ចង់ស្រកទម្ងន់ កុំរំលងតែ ៦ប្រភេទ នេះអោយសោះ!

ការសម្រកទម្ងន់មិនមែនជារឿងងាយស្រួលប៉ុន្មានទេ ប៉ុន្តែការផឹកតែអាចជួយអ្នកក្នុងការធ្វើដំណើរការសម្រកទម្ងន់បាន។ ការផឹកតែក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍សុខភាពគ្រប់ប្រភេទ រួមទាំងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺទឹកនោមផ្អែមផងដែរ។ អ្នកឯកទេសខាងចំណីអាហារនៃការអនុវត្តប្រឹក្សាយោបល់ Real Nutrition បាននិយាយថា តែក៏អាចជួយអ្នកឱ្យស្រកខ្លាញ់ក្នុងខ្លួន និងរក្សាទម្ងន់ឱ្យមានសុខភាពល្អផងដែរ។ ហើយតែ ដែលមានប្រសិទ្ធភាពចំពោះការស្រកទម្ងន់រួមមានដូចជា៖

1

១.តែបៃតង

តែបៃតងអាចជួយបង្កើនអុកស៊ីតកម្មជាតិខ្លាញ់ ដែលមានន័យថាវាជួយប្រែក្លាយខ្លាញ់ទៅជាថាមពល ដែលអាចជួយលើកកម្ពស់ការសម្រកទម្ងន់។ នេះដោយសារតែតែបៃតងផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មហៅថា catechins រួមទាំងសារធាតុម្យ៉ាងដែលគេស្គាល់ថាជា epigallocatechin gallate (EGCG) ដែលត្រូវបានបង្ហាញថាបង្កើនការដុតបំផ្លាញជាតិខ្លាញ់ ជាពិសេសអំឡុងពេលហាត់ប្រាណ។

2

២.តែអ៊ូឡុង

ដូចតែបៃតងដែរ តែ oolong ត្រូវបានគេរកឃើញថា អាចបង្កើនការសម្រកទម្ងន់ដោយធ្វើអោយប្រសើរឡើងនូវវិធីដែលរាងកាយរបស់អ្នករំលាយជាតិខ្លាញ់។

3

៣.តែខ្មៅ

លោក Isaac Robertson គ្រូបង្វឹកកាយសម្បទា មានប្រសាសន៍ថា ដូចជាតែបៃតង និងតែអ៊ូឡុងដែរ តែខ្មៅក៏ត្រូវបានផលិតចេញពីស្លឹករបស់រុក្ខជាតិ Camellia sinensis ដែលផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម។ ហើយតែខ្មៅមានផ្ទុកសារធាតុ polyphenols ដែលអាចជួយលើកកម្ពស់ការសម្រកទម្ងន់ដោយកាត់បន្ថយការទទួលទានកាឡូរី និងជំរុញការបំបែកខ្លាញ់។

4


៤.តែ Pu-erh

ការស្រាវជ្រាវលើឥទ្ធិពលនៃការសម្រកទម្ងន់របស់តែ pu-erh - ដែលជាតែរបស់ចិន គឺវាមានជាតិ fermented - ដែលល្អចំពោះសុខភាព និងការគ្រប់គ្រងទម្ងន់។

5

៥.តែស

ការស្រាវជ្រាវបង្ហាញថា តែស មានសារធាតុប្រឆាំងអុកស៊ីតកម្មស្រដៀងគ្នាទៅនឹងតែបៃតង ដែលអាចជំរុញការសម្រកទម្ងន់ដោយជំរុញការដុតបំផ្លាញជាតិខ្លាញ់។

6

៦.តែ Hibiscus

តែ Hibiscus គឺជាប្រភេទ តែរុក្ខជាតិ ដែលផលិតចេញពីរុក្ខជាតិផ្កា hibiscus ។ ការស្រាវជ្រាវបានរកឃើញថា វាមានប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់ និងអាចការពារប្រឆាំងនឹងភាពធាត់។ ជាពិសេស តែ Hibiscus គឺជាតែរុក្ខជាតិដែលមិនមានជាតិកាហ្វេអ៊ីន ដូច្នេះអ្នកអាចទទួលទានវាបានគ្រប់ពេល៕

7

ប្រភព ៖ បរទេស