តើកាំភ្លើងធំបាញ់គ្រាប់រ៉ុកក្កែតរបស់អាមេរិកអាចបាញ់បានដល់ចម្ងាយណា?

កាំភ្លើងធំបាញ់ក្បាលកាំជ្រួច និង​គ្រាប់​រ៉ុក្កែតបច្ចុប្បន្នរបស់កងទ័ពអាមេរិក គឺ M-777 ដែលដាក់នៅទីតាំងណាមួយ និង M-109 ដែលជាកាំភ្លើងធំបំពាក់លើ​រថក្រោះបាញ់ដោយខ្លួនឯង ត្រូវបានគេរាយការណ៍ថា បាញ់បានចម្ងាយត្រឹមតែ 14 ម៉ាយប៉ុណ្ណោះ(២២គីឡូម៉ែត្រ)ដែលជាចម្ងាយស្តង់ដារ និង 19 ម៉ាយ (៣០គីឡូម៉ែត្រ)ជាមួយនឹងគ្រាប់រ៉ុក្កែតជំនួយ។

Artillery

ម៉្យាងវិញទៀត កាំជ្រួចរបស់រុស្ស៊ី អាចបាញ់បានចម្ងាយដល់ទៅ ៤៣ ម៉ាយ (៦៩គីឡូម៉ែត្រ)។ សម្រាប់ហេតុផលទាំងនេះ កងទ័ពប្រយុទ្ធដីគោករបស់សហរដ្ឋអាមេរិក ឥឡូវនេះកំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីកែលម្អកាំភ្លើងធំ និងឧបករណ៍បាញ់គ្រាប់រ៉ុក្កែត ក៏ដូចជាការបង្កើតគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយថ្មី ដើម្បីផ្គូផ្គងសមត្ថភាពកាំភ្លើងធំរបស់គូប្រជែងរបស់ខ្លួន។

37226726 9085427 Image A 4_1608816305429

នៅថ្ងៃទី 6 ខែមីនា ឆ្នាំ 2020 កងទ័ពអាមេរិកបានបាញ់ធ្វើតេស្តនៅ Yuma Proving Ground ក្នុងរដ្ឋ Arizona ។ គ្រាប់កាំជ្រួច​ទំហំ ១៥៥ មិល្លីម៉ែត្រ​ចំនួន ២ គ្រាប់​ត្រូវ​បាន​បាញ់​ចេញ​នៅ​ចម្ងាយ ៤០ ម៉ាយ(៦៥គីឡូម៉ែត្រ)។


1200px Royal_Artillery_Firing_105mm_Light_Guns_MOD_45155621

កាំភ្លើងធំM-777 Howitzer នេះគឺជាផ្នែកមួយនៃប្រព័ន្ធកាំភ្លើងធំ Extended-Range Cannon Artillery ឬ ERCA គំរូរបស់កងទ័ព។ ERCA គឺជាអាវុធចម្ងាយឆ្ងាយដំបូងគេបង្អស់សម្រាប់កងទ័ព ដោយរួមបញ្ចូលគ្នានូវតួម៉ាស៊ីន M-109A7 ថ្មីបំផុតជាមួយនឹងធុងកាណុងប្រវែង 30 ហ្វីតថ្មី(ប្រវែង១០ម៉ែត្រ)។

Maxresdefault

Credit Military TV

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Tech Bro