ស៊យ​ចេញ​ឆ្ងាយ សប្បាយ​ចូល ចំណូល​ឡើង​ទ្វេ​ដល់​ម្ចាស់​ឆ្នាំ ៤ ​ថ្ងៃ​សៅរ៍-អាទិត្យ​នេះ

អ្នក​កើត​ឆ្នាំ​ទាំង ៤ នេះ នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ចំ​ពេលវេលា​ថ្ងៃ​ចុង​សប្តាហ៍ ទី ២៦/២៧ ​វិច្ឆិកា​ខាង​មុខ។ ទៅ​មើល​បន្តិច តើ​មាន​ឆ្នាំ​របស់​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្គាល់​ខ្លះ​ដែរ​ទេ?

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

1

ប្រាក់​ចំណូល​នឹង​មាន​ការ​ហូរ​ចូល​គ្រប់​ច្រក​ល្ហក សេចក្ដី​សុខ​សប្បាយ ​ក៏​នឹង​មាន​រាល់​ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ នា​វេលា​ចុង​សប្ដាហ៍​ខាង​មុខ។ ទោះ​ជា​យ៉ាង​ណា ម្ចាស់​ឆ្នាំ​ឆ្លូវ ត្រូវ​រាង​សកម្ម ខិតខំ​ខ្លាំង​បន្តិច ជា​រួម​កុំ​សោះអង្គើយ ដោយ​ទាមទារ​ឲ្យ​រវៀសរវៃដៃជើង​ ទើប​អាច​កើប​ទ្រព្យ​ធំ​ទាំង​អស់​ខាង​មុខ​បាន។

អំពី​ទំនាក់ទំនង​មិត្តភាព​ក្តី ស្នេហា​ក្តី នឹង​មាន​គេ​មក​យល់​ចិត្ត យល់​ពី​បញ្ហា​ដែល​អ្នក​បាន​ជួប​ប្រទះ ជា​រួម ១០០ ឆ្នាំ​ប្រហែល​រក​មិន​បាន​ផង មនុស្ស​យល់​ចិត្ត​ល្អ​បែប​នេះ ម្ល៉េះ​ចូល​ថែ​រក្សា​គេ​ឲ្យ​បាន​ល្អ​ផង។

អ្នក​កើត​ឆ្នាំ​មមី - សេះ

4

ប្រាថ្នា​អ្វី​ក៏​នឹង​សម្រេច រាល់​ការ​គិត ការ​វិភាគ​ទាំង​ឡាយ នឹង​ដូច​មាន​គេ​មក​ជំរុញ​ចិត្ត​គំនិត ឲ្យ​គិត​ឃើញ​តែ​រឿង​ត្រូវ នាំ​ឲ្យ​កើត​តែ​សម្បត្តិ​ទ្រព្យ​គាប់​ប្រសើរ លុយ​ហើរ​ចូល​ជីវិត ហេងៗ​តាំង​ពី​ព្រលឹម​ទល់​ព្រលប់។

រាសី​ម្ចាស់​ឆ្នាំ​មមី ងើប​ឡើង​ខ្ពស់​កប់​ពពក នៅ​ពេលវេលា​ថ្ងៃ​សៅរ៍-អាទិត្យ​ខាង​មុខ ជា​រួម​មាន​លាភ​ចូល​ជា​លំដាប់ មុខ​តំណែង​ក៏​ឡើង ដំណឹង​ល្អ​ក្នុង​តួ​នាទី​ការងារ​ក៏​ប្រហែល​នឹង​ទទួល​បាន​ពេល​នោះ​ផង​ដែរ។

អ្នក​កើត​ឆ្នាំ​មមែ - ពពែ

2

ដូច​មាន​វិញ្ញាណ​ល្អ វេរ​សំណាង​មក​ក្នុង​ជីវិត​ម្ចាស់​ឆ្នាំ​ពពែ នៅ​រយៈ​ពេល ២ ​ថ្ងៃ​ចុង​សប្តាហ៍ ២៦/២៧ វិច្ឆិកា​ខាង​មុខ។ អង្គុយ​សុខៗ​ក៏​លុយ​ចូល ជា​ពិសេស​បើ​អ្នក​ប្រកប​របរ​លក់​ចេញ​ទិញ​ចូល នោះ​នឹង​កើត​ផល​ចំណេញ​យ៉ាង​ក្រាស់ក្រែល ហែ​តែ​សុខ​ក្សេមក្សាន្ត ល្មម​ឲ្យ​អ្នក​សម្រាន្ត​លក់​ស្រួល​ទាំង​ស្នាម​ញញឹម​ជាប់​មុខ។

ចំណែក​ឯ​ទំនាក់ទំនង​ស្នេហា​ប្រុស​ស្រី ក៏​មិន​កើត​មាន​វិវាទ រឿងរ៉ាវ​ត្រូវ​ឈ្លោះ​គ្នា​អ្វី​នោះ​ដែរ ប្រែ​មក​វិញ​តែ​រឿង​ល្អ តែ​សុភមង្គល ល្មម​នឹង​គូ​គេ​ដទៃ​មាន​ការ​ច្រណែន។ យ៉ាង​ណា​ក៏​បន្ត​ថែ​គ្នា​ឲ្យ​ល្អ​ផង ប្រើ​ពាក្យ​ផ្អែមល្ហែម​ឲ្យ​ច្រើន​ផង ទើប​ចង​ចំណង​ស្នេហ៍​មួយ​នេះ​បាន​យូរ​អង្វែង​ទៅ​មុខ។

អ្នក​កើត​ឆ្នាំ​កុរ -ជ្រូក

3

សម្បត្តិ​ដូច​គេ​ដឹក​មួយ​សំពៅ ង៉ូវហេង​មាស​ប្រាក់​ចូល​ឆឹបៗ ហេងហេង រាសី​ងើប​ឡើង​ខ្ពស់​ណាស់​នៅ​ថ្ងៃ​សៅរ៍-អាទិត្យ​ខាង​មុខ​នេះ សម្រាប់​ម្ចាស់​ឆ្នាំ​ចុង​ក្រោយ​គឺ​ឆ្នាំ​កុរ។ បារមី​សក្ដិសិទ្ធិ ដិត​ជាប់​តែ​សំណាង​ល្អ បណ្តេញ​ស៊យ​ចេញ​ឆ្ងាយ ហៅ​តែ​លាភ​ចូល​ផ្ទះ។

បើ​អស់​លោក​អ្នក​កើត​ឆ្នាំ​រោង ចង់​ផ្លាស់ប្តូរ​អ្វី រៀបចំ​អ្វី​ថ្មី គួរ​តែ​ធ្វើ​នៅ​ចន្លោះ​ពេល​នេះ ព្រោះ​រមែង​នឹង​ផ្តល់​ផល​ល្អ ផ្លែផ្កា ក្រាល​លាភ​ក្រាល​ជ័យ​ត្រលប់​មក​វិញ។ កន្លង​មក​រាប់​ជា​បញ្ហា តែ​ជោគវាសនា​ម្ចាស់​ឆ្នាំ​កុរ ប្រៀប​ដូច​មេឃ​ស្រឡះ​ក្រោយ​ភ្លៀង​ នា​ចន្លោះ​ពេលវេលា​ចុង​សប្ដាហ៍​ខាង​មុខ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក​