Jose Mourinho រំលឹកពាក្យមួយឃ្លាដែលប្រាប់ទៅ Pep Guardiola ពេល Barcelona និង Inter ប៉ះគ្នាក្នុងឆ្នាំ២០១០

លោក Jose Mourinho បានយកឈ្នះលោក Pep Guardiola ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ 2010 ។ ក្នុងអំឡុងពេលប្រកួត មានការប៉ះទង្គិចគ្នារវាងលោក Mourinho និងលោក Guardiola នៅលើតំបន់បច្ចេកទេសគ្រូបង្វឹក។

SUNSPORT_2936640jpg JS264528836

អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ពេលនេះបានបង្ហាញពាក្យពិតដែលគាត់បាននិយាយទៅកាន់ Pep នៅថ្ងៃនោះ។ Mourinho បានរៀបរាប់ប្រាប់ La Gazzetta dello Sport ថា៖ "នៅពេលដែល Busquets ដួលស្ទើរតែសន្លប់(ប៉ះគ្នាជាមួយ Thiago Motta) ខ្ញុំស្ថិតនៅចន្លោះកៅអីបម្រុងរបស់យើង និងកៅអីរបស់ពួកគេ និងកន្លែងដែល Thiago Motta (កាលនោះលេង​នៅ Inter) ត្រូវបានបណ្តេញចេញ" ។

Decb54228766eb80b68772875d197135

“នៅជ្រុងម្ខាងនៃភ្នែករបស់ខ្ញុំ ខ្ញុំបានឃើញកីឡាករនៅកៅអីបម្រុងរបស់ Barcelona អបអរដូចជាពួកគេឈ្នះពាន។ លោក Guardiola បានហៅ [Zlatan] Ibrahimovic មកនិយាយអំពីយុទ្ធសាស្ត្រ៖ យុទ្ធសាស្ត្រ១១ ទល់នឹង ១០ »។

"ខ្ញុំគ្រាន់តែនិយាយទៅកាន់គាត់ថា៖ "កុំចាប់ផ្តើមពិធីជប់លៀង ហ្គេមមិនទាន់ចប់ទេ"។

https://youtu.be/mOKMm3FY0q8

ការប្រកួតនៅកីឡដ្ឋាន Camp Nou បានបញ្ចប់ក្នុងលទ្ធផល 1-0 ប៉ុន្តែ Inter បានឈ្នះក្នុងលទ្ធផល 3-2 សរុបទាំងពិរជើង ហើយបានបន្តយកឈ្នះលើក្រុម Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រដើម្បីលើកពាន។

Barcelona V Inter Milan   UEFA Champions League F40f439833fe15e362bddfe13c2c0a0d

ប្រភព៖ Gazzetta dello Sport (h/t Marca)

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN