អ្នកទាំងអស់គ្នាបានដឹងហើយថាផ្កាសាកឺរ៉ាគឺមានតែនៅក្នុងប្រទេសជប៉ុនដែលវាចាប់ផ្តើមរីកចាប់ពីខែ២ និងផ្កាសាកឺរ៉ាខ្លះរីកនៅខែ៤។ ដោយឡែកយោងទៅតាមផេកផ្លូវការ សាធារណការ រាជធានីភ្នំពេញ បានបង្ហាញថាផ្កាសាកឺរ៉ាដែលនៅតាមបណ្តោយសួនច្បាមាត់ទន្លេរបានចេញផ្ការីកស្គុះស្គាយហើយ។
នៅក្នុងនោះក៏មានអ្នកបញ្ចេញមតិជាច្រើនផងដែរ ដោយអ្នកខ្លះបានលើកឡើងថា ផ្កាសាកឺរ៉ានេះពិតជាស្រស់ស្អាតខ្លាំងណាស់ សាលារាជធានីភ្នំពេញគួរតែដាំផ្កាប្រភេទនេះឲ្យបានច្រើន នៅតាមសួន និងកន្លែងកំសាន្តផងដែរ។
ខាងក្រោមនេះគឺជាកម្រងរូបភាពរបស់ផ្កាសាកឺរ៉ានៅតាមបណ្តោយសួនច្បាមាត់ទន្លេរ ៖