បញ្ចប់ការសិក្សាមុខជំនាញខាងកសិកម្ម លោក ណាត សុខណាន ដើរតាមក្តីស្រម៉ៃ រហូតក្លាយជាអ្នកច្នៃម៉ូតដ៏ល្អឯក

ផ្តើមចេញពីនិស្សិតម្នាក់ ដែលបញ្ចប់ការសិក្សាផ្នែកកសិកម្ម លោក ណាត សុខណាន បានរកឃើញខ្លួនឯង បែរជាមានចំណង់ចំណូលចិត្តទៅលើវិស័យច្នៃម៉ូតទៅវិញ ដែលខុសស្រឡះពីចំណេះជំនាញដែលលោកបានសិក្សា។

យ៉ាងណាមិញ ដោយសារតែចិត្តស្រឡាញ់ ទោះបីជាមានការសើចចំអកអំពីអ្នកជុំវិញខ្លួនក្តី ប៉ុន្តែលោក សុខណាន នៅតែជម្នះពាក្យសំដីទាំងនោះ និងដើរតាមក្តីស្រម៉ៃរបស់ខ្លួន រហូតឈានជើងចូលប្រឡូកក្នុងវិស័យជាអ្នកច្នៃម៉ូត និងក្លាយជា Fashion Designer មួយរូបដែលមានប្រជាប្រិយភាព ត្រូវបានទទួលស្គាល់ពីសំណាក់មហាជន ទាំងក្នុង និងក្រៅប្រទេស។

លោក សុខណាន បានយល់ថា វាគឺជាព្រហ្មលិខិត ដែលធ្វើអោយគាត់ចាប់អារម្មណ៍ខ្លាំងលើការច្នៃម៉ូត ជាពិសេសនៅពេលដែលគាត់ចាប់ផ្តើមធ្វើវា គឺកាន់តែមានចិត្តស្រឡាញ់ខ្លាំងទៅលើវិស័យមួយនេះ។ ម្យ៉ាងទៀត គាត់បានចាត់ទុកការច្នៃម៉ូត ប្រៀបបានទៅនឹងសិល្បៈមួយ ដែលត្រូវភ្ជាប់មកជាមួយនឹងទេពកោសល្យ និងភាពអំណត់។ ហើយដើម្បីក្លាយជាអ្នកច្នៃម៉ូតដ៏ពូកែមួយរូបបាន លោក សុខណាន តែងតែប្រកាន់ខ្ជាប់នូវការគោរព ស្រឡាញ់ និងអោយតម្លៃទៅលើការងារមួយនេះ ជាពិសេសនោះ គឺលោកចេះដាក់ខ្លួន រៀនទទួលស្គាល់ការពិត បើកចិត្តទទួលយកការរិះគន់ដើម្បីស្ថាបនា ដើម្បីវិវត្តន៍ខ្លួនទៅជា Fashion Designer មួយរូបដែលល្អឥតខ្ចោះដូចពេលបច្ចុប្បន្ននេះ។​

NAT SOKNAN KH

NAT SOKNAN

គួរបញ្ជាក់ផងដែរថា លោក ណាត សុខណាន ក៏បានបង្កើតប្រេនផ្ទាល់ខ្លួនមួយដែរ ដែលមានឈ្មោះថា Soknan Atelier ដែលហាងមួយនេះ មានផលិតនូវសម្លៀកបំពាក់ប្រណិតសម្រាប់នារី ចូលរួមក្នុងកម្មវិធីស្រមោលសរ និងរ៉ូបអាពាហ៍ពិពាហ៍។ ហើយអ្វីដែលកាន់តែធ្វើឲ្យសម្លៀកបំពាក់ដែលគាត់ច្នៃ មានភាពលេចធ្លោ និងប្លែកពីគេនោះគឺ វាមើលទៅសាមញ្ញ តែស្រស់ស្អាតបែបថ្លៃថ្នូរ មើលយ៉ាងណាក៏មិនចេះជិនណាយ។

ក្រៅពីនេះ ម៉ូតសម្លៀកបំពាក់របស់គាត់ក៏បានចូលរួមជាកិត្តិយសក្នុងកម្មវិធីរដើរម៉ូតនៅក្រៅប្រទេសជាច្រើន ដែលរួមមាន៖ «KL Fashion Week» និង«Malaysia Fashion Week» ថែមទៀតផង។


ថ្វីត្បិតថា លោកជាអ្នកច្នៃម៉ូតត្រូវតែមានភាពទន់ភ្លន់ក៏ពិតមែន តែចំពោះ Life Style របស់គាត់វិញ ហាក់បីដូចជាផ្ទុយទាំងស្រុងពីអាជីព​របស់គាត់ ព្រោះគាត់ជាមនុស្សម្នាក់ដែលចូលចិត្តការហាត់ប្រាណជាខ្លាំង ដោយវាអាចជួយគាត់បានទាំងផ្លូវកាយ និងផ្លូវចិត្ត ជាពិសេសចំពោះអ្នក Design គឺត្រូវប្រើខួរក្បាលច្រើន ហេតុនេះហើយការហាត់ប្រាណគឺជួយបំបាត់អារម្មណ៍ស្រ្តេសដែលទទួលបានពីការងាររបស់គាត់។

ក្នុងនោះផងដែរ លោក ណាត សុខណាន ក៏បាននិយាយលើកទឹកចិត្ត ទៅកាន់អ្នកជំនាន់ក្រោយ ដែលស្រឡាញ់វិស័យច្នៃម៉ូតមួយនេះថា កុំខ្លាចក្នុងការសាកល្បងឈោងចាប់ក្តីស្រម៉ៃ ហើយជាដំបូងគឺត្រូវរកខ្លួនឯងអោយឃើញសិន ថាតើខ្លួនជានរណា ចូលចិត្ត Fashion ប្រភេទណា? ពេលដែលរកឃើញខ្លួនឯងហើយ សូមព្យាយាមសិក្សាពីតិកនិកថ្មី ពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមអោយកាន់តែខ្លាំង ចេះទទួលយកមតិរិះគន់ រួចយកមកកែលម្អខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ។ បើទោះបីជា រកឃើញក្តីស្រម៉ៃខ្លួនឯងយឺតបន្តិចក៏ដោយ កុំរារែកឲ្យសោះ ត្រូវតែប្រឹងអោយអស់ពីសមត្ថភាព និងកំណត់គោលដៅដែលខ្លួនចង់បាន។

NEF_9050 (1)

សូមបញ្ជាក់ថា លោក ណាត សុខណាន ក៏ជាបេក្ខភាពមួយរូបនៅក្នុងកម្មវិធី បុគ្គលល្អឯក របស់ក្រុមហ៊ុនស្រាបៀរ ABC រដូវកាលថ្មីផងដែរ ដែលនេះជាកម្មវិធីមួយ បង្កើតឡើងដើម្បីកោត សរសើរចំពោះបុគ្គលដែលក្លាហាន ខ្លាំង មានភាពជឿជាក់ និងមានសមត្ថភាពឈោងចាប់ក្តីសុបន្តិរបស់ខ្លួន។ ហើយកម្មវិធីនេះក៏ជាការ បំផុសគំនិតយុវជន យុវតីជំនាន់ក្រោយ ដើម្បីឲ្យពួកគាត់ ទទួលបានបទពិសោធន៍ថ្មី ចំណេះដឹង និងភាពប៉ិនប្រសព្វឲ្យដូចជា បុគ្គលល្អឯក នាពេលខាងមុខ៕

សម្រាប់ព័ត៌មានលម្អិតអំពី យុទ្ធនាការ «បុគ្គលល្អឯក» លោកអ្នកអាចតាមដានតាមរយៈ៖​

ABC’s website           : https://abcbeerkh.com

Facebook                   : https://www.facebook.com/abcbeer.cambodia

Instagram                  : https://www.instagram.com/abcbeer.cambodia/?hl=en