ខេត្តបាត់ដំបង មិនត្រឹមតែមានរមណីយដ្ឋានបែបប្រវត្តិសាស្រ្ត និងកន្លែងធម្មជាតិជាច្រើនកន្លែងទេ តែពេលល្ងាចៗលោកអ្នកក៏អាចមកទទួលបរិយាកាសជួបជុំ ជាមួយអាហារឆ្ងាញ់ៗ តន្ត្រីពីរោះៗបានដែរជាមួយនឹង Matina Pub ។
Matina Pub ដ្បិតតែទើបបើកដំណើរការថ្មី តែទទួលបានការពេញនិយមជាខ្លាំងពីអ្នកនៅក្នុងខេត្តបាត់ដំបងផ្ទាល់ និងអ្នកទេសចរណ៍ពីទីក្រុងភ្នំពេញ រួមទាំងបណ្តាខេត្តនានាផងដែរ ដោយសារតែលក្ខណៈពិសេស ៣រួមបញ្ចូលគ្នា គឺទី ១ ជាហាងដែលមានអាហាររសជាតិឆ្ងាញ់តម្លៃពិសេស ទី២ ជាកន្លែងដែលអាចស្តាប់ Band ច្រៀងប្រគំតន្ត្រីផ្ទាល់ពិរោះៗបែប Chill Chill និងទី ៣ ចាប់ពីម៉ោង៩យប់ដល់ម៉ោង ១២យប់ មានការចាក់ DJ លក្ខណៈក្លឹប outdoor ផងដែរ។
មកលេងបាត់ដំបងម្តងជាមួយនឹង Matina Pub ចង់ញុំអាហារជជែកគ្នាលេងក៏បាន ស្តាប់ភ្លេងកំដរក៏បាន ចង់រាំលេងក៏បាន ហើយបើចង់លំហែរអារម្មណ៍ទល់ភ្លឺក៏បាន ដោយ Matina Pub ចាប់ពីម៉ោង ១២ យប់ ដល់ ម៉ោង ៤ភ្លឺ មានភ្លេងតិចៗ កំដរអ្នកទាំងអស់គ្នាបានទៀតផង។
Matina Pub មានទីតាំងនៅ ផ្លូវ203 ភូមិរំចេក៥ ឃុំរតនៈ ក្រុង បាត់ដំបង ( ទល់មុខ Blue Pub ចាស់ ជាប់កន្លែងហាត់ប្រាណ )
Google Map : https://maps.app.goo.gl/v4RCF4u4ewnmpXD6A?g_st=ic ។ សម្រាប់ព័ត៌មានបន្ថែម និងការកក់តុសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 010 916699 ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក