ជ្រើសរើស​ផ្កាយវេទមន្ត​មួយ ដើម្បី​ដឹង​ថា​ តើ​អ្វី​កំពុង​រង់ចាំ​អ្នក​សម្រាប់​ពាក់កណ្តាលខែធ្នូនេះ?

តើ​អ្នក​រំពឹង​ចង់​បាន​អ្វី​ខ្លះ​សម្រាប់​ជីវិត​នៅ​ពាក់កណ្តាលខែខាងមុខនេះ? សល់​តែ​រយៈ​ពេល​មួយសប្តាហ៍ទៀតក៏នឹងចូលមកដល់ ហើយរំលងតែ ៣ សប្តាហ៍បន្ទាប់ក៏នឹងឆ្លងចូលទំព័រឆ្នាំថ្មីហើយ។

មក​ធ្វើ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត ចូរ​ជ្រើសរើស​នូវ​ផ្កាយវេទមន្តមួយ ក្នុងចំណោមផ្កាយទាំង ៤ ដើម្បី​ដឹង​ថា តើ​មាន​អ្វី​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ​ នៃពាក់កណ្តាលខែធ្នូនេះ?

ផ្កាយវេទមន្តទី ១

1

ពាក់កណ្តាលខែធ្នូ​នេះ នឹង​នាំ​មក​នូវ​ថាមពល​វិជ្ជមាន​ជួយ​ឲ្យ​ជីវិត​អ្នក​ល្អ​ប្រសើរ​ច្រើន។ ទាំង​ក្នុង​ទំនាក់ទំនង​ស្នេហា មិត្តភក្តិ ឬ​ជាមួយ​គ្រួសារ គឺ​មាន​ភាព​ល្អ​ជាង​មុន ហើយ​បើ​មាន​ស្នាម​របួស​ចាស់ ក៏​នឹង​ត្រូវ​បាន​ព្យាបាល​វិល​មក​រក​ភាព​ប្រក្រតី​វិញ។

ជីវិត​នៅ​ផ្នែក​ហិរញ្ញវត្ថុ​ក៏​កាន់​តែ​ប្រសើរ​ឡើង​ដូច​គ្នា តែ​ត្រូវ​ចាំ​អ្នក​ត្រូវ​ប្រកាន់ខ្ជាប់​ការ​អភិវឌ្ឍ​ខ្លួន​ឯង ដោយ​មិន​ត្រូវ​បោះបង់​នៅ​ពេល​នេះ​ឡើយ។ មួយ​ទៀត​ចូរ​លុប​បំបាត់​នូវ​ការ​គិត​បែប​ទុទ្ទិដ្ឋិនិយម​ចេញ​ពី​ខ្លួន ហើយ​ជា​ពិសេស​ភាព​ខ្ជិលច្រអូស​ក៏​ដូច្នោះ​ដែរ។

ផ្កាយវេទមន្តទី ២

2

ក្នុងពាក់កណ្តាល​ខែ​នេះ​ដំណឹង​ល្អ​បំផុត​ដែល​អ្នក​នឹង​ទទួល​បាន គឺ​បេះដូង​របស់​អ្នក​នឹង​ត្រូវ​បាន​ជា​សះស្បើយ​ពី​ការ​ឈឺចាប់​កន្លង​មក ហើយ​វា​ក៏​ជា​ដើមចម​រារាំង​ឲ្យ​អ្នក​មិន​អាច​រីកចម្រើន​ទៅ​មុខ​បាន។

ដោយសារ​ភាព​សោកសៅ ការ​ភ័យ​ខ្លាច វា​បាន​គ្របដណ្តប់​លើ​ការ​គិត​របស់​អ្នក​ទាំង​ឡាយ​ឲ្យ​រលាយ​បាត់​ទៅ ហើយ​មិន​អាច​អនុញ្ញាត​ឲ្យ​អ្នក​ឆ្ពោះ​ទៅ​ការ​បោះ​ជំហាន​ក្នុង​ជីវិត​ថ្មី​ឡើយ។ ពេល​នេះ​ឈប់​បារម្ភ គ្រប់​យ៉ាង​គឺ​ល្អ​ប្រសើរ​វិញ​ហើយ។

វេលាខាងមុខ​នេះ​ប្រាជ្ញា​របស់​អ្នក​នឹង​កាន់​តែ​វាងវៃ​ជាង​មុន ការ​គិត​ផ្សេងៗ​នឹង​កាន់​តែ​គិត​បាន​ល្អ​ជាង​មុន ជួយ​ឲ្យ​អ្នក​កាន់​តែ​រក​ឃើញ​ភាព​ល្អ​បំផុត​នៃ​ជីវិត។

ផ្កាយវេទមន្តទី ៣

3

ដំណឹង​ល្អ​ដែល​នឹង​មក​ដល់​សម្រាប់​អ្នក​នៅ​ពាក់កណ្តាលខែធ្នូ គឺ​ទាក់ទង​នឹង​ការងារ។ កន្លង​ទៅ​នេះ​អ្នក​មាន​ការ​ខកចិត្ត​ខ្លាំង ដោយសារ​តែ​ការ​អសមត្ថភាព​និង​ការ​សម្រេច​មិន​បាន​នូវ​កិច្ច​ការងារ​មួយ ហើយ​ក៏​ជះ​ឥទ្ធិពល​ជា​ខ្លាំង​ដល់​ជីវិត។

យ៉ាង​ណា​គ្រួសារ​និង​មនុស្ស​ជុំវិញ​ខ្លួន​ក៏​បាន​លើក​ទឹក​ចិត្ត​អ្នក​ហើយ​ដែរ តែ​នៅ​ខែ​នេះ​វា​ជា​ខែ​ល្អ​បំផុត​នឹង​បើក​ទ្វារ​ផ្តល់​ឱកាស​ថ្មី​សម្រាប់​អ្នក ហើយ​បើ​អ្នក​ឈរ​លើ​គោលជំហរ​នៃ​ការ​ខិតខំ ឧស្សាហ៍​ព្យាយាម នោះ​អ្នក​នឹង​សម្រេច​វា​បាន ហើយ​ទទួល​បាន​ការ​សាទរ​ពី​ថ្នាក់​លើ មាន​ការ​ដំឡើង​ប្រាក់​ខែ​ទៀត​ក៏​មាន។

ផ្កាយវេទមន្តទី ៤

4

អ្នក​ត្រូវ​តែ​ត្រៀម​ខ្លួន​ទទួល​យក​នូវ​អ្វី​ដែល​មាន​ការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​មួយ ហើយ​វា​ក៏​នឹង​រំខាន​ជីវិត​របស់​អ្នក។ រឿង​ខ្លះ​អ្នក​ចេះ​តែ​អូសបន្លាយ​វា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​យូរ​ទៅ​ក៏​ត្រូវ​តែ​ជួប និង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត។ ចងចាំ​ថា​ការ​ផ្លាសប្តូរ​ខ្លះ​គឺ​ជា ភាព​វិជ្ជមាន​សម្រាប់​ជីវិត​របស់​យើង​ទៅ​វិញ​ទេ បែប​នេះ​កុំ​ខ្លាច​ពួក​វា​ទាំង​ស្រុង​អី៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក