ពិតជាអស្ចារ្យមែន! ការប្រកួត ពានរង្វាន់បាល់បោះ TNAOT ៣x៣ ចុងឆ្នាំ 2022 នេះ ផ្ទុះការគាំទ្រខ្លាំងពីស្រទាប់យុវជន

ពិតជាមានមោទកភាព និងក្តីរំភើប ប្រកបដោយស្នាមញញឹម ដែលមិនអាចកាត់ថ្លៃបានពីសំណាក់ លោកគ្រូ អ្នកគ្រូ នៃសហព័ន្ធកីឡាបាល់បោះកម្ពុជា យុវជន យុវនារី កីឡាករកីឡាការីនី Influencer ល្បីៗ និងមហាជនយ៉ាងច្រើនកុះករ ដែលស្នេហាវិស័យបាល់បោះ ចំពោះព្រឹត្តិការណ៍ដ៍អស្ចារ្យ នៃការប្រកួតពានរង្វាន់បាល់បោះ TNAOT ៣x៣ ឆ្នាំ 2022 ( TNAOT 3x3 Basketball Tournament 2022 ) ដែលបានបិទបញ្ចប់ការប្រកួត កាលពីថ្ងៃទី២៩ តុលាឆ្នាំ២០២២កន្លងទៅ ក្រោមវត្តមានដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជននិង កីឡា , ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម , លោក ជា សុធារ៉ា អភិបាលរងខណ្ឌ នៃគណៈអភិបាលខណ្ឌ៧មករា , ម្ចាស់ឧបត្ថម្ភកម្មវិធី , បណ្តាលសារព័ត៌មានគ្រប់ស្ថាបន័ និង វត្តមានគណៈអធិបតីជាច្រើនរូបផ្សេងទៀត ។

New Copy

ការប្រកួត «ពានរង្វាន់បាល់បោះ TNAOT ៣x៣» ឆ្នាំ 2022 បានចាប់ផ្តើមប្រកួតដំបូងកាលពីថ្ងៃពី២៣ តុលា ឆ្នាំ២០២២ ដែលមានការចូលរួមប្រកួតរហូតដល់ ៦៤ ក្រុម មកពីស្ទើរគ្រប់បណ្តា សកលវិទ្យាល័យ និងវិទ្យាល័យ រួមមានទាំងក្រុមបរទេសចូលរួមប្រកួតជាច្រើនក្រុមផងដែរ ហើយមានតែ៣២ក្រុមប៉ុណ្ណោះដែលត្រូវបានប្រកួតជម្រុះចូលទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។

ក្រោយឆ្លងកាត់ការប្រកួតដ៍ស្វិតស្វាញ ទីបំផុតក្រុមជើងខ្លាំង ដែលជាម្ចាស់ជ័យលាភីពានរង្វាន់លេខ១ លេខ២ និងលេខ៣ ទាំង៤ប្រភេទវិញ្ញាសានៃការប្រកួតពានរង្វាន់បាល់បោះ TNAOT ៣x៣ ឆ្នាំ 2022 ត្រូវបានរកឃើញរួមមាន៖

36df1a6779bd4264a8e8a668e85ef831

C35e9c53b610486ab0cd3cb155180bbb

Abd24554018c4e99a00e04bcaa678161

១. វិញ្ញាសាកម្រិត «មហាជនផ្នែកបុរស»៖

• ជ័យលាភីលេខ៣ បានទៅលើ ក្រុម The Revan Team ទទួលបានមេដាយកិត្តយស ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៦០ម៉ឺនរៀល និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត។

• ជ័យលាភីលេខ២ បានទៅលើក្រុម Dolphin Logistic Team ទទួលបានមេដាយកិត្តយស ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១លានរៀល និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត។

• ជ័យលាភីពានរង្វាន់ជើងឯក ពានរង្វាន់លេខ១ បានទៅលើក្រុម Hello Team ទទួលបានមេដាយកិត្តយស ពានរង្វាន់កិត្តយសប្រាក់រង្វាន់លើកទឹកចិត្ត ១លាន៥សែនរៀល និងរង្វាន់លើកទឹកចិត្ត ជាច្រើនផ្សេងទៀត។

00b7c6b7122c4bcfa1d48752bb188920

5da56eecf3964968ba179bfc9af7a3ee

5eee88cbb30f4b109847c2ee6ed513b8

២. វិញ្ញាសាកម្រិត «មហាជនផ្នែកនារី»៖

• ជ័យលាភីលេខ៣ បានទៅលើក្រុម សៀមរាបផ្ទះខ្ញុំ ទទួលបានមេដាយកិត្តយស ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៦០ម៉ឺនរៀល និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត។

• ជ័យលាភីលេខ២ បានទៅលើក្រុម ស.ស.យ.ក ខេត្តសៀមរាប ទទួលបានមេដាយកិត្តយស ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១លានរៀល និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត។

• ជ័យលាភីពានរង្វាន់ជើងឯក ពានរង្វាន់លេខ១ បានទៅលើ ក្លឹបបាល់បោះក្រសួងមហាផ្ទៃ ទទួលបានមេដាយកិត្តយស ពានរង្វាន់កិត្តយស ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១លាន៥សែនរៀល និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត។

9b80093cd3b7498a86e03531909522c4

6a23fd6ef50f41a28cb404c03906216f

42c1a45dc90042cc830c969bd8c945c6

50e68ba3060848bbaf9bbb4af9c96d9e

៣. វិញ្ញាសាកម្រិត «ឧត្តមសិក្សាបុរស»៖

• ជ័យលាភីលេខ៣ បានទៅលើ សកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប ទទួលបានមេដាយកិត្តយស ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៦០ម៉ឺនរៀល និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត។

• ជ័យលាភីលេខ២ បានទៅលើ វិទ្យាស្ថាន CamEd ទទួលបានមេដាយកិត្តយស ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១លានរៀល និងរង្វាន់លើកទឹកចិត្ត ជាច្រើនផ្សេងទៀត។

• ជ័យលាភីពានរង្វាន់ជើងឯក ពានរង្វាន់លេខ១ បានទៅលើ សកលវិទ្យាល័យ Western ទទួលបានមេដាយកិត្តយស ពានរង្វាន់កិត្តយស ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១លាន៥សែនរៀល និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត។

776e2a82af344515b83f4e6a2a67564d

359bb2532eff45f2aad2455b5f83caee

856d9323701443c1952380d502500b87

07892d19f2464b3b911b11a6ba6b1abf

៤. វិញ្ញាសាកម្រិត «មធ្យមសិក្សាសិក្សាបុរស»៖

• ជ័យលាភីលេខ៣បានទៅលើ សាលាអន្តរជាតិ អាមេរិកកាំង ទទួលបានមេដាយកិត្តយស ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៦០ម៉ឺនរៀល និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត។

• ជ័យលាភីលេខ២ បានទៅលើ វិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបានមេដាយកិត្តយស ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១លានរៀល និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត។

• ជ័យលាភីពានរង្វាន់ជើងឯក ពានរង្វាន់លេខ១ បានទៅលើ វិទ្យាល័យហ៊ុនសែនតាខ្មៅ ទទួលបានមេដាយកិត្តយស ពានរង្វាន់កិត្តយស ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១លាន៥សែនរៀល និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត។

លោកជា ប៊ុណ្ណាធិសក្តិ៍ អនុប្រធានផ្នែកទីផ្សារនៃសារព័ត៌មានត្នោត បានមានប្រសាសន៍អោយដឹងថា “ការប្រកួតពានរង្វាន់បាល់បោះ TNAOT ៣x៣” ឆ្នាំ២០២២ គឺជាការរៀបចំឡើងដោយ សារព័ត៌មានត្នោត សហការជាមួយ សហព័ន្ធកីឡាបាល់បោះកម្ពុជា Cambodia Basketball Federation (CBF) ក្រោមការគាំទ្រយ៉ាងពេញទំហឹង ដោយអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំយុវជន និងកីឡាកម្ពុជា។

5b0e66a9db0a4cf9b27c4c613e5ab250

F016449d7e4a467c8db6dcbeb5a1e124

F73ffe966c19447895cfa09c6bc8a61b

Eb5bdedd384f46ab8384ee2016260065

លោកជា ប៊ុណ្ណាធិសក្តិ៍ បានមានប្រសាសន៍បន្តថា កម្មវិធី “ពានរង្វាន់បាល់បោះ TNAOT ៣x៣” នេះ ប្រព្រឹត្តណ៍ធ្វើឡើង ក្នុងគោលបំណាងលើកស្ទួយវិស័យបាល់បោះនៅកម្ពុជា លើកទឹកចិត្តសុខុមាលភាពមហាជន ដើម្បីចូលរួមលេងកីឡាទាំងអស់គ្នា មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះ បានចូលរួមផ្តល់ឱកាស និង លើកទឹកចិត្ត ដល់កីឡាកានីជាច្រើនរូប បានចូលរួមប្រកួតបង្ហាញ សមត្ថភាព ភាពស្វាហាប់ ក្នុងការប្រកួតដណ្តើម យកពានរង្វាន់ TNAOT ៣x៣ ឆ្នាំ២០២២ ជាស្តែង ក្លឹបបាល់បោះនារីរបស់ ក្រសួងមហាផ្ទៃ បានប្រកួតឈ្នះពានរង្វាន់ក្លាយជា ជ័យលាភីពានរង្វាន់ជើងឯក នៃពានរង្វាន់បាល់បោះ TNAOT ៣x៣ ឆ្នាំ 2022 ផងដែរ។

ជាងនេះទៅទៀត ការប្រកួត ពានរង្វាន់បាល់បោះ TNAOT ៣x៣ ឆ្នាំ២០២២ ក៍ជាការ ត្រៀមអបអរសាទរការប្រកួតកីឡា SEA Games ២០២៣ ដែលប្រទេសកម្ពុជានឹងជាធ្វើជាម្ចាស់កីឡា SEA Games ផងដែរ។