លោក ជុំ សុធា អ្នកដឹកនាំរឿង និងស្ពតពាណិជ្ជកម្មដ៏លេចធ្លោ បង្ហើបប្រាប់ពីគន្លឹះជោគជ័យទម្រាំលោកមានថ្ងៃនេះ

ស្ថិតក្នុងវិស័យភាពយន្ត លោក ជុំ សុធា ត្រូវបានគេទទួលស្គាល់ថា ជាអ្នកដឹកនាំរឿងមួយរូបដែលធ្វើអោយវិស័យភាពយន្ត និងស្ពតពាណិជ្ជកម្មនៅកម្ពុជាមានការពុះកញ្រ្ជោលឡើងវិញ តាមរយៈស្នាដៃផលិតរបស់លោក ដែលពោរពេញទៅដោយភាពច្នៃប្រឌិតខ្ពស់ និងទាក់ទាញ មិនចាញ់ប្រទេសជិតខាងនោះទេ។ លោកបានផលិតមាតិកាយ៉ាងច្រើនអនេក រួមមានភាពយន្តឯកសារ ភាពយន្តខ្នាតខ្លី កម្មវិធីកម្សាន្តតាមទូរទស្សន៍ និងវីដេអូពាណិជ្ជកម្មផ្សេងៗជាច្រើនទៀត។ លោកក៏ជា អតីត សិស្សពីវគ្គសិក្សាភាពយន្តល្បីល្បាញដូចជា AFA (ឆ្នាំ២០១៧) និង FAJR (ឆ្នាំ២០១៩) ផងដែរ។ ហើយក្រៅពីចំណេះជំនាញដ៏ប៉ិនប្រសប់នេះ លោកក៏ជាបុគ្គលមួយរូបដែលអាចបត់បែនបានគ្រប់កាលៈទេសៈ ទៅតាមក្រុមការងារ ដៃគូរសហការ ឬ ការផ្លាស់ប្តូរ Concept ភ្លាមៗ ដែលសឹងតែគ្មានអ្នកណាអាចធ្វើដូចបានឡើយ ជាហេតុដែលធ្វើអោយលោកក្លាយជាអ្នកដឹកនាំរឿងដែលលេចធ្លោមួយរូបក្នុងវិស័យមួយនេះ។

CHUM SOTHEA KH

CHUM SOTHEA

គួរអោយដឹងដែរថា លោកបានឈានជើង​ចូលប្រឡូក​ក្នុង​វិស័យនេះ តាំងតែ​ពី​ឆ្នាំ​២០០៤ មកម្ល៉េះ តែកាលនោះលោក​គ្រាន់តែ​ជា​អ្នក​កាត់​វីដេអូ​ប៉ុណ្ណោះ ពោលគឺ​មិនទាន់​ចូល​ស៊ីជម្រៅ​ទៅក្នុង​ឧស្សាហកម្ម​ភាពយន្ដ​ដូចសព្វថ្ងៃនេះនៅឡើយ​ទេ​។ តែដោយសារលោកជាមនុស្សដែលចូលចិត្តមើលរឿង និងចង់បង្កើតសាច់រឿងទៅកាន់អ្នកទស្សនាតាមរយៈការស្រមើស្រមៃ លោក ជុំ សុធា បានតស៊ូយ៉ាងខ្លាំង មិនថាទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីឈោងចាប់ការងារដែលខ្លួនប្រាថ្នា រហូតដល់​ឆ្នាំ​២០១៣ ទើប​លោក​ទទួលបាន​កា​រ​សិក្សា​នៅ​សាកលវិទ្យាល័យ ដុង​ស័​រ នៅឯ​សាធារណរដ្ឋ​កូរ៉េខាងត្បូង ផ្នែក​ផលិត​ខ្សែភាពយន្ត និង​បានបញ្ចប់​ការសិក្សា​នៅក្នុង​ឆ្នាំ​២០១៦​។

ក្រោយមកលោកក៏បានឈានជើងចូលវិស័យនេះបន្តិចម្តងៗ តាំងពីការងារតូចរហូតដល់ការងារធំ និងមានគេទទួលស្គាល់ដល់សព្វថ្ងៃនេះ។ តែទោះបីជាការខិតខំប្រឹងប្រែងរបស់លោកបានចេញជាផ្លែផ្កាយ៉ាងនេះក្តី លោក ជុំ សុធា នៅតែបន្តព្យាយាមអភិវឌ្ឍន៍ខ្លួនឥតឈប់ឈរ ដើម្បីជំរុញអោយវិស័យមួយនេះដើរទៅមុខកាន់តែលឿនជាងមុន ទាំងគុណភាព និងស្តង់ដា។

