Cristiano Ronaldo ទទួលបានកាដូជានាឡិកាបង្កប់គ្រាប់ពេជ្រតម្លៃ៦៣ម៉ឺនផោនពីអារ៉ាប៊ីសាអូឌីត

Cristiano Ronaldo ទទួលបានអំណោយជានាឡិកាឈ្មោះ Jacob & Co ដែល​មាន​តម្លៃ៦៣ម៉ឺផោន ខណៈដែលនាឡិកានេះបំផុសគំនិតដោយប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានត្បូងពេជ្រកម្រចំនួន 338 គ្រាប់។វា​កឺជាការ​ដូ​អបអរការផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីតផង​ដែរ។

NINTCHDBPICT000791256222

កីឡាករវ័យ 37 ឆ្នាំរូបនេះបានបញ្ចប់ការផ្ទេរទៅ​កាន់ក្លិប Al-Nassr កាលពីខែមុន មុនពេលត្រូវបានបង្ហាញជាផ្លូវការនៅដើមខែមករា។ ការ​លេង​នៅទីនោះ គាត់រកបាន 173 លានផោនក្នុងមួយឆ្នាំ ហើយ​នាឡិកា​ចល័ត​ថ្មី​របស់ Ronaldo មួយនេះអាច​នឹង​លើក​រាសីដល់​ការ​ប្រកបអាជីរបស់គាត់​នៅ​ប្រទេស​ថ្មី។

NINTCHDBPICT000791256236

នោះ​ក៏​ព្រោះ​តែ​នាឡិកា​មាន​ពណ៌​បៃតង ពណ៌​ដូច​នឹង​ទង់ជាតិ​អារ៉ាប៊ីសាអូឌីត និង​តំណាង​សាសនា​ឥស្លាម។ Ronaldo ធ្វើការជាមួយ Jacob និង Co ហើយពួកគេបានបង្កើតនាឡិការមួយសម្រាប់គាត់ ដែលមានត្បូងកម្រៗចំនួន 338 ដុំ។

NINTCHDBPICT000791256218

នាឡិកា​នេះ​មាន​មាស​ស 18ការ៉ាត់ទំហំ 47mm x 15.85mm និង​មាន​តម្លៃ 630,000 ផោន។ Ronaldo ត្រូវបានគេឃើញពាក់នាឡិកាដ៏អស្ចារ្យនៅលើទំព័រ Instagram របស់គាត់ បន្ទាប់ពីការមកដល់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយគាត់នឹងសង្ឃឹមថាវានឹងនាំសំណាងខ្លះនៅលើទីលាន។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN