មនុស្សខ្ញុំសាមញ្ញណាស់ មិនថាការរស់នៅផ្ទាល់ខ្លួន ឬការប្រព្រឹត្តិចំពោះអ្នកជុំវិញខ្លួនក៏ធម្មតា សាមញ្ញដែរ

- មនុស្សខ្ញុំសាមញ្ញណាស់ រស់នៅក៏សាមញ្ញដែរ!

ពាក្យបោកប្រាស់គេ ខ្ញុំមិនចេះនិយាយទេ រឿងបោកបញ្ឆោតគេ ក៏ខ្ញុំមិនចេះធ្វើដែរ។ រាប់អានជាមួយគេ ខ្ញុំមានអ្វីខ្ញុំនិយាយនឹង ធ្វើការឱ្យគេ ខ្ញុំនឹងប្រឹងប្រែងទៅបំពេញកិច្ចការងាររបស់ខ្ញុំឱ្យបានល្អ គោរពតួនាទីរបស់ខ្លួន។

- មនុស្សខ្ញុំសាមញ្ញណាស់ រស់នៅក៏សាមញ្ញដែរ!

រឿងល្បិចគេចកល ខ្ញុំមិនចេះធ្វើទេ ពាក្យនិយាយកាច់កុង ក៏ខ្ញុំមិនចេះនិយាយដែរ មិនត្រឹមតែប៉ុណ្ណោះទេ ខ្ញុំក៏មិនចេះចងគំនុំ មិនចេះចង់បានមុខមាត់ មិនចេះលួចចាក់ពីក្រោយខ្នង ដ្បិតតែខ្ញុំសម្ដីត្រង់ តែចិត្តខ្ញុំមិនអាក្រក់ទេ។ មនុស្សខ្ញុំទៀងត្រង់ ធ្វើការក៏ស្មោះត្រង់ដែរ ហើយមនុស្សដែលល្អដាក់ខ្ញុំដោយចិត្តពិត ខ្ញុំនឹងចងចាំគេក្នុងចិត្តអស់មួយជីវិត។

Image_2021 11 22_222303

- មនុស្សខ្ញុំសាមញ្ញណាស់ រស់នៅក៏សាមញ្ញដែរ!

ព្រោះខ្ញុំជឿជាក់ថា ការរាប់អានរវាងគ្នានិងគ្នា អាចប្តូរបានមកវិញនូវមិត្តយល់ចិត្ត ចំណែកមិត្តដែលរាប់អានក្លែងក្លាយគង់តែមានថ្ងៃមួយគេបោះបង់យើងចោលទេ។ យកភាពពិតមកប្តូរភាពពិត ទើបទទួលបានចិត្តពិត យកភាពស្មោះទៅប្តូរភាពស្មោះ ទើបទទួលបានចិត្តស្មោះ យកចិត្តធៀបនឹងចិត្ត ទើបអាចយល់ចិត្តគ្នាកាន់តែច្បាស់។

- មនុស្សខ្ញុំសាមញ្ញណាស់ រស់នៅក៏សាមញ្ញាដែរ!

ឱ្យតែធ្វើដាក់គេដោយចិត្តស្មោះ ធ្វើកិច្ចការដោយយកចិត្តទុកដាក់ ងាយនឹងធ្វើឱ្យគេរំភើប និងងាយទទួលបានការទុកចិត្តពីគេណាស់។

ខ្ញុំជាមនុស្សសាមញ្ញបែបនេះ គឺជាមនុស្សម្នាក់ដែលមានចិត្តសាមញ្ញជារៀងរហូត។ អ្នកធ្វើល្អដាក់ខ្ញុំមួយដង ខ្ញុំនឹងធ្វើល្អដាក់អ្នកវិញដប់ដង សំខាន់ ឱ្យតែអ្នកស្មោះត្រង់ ទៀងត្រង់ ចិត្តល្អនឹងខ្ញុំយ៉ាងពិតប្រាកដ៕

អត្ថបទ ៖​ Mythical Bird / knongsrok