លោកក៏បានផ្តាំផ្ញើទៅកាន់អ្នកដែលស្រឡាញ់វិស័យមួយនេះថា សម្រាប់បទពិសោធន៍របស់លោកផ្ទាល់ កៅអីអ្នកដឹកនាំរឿង គឺមានតម្លៃខ្លាំងណាស់ ហើយវាក៏ជាការងារមួយដែលជួបការលំបាកច្រើនបំផុតដែរ ព្រោះក្រៅពីជាអ្នកគិតពីបច្ចេកទេសនៃការថត អ្នកដឹកនាំរឿងក៏ត្រូវតែព្យាយាមប្រាស្រ័យទាក់ទងជាមួយមនុស្សជាច្រើននៅក្នុងផ្នែកផ្សេងៗគ្នា ដើម្បីទទួលបានទំនុកចិត្ត ងាយស្រួលធ្វើការជាមួយគ្នា និងអាចទទួលបានលទ្ធផលដូចជាការព្រៀងទុក។ ម្យ៉ាងទៀត ក្នុងនាមជាអ្នកដឹកនាំរឿងម្នាក់ គឺត្រូវស្គាល់ពីបរិបទសង្គមអោយបានច្បាស់លាស់ ព្រោះអ្នកដឹកនាំរឿងមិនមែនជាអ្នកសរសេរ តែជាអ្នកដែលត្រូវយល់សាច់រឿងអោយបានច្បាស់ ថាតើសាច់រឿងបែបណា ដែលអ្នកទស្សនាអាចទទួលយកបាន។ ក្រៅពីនេះ បើអ្នកតាំងចិត្តថាស្រឡាញ់វិស័យមួយភាពយន្តហើយ សូមព្យាយាមអោយអស់ពីលទ្ធភាព កុំងាយនឹងចុះចាញ់ ព្រោះមានតែការខិតខំប្រឹងនោះទេ ដែលអាចជម្នះឧបសគ្គទាំងឡាយបាន។

Key Visual 4x5 (KH)


លោក ជុំ សុធា ក៏បានមានប្រសាន៍ដែរថា ថ្វីដ្បិតតែការងារមួយនេះបានផ្តល់សម្ពាធអោយលោកខ្លាំងយ៉ាងណាក៏ដោយ តែលោកនឹងមិនរុញរាក្នុងការបន្តធ្វើវានោះទេ ហើយលោកនឹងព្យាយាមធ្វើអោយវិស័យមួយនេះរឹតតែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះវាជាការងារដែលមួយលោកស្រឡាញ់ និងអោយតម្លៃខ្លាំងបំផុត។

ក្នុងនោះផងដែរ អ្នកដឹកនាំរឿង និងស្ពតពាណិជ្ជកម្មដ៏ល្បីរូបនេះ គឺជាបុគ្គលល្អឯកមួយរូបក្នុងចំណោម៩ រូបផ្សេងទៀត ដែលមានវត្តមាននៅក្នុងកម្មវិធី “ បុគ្គលល្អឯក ” ដែលជាកម្មវិធីពិសេសមួយរបស់ក្រុមហ៊ុនស្រាបៀរABC ដែលបានរៀបចំឡើងជាលើកទី២ ដើម្បីអបអរ និងកោតសរសើរដល់បុគ្គលដែលអាចកំណត់ភាពជោគជ័យដែលខ្លួនស្រមៃចង់បាន ក៏ដូចជាដើម្បីចែករំលែករឿងរ៉ាវ បទពិសោធន៍ការងារ និងការខិតខំតស៊ូ របស់បុគ្គលទាំង១០រូប នៅក្នុងវិស័យរបស់ពួកគាត់ ដល់យុវជនជំនាន់ក្រោយ៕

សម្រាប់ព័ត៌មានលម្អិតអំពី យុទ្ធនាការ «បុគ្គលល្អឯក» លោកអ្នកអាចតាមដានតាមរយៈ៖

ABC’s website: https://abcbeerkh.com

Facebook: https://www.facebook.com/abcbeer.cambodia

Instagram: https://www.instagram.com/abcbeer.cambodia/?hl=en