WOWNOW ចាប់ដៃគូជាមួយ OPPO ដើម្បីផ្តល់ឱកាសឈ្នះទូរស័ព្ទដៃ Reno8 & Reno7 រាល់ពេលអតិថិជនកម្ម៉ង់អាហារតាមរយៈ WOWNOW ចាប់ពីថ្ងៃនេះដល់ថ្ងៃទី31 ធ្នូ 2022

ឱកាសពិសេសបានមកដល់ហើយ… ឈ្នះ! ឈ្នះ! ឈ្នះទូរស័ព្ទ OPPO និងរង្វាន់ជាច្រើនទៀតជារៀងរាល់សប្តាហ៍ ឥឡូវនេះក្រុមហ៊ុន OPPO និងក្រុមហ៊ុនដឹកជញ្ជូនអាហរ WOWNOW បានសហការគ្នាក្នុងកម្មវិធីចាប់រង្វាន់យកទូរស័ព្ទដៃម៉ាក OPPO Reno7 & Reno8 ជារៀងរាល់សប្តាហ៍ និងរង្វាន់ជាច្រើនអំឡុងពេលកំពុងប្រើ APP WOWNOW ងាយៗដោយលោកអ្នកគ្រាន់តែធ្វើការកម៉្មង់អាហារ ឬ ភេសជ្ជៈពីហាងប្រ៊េនល្បីៗដែលមាននៅក្នុង WOWNOW Food Delivery ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ធ្នូ 2022។

WOWNOW គឺជាសូភ័រអេប (Super App) សម្រាប់ដឹកជញ្ជូនអាហារ និងទំនិញតាមអនឡាញយ៉ាងសម្បូរបែបនិងទំនើបធំជាងគេនៅក្នុងប្រទេសកម្ពុជា ប្រមូលផ្តុំហាងអាហារជាច្រើន និងផលិតផលរាប់ពាន់មុខ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ តម្លៃទាបជាងគេ ប្រូម៉ូសិនច្រើនជាងគេ និងពិសេសដឹកជញ្ជូនយ៉ាងរហ័សទាន់ចិត្ត។ បច្ចុប្បន្នក្រុមហ៊ុនដឹកជញ្ជូនអាហារ WOWNOW បានពង្រីកខ្លួនយ៉ាងរហ័សដើម្បីបំពេញតម្រូវការ និងបង្កើនភាពងាយស្រួលដល់អតិថិជននៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនដូចជា ក្រុងព្រះសីហនុ កំពត សៀមរាប និងបាត់ដំបង។

LALPGQWLMDSctTDNB9DNB9A_2000_2000

OPPO ជាក្រុមហ៊ុនបច្ចេកវិទ្យាផលិតឧបករណ៍វៃឆ្លាត និងច្នៃប្រឌិតឈានមុខគេលំដាប់ថ្នាក់ពិភពលោក។ មកទល់ពេលនេះទូរស័ព្ទដៃ OPPO បានឈានជើងចូលប្រទេសកម្ពុជាប្រមាណ 6 ឆ្នាំមកហើយ OPPO ទទួលបានការពេញនិយមខ្លាំងពីសំណាក់អ្នកប្រើប្រាស់ពីគ្រប់មជ្ឈដ្ឋាន អ្នកណាក៏ដឹងពីសមត្ថភាពកាមេរ៉ា OPPO អាចថតរូបបានស្អាត អេក្រង់ច្បាស់ រូបរាងទាន់សម័យស័ក្កិសមគ្រប់វ័យ និងមានតម្លៃសមរម្យ។

ឥឡូវនេះ OPPO ក៏កំពុងមានកម្មវិធី «ប្រូម៉ូសិនចុងឆ្នាំពី OPPO» ដោយគ្រាន់តែទិញទូរស័ព្ទ OPPO គ្រប់ម៉ូដែលចាប់ពីថ្ងៃនេះដល់ថ្ងៃទី1 មករា 2023 នឹងមានឱកាសផ្សងសំណាងឈ្នះលុយសុទ្ធ 1 លានរៀលភ្លាមៗជារៀងរាល់ថ្ងៃ ជាមួយនឹងរង្វាន់ជាច្រើនដូចជា JBL Speaker 48 រង្វាន់ កាសឥតខ្សែ Enco Buds2 80 រង្វាន់។

LALPGQymLJCzg PNBUbNBDg_1080_1350


បន្ថែមពីនេះ រាល់ការទិញទូរស័ព្ទ OPPO ចំនួន 3 ម៉ូដែលខាងក្រោមនេះនឹងទទួលបានការផ្តល់ជូនរួមមាន៖

- ទិញ OPPO Reno8 តម្លៃ $359 ថែមជូន៖ កាតាបស្ពាយ (តម្លៃ $19) និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ

- ទិញ OPPO Reno8 Z 5G តម្លៃដើម $429 ចុះនៅសល់ត្រឹមតែ $389 ថែមជូន៖ កាតាបស្ពាយ (តម្លៃ $19) និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ

- ទិញ OPPO Reno7 តម្លៃដើម $369 ចុះនៅសល់ត្រឹមតែ $319 ថែមជូន៖ កាតាបស្ពាយ (តម្លៃ $29) និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 3ខែ

ប្រញាប់រួសរាន់ទៅទិញស្មាតហ្វូន OPPO ឲ្យកាន់តែលឿន ឱកាសឈ្នះមានកាន់តែខ្ពស់ ព្រោះរង្វាន់ដែលនៅសល់មានជាច្រើនទៀត។ តោះប្រញាប់ទៅទិញ ព្រោះអ្នកឈ្នះបន្ទាប់អាចជារូបអ្នក។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ផេគហ្វេសប៊ុកផ្លូវការរបស់ OPPO ៕