នៅរឿងពីក្រោយឆាកនៃការចាកចេញរបស់ Messi និងច្រើនទៀតនឹងចេញជាភាពយន្តឯកសារថ្មីរបស់ Barcelona

ក្រុមអ្នកមានបុណ្យ FC Barcelona បានបង្ហាញភាពយន្តឯកសារថ្មីដែលមានឈ្មោះថា "Barcelona យុគសម័យថ្មី" គឺជាភាពយន្តដែលបានបង្ហាញពីភាពខាងក្នុង និងខាងក្រៅនៃរយៈពេល 2 ឆ្នាំចុងក្រោយរបស់ក្លឹប នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្លឹបបាន​ប្រកាស​កាល​ពីយប់មិញ។

7s878zof 720

ក្នុងភាពយន្តឯកសារនេះ យើងនឹងបានឃើញរដូវកាលចុងក្រោយរបស់ Lionel Messi នៅកីឡដ្ឋាន Camp Nou និងការចាកចេញជាចុងក្រោយរបស់គាត់ទៅ PSG ។

20210808114920 780x426

លើស​ពីនេះ វាក៏នឹងបង្ហាញវីដេអូនៅពីក្រោយឆាកពីការបរាជ័យ 8-2 Champions League របស់ Barca ទល់នឹង Bayern Munich, ការជាប់ឆ្នោតឡើងវិញរបស់ Joan Laporta ជាប្រធាន Barca, ការវិលត្រឡប់របស់ Xavi និងច្រើនទៀត។

Maxresdefault

វាត្រូវបានគេរាយការណ៍ថា ផាពយន្តឯកសារនេះ បានបញ្ចប់ចុងក្រោយជាមួយនឹងស្ថានភាពដែលក្លឹបវិនិយោគជាង 150 លានអឺរ៉ូលើកីឡាករដូចជា Robert Lewandowski ។ ភាពយន្តឯកសារដែលមាន៥ វគ្គនិង​ 30 នាទី នឹងអាចមើលបាននៅលើផ្លែតហ្វម Prime Video នៅខែក្រោយ។

Screen Shot 2016 10 03 At 150731

ប្រភព៖ FC Barcelona

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN