តាមជើងលេខបានកំណត់មកហើយ នៅរយៈកាលមួយសប្តាហ៍ចុងក្រោយនៃខែវិច្ឆិកា រាប់ចាប់ពីថ្ងៃទី ២៤ ដល់ ៣០ មានអ្នកកើតឆ្នាំចំនួន ៤ ដូចទេវតាទ្រព្យហុចសំណាងដល់ដៃ ម្ល៉េះហើយស៊ែៗចេញដើម្បីត្រៀមទទួលយកពរជ័យ៖
អ្នកកើតឆ្នាំរកា - មាន់
លាភធំចាំងចូលមកក្នុងជីវិត នាំឲ្យដិតជាប់តែរឿងល្អ សំណាងកម្រកើតមាន ង៉ូវហេងឡើងខ្ពស់ល្អណាស់ នាចន្លោះពេលវេលាមួយអាទិត្យពេញខាងមុខ។ លុយកាក់ក៏សម្បូរហូរហៀរ ជៀសអស់មាសត្រូវមកពីទីជិតឆ្ងាយ ជួបតែរឿងសប្បាយ ជួបតែលាភជ័យដល់មហាឆ្នាំសំណាង គឺឆ្នាំរកា។
ក្នុងរង្វង់ពេលវេលា ៧ ថ្ងៃ រាប់ពីថ្ងៃទី ២៤ ដល់ ៣០ វិច្ឆិកា អ្នកកើតឆ្នាំរកា ដូចមានទេវតាប្រោសព្រំ ឲ្យកើតមានបញ្ញាវាងវៃ គិតឃើញតែផ្លូវត្រូវ ការសម្រេចចិត្តត្រូវ នាំឲ្យធ្វើកិច្ចការងារ ឬរបររកស៊ីអ្វី កើតតែផលចំណេញឥតខាត។
អ្នកកើតឆ្នាំថោះ - ទន្សាយ
ដូចមានលាភធំ ហូរចូលដូចទឹកបាក់ទំនើប ចំរយៈពេល ៧ ថ្ងៃនៃចុងខែវិច្ឆិកា ដោយរាល់បំណងប្រាថ្នា ពោលចង់មានចង់បានកាលពីពេលមុន នឹងសម្រេចក្លាយជាផលនៅពេលនេះ ជៀសផុតអស់ទុក្ខអស់ភ័យ ផុតអស់កម្មជំពាក់ទាំងឡាយ។
អ្នកកើតឆ្នាំថោះ បើចំជាកំលោះ ឬក្រមុំផង ពេលវេលាខាងមុខ អាចមានគេចូលមកចែចូវ មានដង្ខៅអ្នកមានទ្រព្យ គេមកទាក់ទងចង់ចូលស្តី ក្រោយលួចបេតីអស់កាលជាយូរមកហើយ។ រីឯគូស្វាមីភរិយា ក៏នឹងទទួលបានភាពផ្អែមល្ហែម ថែមសេចក្ដីសុខនៃស្នេហ៍ឲ្យកាន់តែលើសលប់ជាងមុនផងដែរ។
អ្នកកើតឆ្នាំឆ្លូវ – គោ
បើលោកអ្នកចាប់អារម្មណ៍ចង់ធ្វើការដាក់ទុនរកស៊ី ឬចរចារឿងសំខាន់ណាមួយ ពេលវេលា ៧ ថ្ងៃ រាប់ពីថ្ងៃទី ២៤ ដល់ ៣០ វិច្ឆិកាដំណាច់ខែ គឺជាឱកាសដ៏ល្អបំផុត ដែលអាចទទួលបានផ្លែផ្កាត្រលប់មកវិញយ៉ាងត្រចះត្រចង់។ ម្ចាស់ឆ្នាំឆ្លូវ ងាយនឹងទទួលបានចម្លើយត្រូវរ៉ូវ ពីដៃគូរកស៊ី ពីដៃគូជីវិត ក្នុងការប៉ងចង់បានអ្វីមួយ នាចន្លោះពេលវេលាដូចបានកំណត់។
អ្នកកើតឆ្នាំម្សាញ់ - ពស់
ហួសអស់ទុក្ខ ហួសអស់រឿងអាក្រក់ទាំងអំបាលម៉ាន សាងមកវិញតែសំណាង តែលាភជ័យ ចូលដល់ប្រុស ស្រី ដែលកើតឆ្នាំពស់ ក្នុងវេលា ៧ ថ្ងៃ ២៤-៣០ វិច្ឆិកា។ រាល់កិច្ចការងារ ការរកស៊ី ក៏នឹងទទួលទានមានលាភមានលុយហូរចូលយ៉ាងសមប្រកប ស្របនឹងសំណាងក៏បុកចូលជុំទិស ជារួមទៅរយៈពេលខាងលើ នឹងមិនធ្វើឲ្យម្ចាស់ឆ្នាំម្សាញ់ មានការទាស់ចិត្តឡើយ។
យ៉ាងណាក៏ចូរអ្នករក្សាឱកាសសារនេះឲ្យបានល្អផង ហើយប្រយ័ត្នបំផុតនូវពាក្យសម្តី ដែលអាចជ្រុលជ្រួស នាំឲ្យម្ចាស់ឆ្នាំពស់ បត់សំណាងក្លាយទៅជាស៊យត្រឹមមួយពព្រិចភ្នែក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក