​លាភ​ច្រើន ដោយ​មាន​គេ​ជួយ​គាំទ្រ ជួយ​លើក​អ្នក​ឲ្យ​ឈាន​ដល់​ចំណុច​ខ្ពស់​មួយ​ក្នុង​ជីវិត។ សញ្ញា​វិជ្ជមាន​ជា​ច្រើន​បាន​រុញ​ឲ្យ​អ្នក​ធ្វើ​អ្វី​ក៏​រលូន ហើយ​ទទួល​ផល​ឆាប់​រហ័ស។

ជាមួយ​គ្នា​នេះ វា​គួបផ្សំ​នឹង​ទេពកោសល្យ​ ក៏​ដូច​ជា​ភាព​ស្មោះត្រង់​តាំង​ពី​ដើម​របស់​អ្នក​ផង នាំ​ឲ្យ​អ្នក​ខ្ពស់​អ្នក​ធំ​ជាង​អ្នក​គេ​មើល​ឃើញ គេ​ឲ្យ​តម្លៃ​និង​មិន​ខ្លាច​ក្នុង​ការ​សហការ​កិច្ចការងារ​ផ្សេងៗ​ជា​បន្តបន្ទាប់​ជាមួយ​អ្នក។ ចូរ​ខិតខំ​បន្ត​ទៀត​ណា អ្នក​កើត​ឆ្នាំ​សេះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក