រុក្ខជាតិទាំង ៨ ដែលអាចកាត់បន្ថយស្ត្រេសបានដោយគ្រាន់តែដាក់ជិតខ្លួន

យើងទាំងអស់គ្នាដឹងហើយថា ស្ត្រេសអាចធ្វើអោយយើងមានអារម្មណ៍តានតឹង ពិបាកក្នុងការផ្តោតលើរឿងអ្វីមួយ ជាពិសេសគឺអស់កម្លាំង។ តែប្រសិនបើអ្នកចង់កម្ចាត់បញ្ហានេះគឺគ្មានអ្វីពិបាកទេ ព្រោះការដាំរុក្ខជាតិទាំង ៨ នេះ ក៏អាចបញ្ចៀសបញ្ហាស្រ្តេសបានដែរ ដោយវាអាច បំបាត់ភាពតានតឹងសាច់ដុំ និងបង្កើនសកម្មភាពបេះដូង។

ថ្ងៃនេះ គេហទំព័រក្នុងស្រុក នឹងបង្ហាញអ្នកពីរុក្ខជាតិទាំង៨ ជួយអោយបាត់ស្រ្តេស អារម្មណ៍ល្អ និងផ្តល់ថាមពលដល់រាងកាយ!

1

១.ផ្កាឡាវេនឌ័រ

ផ្កាឡាវេនឌឺចត្រូវបានគេស្គាល់ថាមានក្លិនដ៏ក្រអូប និងមានរូបរាងស្រស់ស្អាត។ ការមានរុក្ខជាតិនេះនៅក្នុងផ្ទះរបស់អ្នកអាចធ្វើឱ្យអារម្មណ៍របស់អ្នកប្រសើរឡើង ហើយក៏ជួយឱ្យអ្នកគេងបានស្រួលផងដែរ។ ក្លិនក្រអូបរបស់វាមានលក្ខណៈសម្បត្តិ sedative ដែលនឹងជួយកាត់បន្ថយភាពតានតឹងដែលអាចធ្វើឱ្យអ្នកភ្ញាក់នៅពេលយប់។

2

២.រុក្ខជាតិ Snake plant

ផ្ទះរបស់យើងពោរពេញទៅដោយសារធាតុពុល ដែលជះឥទ្ធិពលដល់អារម្មណ៍ ការគេង និងថាមពលរបស់យើងតាមរបៀបអវិជ្ជមាន។ ដូច្នេះក្នុងផ្ទះរបស់អ្នកគួរតែមានរុក្ខជាតិ Snake plant ព្រោះវាជួយស្រូបយកជាតិពុលទាំងនេះ និងជួយឱ្យអ្នកគេងលក់ស្រួល។ វាក៏មិនទាមទារពេលវេលា និងការខិតខំប្រឹងប្រែងច្រើនពេកដើម្បីថែទាំវាដែរ ដូច្នេះអ្នកនឹងមិនចាំបាច់ព្រួយបារម្ភអំពីការថែទាំវានោះទេ។

3

៣.រុក្ខជាតិ English ivy

ចំណុចវិជ្ជមានបំផុតអំពីរុក្ខជាតិនេះគឺថា វារក្សាជំងឺដែលឆ្លងតាមខ្យល់ដូចជាអាឡែកស៊ី។ វាក៏ជួយកាត់បន្ថយការឈឺក្បាល និងបន្ធូរភាពតានតឹង ធ្វើឱ្យការគេងរបស់អ្នកកាន់តែងាយស្រួលជាងមុន។ លើសពីនេះ វាក៏ជួយអ្នកដែលមានជំងឺហឺតផងដែរ។

4

៤.រុក្ខជាតិ Basil

មនុស្សជាច្រើនប្រើដើម basil សម្រាប់តែធ្វើម្ហូបប៉ុណ្ណោះ តែពួកគេមិនដឹងទេថារុក្ខជាតិនេះមានលក្ខណៈសម្បត្តិប្រឆាំងនឹងភាពតានតឹងដ៏អស្ចារ្យដែលនឹងជួយដល់ការថប់បារម្ភរបស់អ្នក។ ម្យ៉ាងទៀត ដោយសារតែវាជារុក្ខជាតិប្រភេទ adaptogen វាអាចធ្វើអោយប្រសើរឡើងនូវភាពច្បាស់លាស់ផ្លូវចិត្តរបស់អ្នក ដែលធ្វើអោយអារម្មណ៍របស់អ្នកប្រសើរឡើង និងកាត់បន្ថយកម្រិតស្ត្រេសរបស់អ្នក។


5

៥.រុក្ខជាតិជីអង្កាម

ពេលខ្លះ អ្វីមួយដែលសាមញ្ញដូចជាក្លិនក្រអូបធម្មជាតិក៏អាចបង្កើនអារម្មណ៍របស់អ្នកលើសពីការរំពឹងទុកផងដែរ។ ក្នុងនោះរុក្ខជាតិជីអង្កាម មានផ្ទុកនូវសារធាតុ menthol ដែលមានសមត្ថភាពកាត់បន្ថយកម្រិតស្ត្រេស និងផ្តល់ថាមពលដល់អ្នក។ អ្នកអាចទុករុក្ខជាតិនេះនៅផ្ទះ ឬនៅកន្លែងធ្វើការ ព្រោះជាធម្មតាវាមានទំហំតូចស្រួលដាក់ក្បែរខ្លួន។

6

៦.ប្រទាលកន្ទុយក្រពើ

រុក្ខជាតិនេះងាយស្រួលដាំ និងស្រួលថែ ហើយលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាករបស់វាគឺជាហេតុផលដ៏ធំមួយដែលអ្នកគួរតែមានរុក្ខជាតិនេះនៅក្នុងផ្ទះ។ វាក៏ជួយបន្សុទ្ធខ្យល់ចេញពីជាតិពុលដែលបង្កគ្រោះថ្នាក់ ជួយសម្រាលភាពតានតឹង និងការថប់បារម្ភរបស់អ្នក។ ហើយដូចគ្នានឹង Snake plant ដែរ ប្រទាលកន្ទុយក្រពើ មិនត្រូវការការថែទាំច្រើនពេកពីអ្នកទេ។

7

៧.ដើមដូង

រុក្ខជាតិមួយទៀតដែលសំអាតខ្យល់ដែលយើងដកដង្ហើម និងជួយដល់ការថប់បារម្ភរបស់យើងគឺដើមដូង។ វាមើលទៅឡូយ និងស្រស់ស្អាតខ្លាំងណាស់ ដែលអ្នកអាចរក្សាទុកវានៅផ្ទះ និងការិយាល័យបាន។ សមត្ថភាពបន្សុទ្ធខ្យល់របស់វានឹងរក្សាខ្យល់ស្រស់ស្រាយសម្រាប់អ្នក ដូច្នេះហើយវាធ្វើឱ្យអារម្មណ៍របស់អ្នកកាន់តែប្រសើរឡើង។

8

៨.រុក្ខជាតិ Chrysanthemum

ក្រៅពីមានពណ៌ចម្រុះ និងមានភាពស្រស់ស្អាត ផ្កានេះមានគុណសម្បត្តិប្រឆាំងភាពតានតឹងដ៏អស្ចារ្យ។ វាត្រូវបានគេរកឃើញថា អាចជួយកាត់បន្ថយរោគសញ្ញានៃការព្រួយបារម្ភចំពោះមនុស្ស ជាពិសេសនៅពេលដែលពួកយើងយកវាមកធ្វើជាតែដើម្បីផឹក ព្រោះវាធ្វើឱ្យរាងកាយទាំងមូលសម្រាកបានស្ងប់៕

9

ប្រភព ៖ បរទេស