‘Slimcho’៖ អ្នកគាំទ្រ Man United និយាយដូចគ្នាអំពីកាយសម្បទាខុសប្លែកពីមុនរបស់ Sancho

អ្នកគាំទ្រ Man United កំពុងតែប្លែកភ្នែកចំពោះរូបរាងថ្មីរបស់ Jadon Sancho ។ នៅក្នុងការហ្វឹកហាត់កាលពីថ្ងៃច័ន្ទម្សិលមិញ ខ្សែបម្រើស្លាបរូបនេះបានលេងបាល់ទាត់ជាមួយនឹងរូបរាងថ្មី មើលទៅរាងស្រឡូនជាងមុន (ស្គម និង​មាន​សាច់ដុំជាងមុន) បន្ទាប់ពីធ្វើការយ៉ាងខ្លាំងលើកាយសម្បទារបស់គាត់។

Photo_2023 01 24_18 17 39

អ្នក​លេង​បណ្ដាញសង្គម​មួយចំនួនបាន​សរសេរបញ្ចេញមតិយោបល់ថា៖

Lasha Shvangiradze: "ដល់ពេលវេលាដើម្បីក្រោកឡើងហើយ Sancho!"

Ryan: "សឹងតែមិនអាចរង់ចាំឱ្យគាត់បង្ហាញខ្លួនជាមួយ Forest ទេ" ។

UTDion: "OMG គាត់មើលទៅមិនគួរឱ្យជឿ" ។

Babab Klassy: "មើលទៅដូច Charlie Chaplin ជាមួយនឹងពុកមាត់តិចៗ" ។


Sunder៖ "រៀមច្បងមក​វិញហើយ" ។

Photo_2023 01 24_18 18 04

Sancho បានអវត្តមានតាំងពីខែតុលាមក។ គាត់បានត្រលប់មកហ្វឹកហាត់វិញកាលពីសប្តាហ៍មុន ហើយ Erik ten Hag បាននិយាយថាគាត់ចង់ស្វាគមន៍កីឡាកររូប​នេះត្រឡប់មកវិញ។

D2e0bce3 8199 4777 80eb 21d906a536d1

United នឹងធ្វើដំណើរទៅជួប Nottingham Forest នៅកីឡដ្ឋាន City Ground សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Carabao Cup ដោយការ​ប្រកួត​នេះជាការ​ស្ដាមុខមាត់ឡើងវិញការបរាជ័យក្រោមស្នាដៃក្រុម Arsenal  ហើយ​ក៏ជាការ​ប្រកួតដើម្បី​ឡើង​ទៅ​វគ្គផ្ដាច់​ព្រ័ត្រផង​ដែរ។

ប្រភព៖ UnitedInFocus

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Tech Bro