ជ្រើសរើសសន្លឹកបៀរ​មួយ អាច​ទាយ​ដឹង​ថា​ជីវិត​ក្រោយ​រៀបការ​របស់​អ្នក​នឹង​ល្អ​ឬ​អាក្រក់?

តើ​អ្នក​បាន​គិត​ដល់​ជីវិត​គូ នៅ​ពេល​ខាង​មុខ​ហើយ​ឬ​នៅ? តាម​រយៈ​ការ​ជ្រើសរើស​នៅ​រូបភាព​សន្លឹកបៀរ​មួយ យើង​អាច​បង្ហាញ​ឲ្យ​អ្នក​ដឹង​ ថា​ទៅ​ពេល​ខាង​មុខ​ជីវិត​អាពាហ៍ពិពាហ៍​ដែល​អ្នក​នឹង​ជ្រើសរើស ក្លាយ​ទៅ​ជា​បែប​ណា?

សន្លឹកបៀរទី ១

1

អ្នក​តែងតែ​ចង់​បាន​ជីវិត​អាពាហ៍ពិពាហ៍​មួយ ដែល​មាន​ភាព​ស្មើ​គ្នា និង​ការ​គោរព​ឲ្យ​តម្លៃ​គ្នា​ទៅ​មក ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​តែ​ជឿជាក់​លើ​គ្នា​ទាំង​ស្រុង មិន​ត្រចៀក​ស្រាល​ឆាប់​ជឿ​សម្តី​អ្នក​ដទៃ​នោះ​ទេ។

ជីវិត​គូ​របស់​អ្នក បើ​ប៉ះ​មនុស្ស​ដែល​មាន​ការ​គិត​ដូច​ជា​អ្នក នោះ​នឹង​មិន​លំបាក​នោះ​ទេ ព្រោះ​អ្នក​ចង់​បាន​ការ​ចាប់ផ្តើម​ពី​ចំណុច​តូច​ទៅ​ជាមួយ​គ្នា ហើយ​មិន​ខ្វល់​ពី​អតីតកាល និង​បច្ចុប្បន្ន​កាល​របស់​គ្នា​ឡើយ។

សន្លឹកបៀរទី ២


2

អ្នក​ជា​មនុស្ស​ដែល​ក្លាហាន ហ៊ាន​លះបង់​គ្រប់​យ៉ាង តែ​ទោះ​ជា​យ៉ាង​ណា​គូស្នេហ៍​របស់​អ្នក​តែងតែ​មើល​មក​អ្នក ថា​នៅ​ទន់ខ្សោយ ព្រោះ​ក៏​ដោយសារ​តែ​គេ​ចង់​តាម​បារម្ភ​ពី​អ្នក​គ្រប់​ពេល។ ពេលវេលា​នៃ​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​នៅ​ពេល​ខាង​មុខ គឺ​ល្អ មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ព្រោះ​អ្នក​នឹង​ទទួល​បាន​ដៃ​គូ​ដែល​ធ្លាប់​ប្រាថ្នា​ពី​មុន​មក។

សន្លឹកបៀរទី ៣

3

ដៃ​គូ​របស់​អ្នក នឹង​ជា​មនុស្ស​ដែល​គេ​ពេញ​ចិត្ត​នឹង​ចែករំលែក​ការងារ​ជាមួយ​អ្នក មិន​ថា​តែ​ការងារ​តូច​ធំ​ក្នុង​ផ្ទះ ក៏​គេ​មិន​ប្រកាន់​ការងារ​ប្រុស​ស្រី​អ្វី​នោះ​ដែរ។ គេ​ក្រៅ​ពី​ជា​ស្មា​បង្អែក​ផ្នែក​សេដ្ឋកិច្ច គេ​ក៏​ជា​បង្គោល​ដ៏​រឹងមាំ​មួយ​ផង​ដែរ។ ជីវិត​គូ​របស់​អ្នក នឹង​ពោរពេញ​ដោយ​សុភមង្គល ប្រសិន​អ្នក​រក​បាន​ដៃ​គូ​ ដែល​គេ​មាន​ចំណុច​ល្អ​ជា​ទី​បំផុត​មួយ នោះ​គឺ ការ​ចេះ​យោគយល់ និង​អភ័យទោស ហើយ​ស្រលាញ់​ខ្លួន​អ្នក​ជា​អ្នក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក