ជ្រើសរើសសន្លឹកបៀរមួយ តើផ្លូវក្នុងចង់បង្ហាញអ្វីមកកាន់អ្នក នៅពាក់កណ្តាលខែនេះ

អារម្មណ៍ពីខាងក្នុង ឬយើងនិយមហៅថា ផ្លូវក្នុង ពេលខ្លះតែងតែប្រាប់យើងនូវរឿងអ្វីមួយដែលយើងមិនដឹងជាមុន ដើម្បីឲ្យយើងធ្វើការត្រៀមខ្លួន ឬធ្វើការអនុវត្តក្នុងគោលដៅឆ្ពោះទៅរកភាពជោគជ័យ។

ក្នុងអត្ថបទនេះ ចូរអ្នកជ្រើសរើសនូវសន្លឹកបៀរមួយ ដើម្បីដឹងថាតើផ្លូវក្នុងចង់ប្រាប់អ្វីមកកាន់អ្នក?

សន្លឹកបៀរទី ១

1

ចូរអ្នកឈរខ្ជះខ្ជាយពេលវេលាជាមួយមនុស្សដែលសម្លឹងឃើញតែប្រយោជន៍ពីអ្នកតទៅទៀត ហើយចូរយកចិត្តទុកដាក់ចំពោះនរណាដែលគេស្មោះត្រង់នឹងអ្នកពិតប្រាកដ។ កុំព្យាយាមបំពេញអារម្មណ៍អ្នកដទៃ រហូតដល់បាត់បង់ក្តីសុខសម្រាប់ខ្លួនឯង ព្រោះក្តីសុខពិតគឺជាអ្វីដែលកើតចេញពីខ្លួនយើង មិនមែនស្ថិតនៅលើមាត់របស់គេនោះទេ។

សន្លឹកបៀរទី ២

2

សូមសរសើរអ្នកនៅភាពស្ងៀមស្ងាត់ និងការយកចិត្តទុកដាក់ចំពោះខ្លួនឯង ដែលអ្នកមានកន្លងមក។ មិនថាមានបញ្ហាអ្វីក៏ដោយ អ្វីដែលអ្នកត្រូវការគឺភាពស្ងៀមស្ងាត់បន្តិច ដើម្បីយកពេលនោះទៅគិត និងរកដំណោះស្រាយ ហើយចម្លើយក៏តែងតែចេញមក។ ចូរចាំថា ដាក់ខ្លួនឯងជាអាទិភាព កុំគិតពីសុខទុក្ខអ្នកដទៃខ្លាំងពេក ជួយខ្លួនឯងឲ្យរួចសិន សឹមជួយអ្នកដទៃពេលក្រោយ។

សន្លឹកបៀរទី ៣

3

អ្នកជាមនុស្សដែលឧស្សាហ៍ព្យាយាម ហើយមានគោលដៅច្បាស់លាស់ មិនមែនជាប្រភេទមនុស្សខ្ជិលច្រអូសឡើយ។ ទន្ទឹមគ្នានេះដែរ មហិច្ឆតាមួយចំនួនរបស់អ្នក ហាក់ជួបបញ្ហាច្រើន នាំឲ្យពិបាកនឹងសម្រេចដល់គោលដៅ។

ដល់ពេលដែលអ្នកត្រូវសម្រាកបន្តិចហើយ បន្ទាប់មកចូរគិតសារជាថ្មីអំពីមនុស្សនៅជុំវិញខ្លួនខ្លះ តើនរណាធ្លាប់បានជួយអ្នកឲ្យសម្រេចដល់ចំណុចនេះ នរណាធ្លាប់ដៀលត្មះអ្នក បើបានដឹងហើយចូរប្រុងប្រយ័ត្ន និងបន្តឈរក្បែរតែអ្នកដែលល្អពិតប្រាកដបានហើយ។

សន្លឹកបៀរទី ៤

4

អ្នកផ្តោតលើការពិតនៅពេលបច្ចុប្បន្នពេក រហូតដល់ភ្លេចគិតពីអនាគតកាល។ ពេលខ្លះអ្នកមានចិត្តគិតត្រឹមមួយថ្ងៃរស់មួយថ្ងៃ ធ្វើឲ្យការងារធំមិនអាចសម្រេចទៅបាន។

ចូរប្រមូលគ្រប់យ៉ាងនៃការគិតមកផ្តុំជាចំណុចគោលមួយ ហើយដាក់គោលដៅ ផ្តោតលើពេលវេលាខាងមុខ ថាតើអ្នកគួរតែដើរបែបណា ហើយរៀបចំផ្លូវបម្រុងខាងក្រោយមួយផង៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក