មោទកភាពណាស់​ App កុនដំបូងគេនៅកម្ពុជា​ ដើម្បីលើកស្ទួយវិស័យកុននៅកម្ពុជាប្រសូតពីស្នាដៃនិស្សិតឆ្នើមមួយក្រុម

ដូចយើងបានដឹងរួចមកហើយថា វិស័យភាពយន្ត​ និងកុន​ នៅប្រទេសកម្ពុជាយើងកំពុងតែឈានទៅមុខមួយកម្រិតៗ អាចនិយាយថាជាដំណើរបោះជំហានទៅទាំងព្រម​ ដោយការផលិតកុននៅកម្ពុជាកាន់តែមានគុណភាពអាចទទួលយកបាន​ ហើយប្រជាជនខ្មែរក៏កាន់តែចេះមើលកុនច្រើនឡើងៗដោយរបៀបឆ្លាតវៃ​ ដោយមិនផ្តោតសំខាន់តែលើរឿងខ្មោច​ ឬរឿងកំប្លែងដូចមុនឡើយ​ ហើយងាកមកមើលរឿងដែលមានគុណភាពទាំងការសម្តែង​ សាច់រឿង​ និងគុណភាពវីដេអូវិញ។

282239439_1407656156332198_6093654019381448223_n

ដោយសារតែមើលឃើញសក្តានុពលនៃកុននៅកម្ពុជាមានការកើនឡើងបែបនេះហើយ​ ទើប​ កម្មវិធី​ទូរស័ព្ទ​មួយ មានឈ្មោះថា​​ « មន្តស្នេហ៍ភាពយន្ត - Cinemagickh »​ បានប្រសូតឡើងដែលអាចនិយាយបានថាជា​ App ទាក់ទងនឹងកុនដំបូងគេនៅកម្ពុជា​ ដោយមានការសហការផលិតឡើងដោយក្រុមអ្នកស្រលាញ់កុនមួយក្រុម ដែលមានឈ្មោះថា « មន្តស្នេហ៍ភាពយន្ត - Cinemagickh​​ »

303344776_590568786028878_5584728332267134994_n

ក្រុមអ្នកស្រលាញ់កុន « មន្តស្នេហ៍ភាពយន្ត - Cinemagickh​​ » បានរៀបរាប់ឱ្យដឹងថា ទម្រាំផលិតបាន​ App មួយនេះ​គឺប្រើការផលិតអស់រយៈពេលសរុបមកទល់ពេលនេះមានរយៈពេល ១ ឆ្នាំកន្លះឯណោះ​ ( ចំណាយពេលផលិតអស់ កន្លះឆ្នាំ ) ។​ បន្ថែមពីនេះក្នុងកិច្ចការបង្កើត​ App នេះឡើង​​ « មន្តស្នេហ៍ភាពយន្ត - Cinemagickh​​ » បានរៀបរាប់ថាបានជួបនឹងផលលំបាកជាច្រើន « ដោយសារតែក្រុមពួកយើងនៅតូច គ្នាតិច ម៉្យាងម្នាក់ៗសុទ្ធតែរវល់ អញ្ចឹងហើយទើបធ្វើអោយមានភាពយឺតយ៉ាវ ។ មួយទៀត គឺថវិការ ដោយសារតែពួកយើងភាគច្រើនជានិស្សិត ហើយការដែលត្រូវចំណាយសម្រាប់ App ក្នុងមួយខែៗ ទៅលើ Hosting រៀងច្រើន ជាពិសេសទៅលើ App Store ក៏រៀងថ្លៃ ដូចច្នេះហើយទើបធ្វើអោយបញ្ហារថវិការ គឺជារឿងដែលពួកយើងលំបាកជាងគេ។​

288167045_1423395621424918_3740596567537177398_n

Simulator Screen Shot   IPhone 11   2022 09 15 At 19.13.43

នេះគឺជាជំហានដំបូងសម្រាប់ពួកយើងតែប៉ុណ្ណោះ បើទោះបីជាជួបបញ្ហាយ៉ាងណា ពួកយើងសន្យាថា និងខិតខំរិះរកនូវអ្វីដែលថ្មីនិងផ្តល់ភាពងាយស្រួលមកកាន់អ្នកស្រលាញ់កុននៅក្នុងស្រុកខ្មែរយើង អោយបានកាន់តែច្រើនជាងនេះ »​​ ។

# ហេតុអ្វីត្រូវប្រើប្រាស់ Cinemagickh ?

- អ្នកប្រើប្រាស់ នឹងទទួលបានពត៌មានពីភាពយន្តបានកាន់តែលឿន ព្រមទាំងមានប្រភពត្រឹមត្រូវ

- អ្នកប្រើប្រាស់ទទួលបាននូវអារម្មណ៍មួយទៀត ពីការទស្សនា Content ផ្សេងៗដែលទាក់ទងជាមួយនិងភាពយន្ត

- អ្នកប្រើប្រាស់ ងាយស្រួលនៅក្នុងការស្វែងរកពត៌មានដែលទាក់ទងទៅនិងតារាសម្តែងផ្សេងៗ និងភាពយន្តផ្សេងៗដែលគេចង់ស្វែងរក ។

Simulator Screen Shot   IPhone 11   2022 09 15 At 19.13.43

Simulator Screen Shot   IPhone 13 Pro Max   2022 08 13 At 23.34.27

Simulator Screen Shot   IPhone 11   2022 09 15 At 19.29.11

សូមបញ្ជាក់ផងដែរថា​ សម្រាប់អ្នកដែលមានបំណងចង់ Sponsor ជាមួយ « មន្តស្នេហ៍ភាពយន្ត - Cinemagickh​​ » ឱ្យកាន់តែរីកចម្រើន​ និងមានគុណភាពមួយកម្រិតទៀត​ អាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 093​ 410 672 , Email : [email protected], facebook Page: facebook/cinemagickh ។ សម្រាប់ពេលវេលាប្រកាសចេញ និង ការប្រើសាកល្បង អាចតាមដានពត៌មាននៅលើផេក « មន្តស្នេហ៍ភាពយន្ត » បាន ៕

Simulator Screen Shot   IPhone 11   2022 09 15 At 19.31.14

អត្ថបទដោយ​ ៖ ចែធំ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers