លាភ​ធំ​មហាសាល ដំណាល​ប្រោស​ឲ្យ​ឆ្នាំទាំង ៥ នឹងជួប​ភាព​សម្បូរសប្បាយ​ពេញ ២ ឆ្នាំ​បន្ទាប់

នៅកំឡុងពេល ២ ឆ្នាំទៅមុខ អ្នក​កើត​ឆ្នាំ​ទាំង ៥ នឹង​រសាត់​បាត់​អស់​នៅ​បញ្ហា​ទាំង​ឡាយ ហើយ​សាយត្រលប់​មក​វិញ​នៅ​សំណាង​ល្អ និង​លាភ​ធំៗ​ ជា​ច្រើន​មក​ក្នុង​ជីវិត៖

អ្នកកើតឆ្នាំឆ្លូវ - គោ

1

តាម​ហោរាសាស្ត្រ​បាន​បង្ហាញ​ថា  រយៈពេល ២ ឆ្នាំទៅមុខ រាប់ពី ២០២៤ ដល់បញ្ចប់ ២០២៦ អ្នក​កើត​ឆ្នាំ​ឆ្លូវ​នឹង​ទទួល​បាន​ថាមពល​អំណាច​លុយកាក់ និង​ភាព​ជា​អ្នក​ដឹកនាំ ហើយ​ជម្នះ​អស់​នៅ​រាល់​មហន្តរាយ​ទាំង​អំបាលម៉ាន​ដែល​ធ្លាប់​បាន​កើត​ឡើង​ពី​មុន​មក។

បន្ថែម​ពី​នេះ ពួក​គេ​នឹង​ទទួល​បាន​ការ​កោត​សរសើរ​ពី​មនុស្ស​ជុំវិញ​ខ្លួន ហើយ​ផែនការណ៍​ដែល​ពួក​គេ​បាន​គិត បាន​គូរ នឹង​អាច​ទទួល​បាន​ជោគជ័យ​ដូច​បំណង​ប្រាថ្នា បើ​អ្នក​កើត​ឆ្នាំ​គោ នៅ​បន្ត​ខិតខំ​ព្យាយាម​ថែម​ទៀត។

អ្នកកើតឆ្នាំច - ឆ្កែ

Tr

ជោគជតា​រាសី​អ្នក​កើត​ឆ្នាំច នឹង​ឡើង​ខ្ពស់ ហើយ​មាន​អារម្មណ៍​ដូច​គេ​បើក​ឱកាស ឲ្យ​មាន​ផ្លូវ​ដើរ​នៅ​ពេល​ខាង​មុខ។ តាម​ពិត​ទៅ​អ្នក​កើត​ឆ្នាំច បើ​ជា​អ្នក​បម្រើ​ការ គឺ​ជា​បុគ្គលិក​ឆ្នើម បើ​ជា​អ្នក​រកស៊ី គឺ​ជា​អ្នក​ជំនួញ​ដ៏​ល្អ​ឥត​ខ្ចោះ តែ​ភាគ​ច្រើន​ពួក​គេ​គ្មាន​ឱកាស គ្មាន​សំណាង ឥឡូវ​ឈប់​បារម្ភ​ទៅ ព្រោះ​ពេលវេលា​អ្នក​បានត្រៀម​ចូល​មក​ដល់​ហើយ។

អ្នក​អាច​នឹង​ទទួល​បាន​ការ​ដំឡើង​ឋានៈ​ពី​ក្រុមហ៊ុន ឬ​ទទួល​បាន​ប្រាក់​ចំណេញ​ហូរ​ចូល​ច្រើន​ពី​កន្លែង​ប្រកប​មុខរបរ​រកស៊ី។ បន្ថែម​ទៅ​រឿង​ស្នេហា​បន្តិច អ្នក​កើត​ឆ្នាំ​រកា ក៏​នឹង​មាន​ភាព​ពេញលេញ​ខ្លាំង​ផង​ដែរ ដោយ​ល្មម​ឲ្យ​គូស្នេហ៍​ដទៃ​គេ​ច្រណែន​នឹង​គូ​អ្នកថែមទៀតផងដែរ។

អ្នកកើតឆ្នាំខាល - ខ្លា

46

រយៈពេល ២ ឆ្នាំទៅមុខ​ គឺ​ជា​ពេលវេលា​ល្អ​ឥតខ្ចោះ​ហើយ​សម្រាប់​អ្នក​កើត​ឆ្នាំ​ខាល ក្នុង​ការ​កើប​ប្រាក់​ចំណេញ ការ​ចំណូល​ចូល​ផ្ទះ ប៉ុន្តែ​ត្រូវ​ចាំ​ថា មាន​ការ​សន្សំសំចៃ និង​ចេះ​ចាប់​រក្សា​ទុក​ឱកាស​ឲ្យ​បាន​ល្អ​ផង។

ក្នុង​កំឡុង​ពេល​នេះ បើ​និយាយ​ពី​ស្នេហា អ្នក​នៅ​លាវ ក៏​នឹង​មាន​ឱកាស​បាន​ជួប​គូ​ពិត រី​ឯ​អ្នក​មាន​គ្រួសារ​ហើយ​ក៏​កាន់​តែ​មាន​សុភមង្គល ហើយ​តាម​ដឹង​ត្រៀម​នឹង​ទទួល​សមាជិក​ថ្មី​ទៀត​ផង​ក៏​ថា​បាន។

អ្នកកើតឆ្នាំមមែ - ពពែ

ហោរាសាស្ត្រ​បាន​ទស្សន៍ទាយ​មក​ថា អ្នក​កើត​ឆ្នាំ​មមែ នៅ​រយៈ​ពេលចន្លោះ ២០២៤ ដល់ ២០២៦ ពួក​គេ​នឹង​ជៀស​អស់​បញ្ហា ជៀស​អស់​គ្រោះ ហើយ​ចូល​មក​វិញ​តែ​លាភ តែ​សំណាង ជា​ពេលវេលា​រាសី​ចក្រ​រុញ​ឲ្យ​ឡើង​ខ្ពស់​ត្រដែត។

បើ​មនុស្ស​នៅ​លីវ នឹង​ជោគជ័យ​ខ្លាំង ហើយ​ថែម​ទាំង​រក​បាន​គូ​គាប់​ក្នុង​ជីវិត រី​ឯ​អ្នក​មាន​គូ មាន​គ្រួសារ ក៏​នឹង​ផ្តុំ​ទៅ​ដោយ​សុភមង្គល​ ភាព​កក់ក្ដៅ ហើយ​មាន​ពេលវេលា​សម្រាក​ជួបជុំ​គ្នា ដោយ​មិន​ខ្វល់​រឿងរ៉ាវ​អាក្រក់​ទាំង​ឡាយ។

អ្នកកើតឆ្នាំកុរ - ជ្រូក

នៅ​រយៈ​ពេល ២ ឆ្នាំ​ទៅ​មុខ អ្នក​កើត​ឆ្នាំ​កុរ នឹង​មាន​លាភ​សំណាង​ល្អ មាន​ឱកាស​បង្កើន​ទ្រព្យ​រីក​ធំ ក្នុង​អាជីព​ការងារ​ និង​ការ​រកស៊ី​ទាំង​ឡាយ។ តែ​យ៉ាង​ណា​ បើ​អ្នក​ជា​មនុស្ស​ត្រៀម​នឹង​ចាប់​អាជីព​ថ្មី ក៏​សុំ​ប្រុងប្រយ័ត្ន​បន្តិច​ផង ព្រោះ​មុន​ជួប​លាភ​ធំ គឺ​ត្រូវ​ឆ្លង​កាត់​គ្រោះ​បន្តិច។

មិន​ត្រឹម​តែ​សំណាង​ផ្នែក​ទ្រព្យ​ប៉ុណ្ណោះ​ទេ ទៀត​សោត​ទាំង​កេរ​ឈ្មោះ ក៏​រីក​សាយ​ខ្លាំង​ដែរ ដូច​គ្នា​ទៅ​នឹង​រឿងរ៉ាវ​ស្នេហា ដែល​ជួប​ការ​លំបាក ជួប​ឧបសគ្គ​ពេល​កន្លង​មក ឥឡូវ​ប្រែ​មក​ស្រស់ស្រាយ ប្រៀប​ដូច​ជា​មេឃ​ទើប​ស្រឡះ ក្រោយ​ភ្លៀង​មួយ​មេ​ធំ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក​