លោក Van Nistelrooy ចង់​ខ្ចីជើង Elanga ទៅ​ PSV ក្រោយ​លក់​ Cody Gakpo ទៅ Liverpool

លោក Ruud van Nistelrooy អ្នកចាត់ការក្រុម PSV Eindhoven ចង់ចុះហត្ថលេខាលើកីឡាករ Anthony Elanga ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលដែលនៅ​សល់​។

1768d210 8be0 428d Bff1 C8ae7c501d46

គាត់ថែមទាំងបានទាក់ទងទៅបិសាចក្រហម ដើម្បីសាកសួរអំពីភាពនៅទំនេររបស់គាត់ ដោយសារតែ PSV មិន​សូវ​មាន​ជម្រើសច្រើន​ក្នុងតំបន់​ប្រយុទ្ធ បន្ទាប់ពីលក់ Cody Gakpo ទៅ Liverpool ។

PSV Are Interested In Signing Anthony Elanga On Loan But

ទោះជាយ៉ាងណាក៏ដោយ Erik ten Hag មានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យកីឡាកររបស់គាត់ចាកចេញក្នុងកិច្ចព្រមព្រៀងរយៈពេលខ្លី។ គាត់ចង់ធានាថា United មានក្រុម​កីឡាករដែលមាន​សមត្ថភាពសមរម្យនៅគ្រប់មុខតំណែងទាំងអស់។

67060229 0 Image A 52_1674867147350

Elanga បានបង្ហាញខ្លួនចំនួន 19 លើកសម្រាប់បិសាចក្រហមនៅរដូវកាលនេះ ដោយបញ្ជូនបាល់ឱ្យ​មិត្តរួម​ក្រុមស៊ុត​បញ្ចូលទីចំនួន 2 ដង។

ប្រភព៖ Daily Mail

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN