ធ្លាប់បានទៅដល់នៅ? កាហ្វេភ្នំបែបធម្មជាតិនៅតាមជើងភ្នំ១៥០០ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល

ទន្ទឹមនឹងភាពរីកចម្រើននៃអាជីវកម្មហាងកាហ្វេនៅប្រទេសកម្ពុជា យើងអាចកត់សម្គាល់ឃើញថា ម្ចាស់អាជីវកម្មនីមួយៗតែងខិតខំប្រឹងប្រែង សម្រិតសម្រាំងរកអ្វីដែលថ្មីនិងប្លែកដើម្បីសម្របទៅតាមតម្រូវការរបស់អតិថិជនក្នុងស្រុក។ ក្នុងនោះដែរ ហាងកាហ្វេដែលមានលក្ខណៈពិសេសមួយកន្លែងបានលេចចេញរូបរាងនៅតាមជើងភ្នំ១៥០០ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តពោធិ៍សាត់។

320609890_893136961819815_940575543972447874_n

ហាងកាហ្វេភ្នំបានទាក់ទាញភ្ញៀវទេសចរណ៌ឱ្យមកលេងកម្សាន្តនៅទីរួមខេត្តពោធិ៍សាត់និងទទួលបាននូវបទពិសោធន៍ទទួលទានអាហារនិងភេសជ្ជៈអមជាមួយនឹងសម្រស់ធម្មជាតិនៃភ្នំ១៥០០យ៉ាងស្រស់ស្រាយ។ កាហ្វេភ្នំមានបម្រើជូននូវអាហារទាំងបីពេល រួមទាំងកាហ្វេ តែនិងភេសជ្ជៈផ្សេងៗទៀតផង។

305932399_205209915177552_3682021780582417688_n

302172803_206185151746695_9120767291049988976_n

តួយ៉ាង សម្បត្តិធនធានធម្មជាតិនៃភ្នំ១៥០០បានផ្តួចផ្តើមជាគំនិតក្នុងការបង្កើតនូវកាហ្វេភ្នំឡើងដើម្បីពន្លើនវិស័យទេសចរណ៍ក្នុងស្រុកមួយកម្រិតទៀត។ គោលបំណងសំខាន់មួយទៀតនៃកាហ្វេភ្នំគឺដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ដែលបានធ្វើដំណើរមកដល់ភ្នំ១៥០០ក្នុងការសម្រាកកម្សាន្ត គយគន់សម្រស់ធម្មជាតិព្រៃភ្នំ និងសណ្តាប់សំឡេងបក្សាបក្សីយំត្រហឹងអឺងកងប្រៀបបាននឹងតន្ត្រី។

287558833_186634173701793_2658765346050083085_n

កាហ្វេភ្នំមិនត្រឹមតែជាអាជីវកម្មហាងកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែជាថ្នាលក្នុងការជម្រុញវិស័យទេសចរណ៍ក្នុងស្រុកឱ្យកាន់តែមានសក្តានុភាព៕

241515248_129573142741230_9161821540759825573_n

322501499_578195570782553_6921683322952515081_n

អត្ថបទដោយ៖ Nuth

 

 

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN