ឈុតនារីក្លឹប Barcelona ត្រូវ​ទម្លាក់ចេញពីពាន Copa de la Reina ដោយ​សារ​ដាក់​កីឡាករកាត​ក្រហមកាលពីរដូវ​កាល​មុនឱ្យ​លេង

ក្លឹប Barcelona Femeni (ឈុតនារី)ត្រូវបានបណ្តេញចេញពីការប្រកួតពាន​រង្វាន់ Copa de la Reina ជាផ្លូវការពីបទដាក់កីឡាការិនីជាប់ពិន័យក្នុងការការ​ប្រកួត​ដែល​ពួក​គេទទួលជ័យជម្នះ 9-0 លើ Osasuna ។

1457731647.0

កីឡាការិនី Geyse Ferreira ដែលចុះហត្ថលេខានៅរដូវក្តៅនេះ បានបង្ហាញខ្លួននៅក្នុងការប្រកួតសម្រាប់ Barcelona ប៉ុន្តែនាង​បានព្យួរ បន្ទាប់ពីទទួលបានកាតក្រហមក្នុងការប្រកួតកាលពីរដូវកាលមុនដែលនាង​ឱ្យ​ Real Madrid ឈុតនារី។

1293210094

ការស៊ើបអង្កេតបានកើតឡើងចាប់តាំងពីពេលនោះមក ហើយឥឡូវនេះវាត្រូវបានបញ្ជាក់ថាកីឡាការនីរូប​នេះ មិន​អាច​ចូល​លេងក្នុងការប្រកួតនៅឆ្នាំនេះ។ ពួកគេក៏ត្រូវបានពិន័យជាប្រាក់ចំនួន 1,001 អឺរ៉ូ និងមានរយៈពេល 10 ថ្ងៃដើម្បីប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ។ Osasuna ឈានទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រដោយ​ស្វ័យប្រវត្តិ។

Sevilla ក៏​ត្រូវ​បាន​ដកចេញពីពានមួយនេះពី​បទ​ល្មើស​ស្រដៀង​គ្នា​នេះ​ដែរ។ ក្រុមឈុតនារី​មួយនេះបានដាក់ឱ្យ​កីឡាការិនី Nagore Calderón ក្នុងការប្រកួតរបស់ពួកគេ ប៉ុន្តែខ្សែបម្រើរូប​នេះមិនអាច​លេង​ក្នុង​ការ​ប្រកួតនេះ​បានទេ ដោយសារតែកាតក្រហមទល់នឹង Tenerife កាលពីរដូវកាលមុន។

1399899952

Barca បាន​គ្រប់​គ្រង​ពាន Copa de Reina និង​ជា​ក្រុម​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រកួត​នេះ។ ក្រុម Catalans បានលើកពានចំនួន 9 ដង និងក្នុង 3 រដូវកាលចុងក្រោយនីមួយៗ តែ​ឆ្នាំនេះ​ខាត​បង់​ហើយ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN