ហេតុអ្វីបានជា Mount បានបដិសេធបន្តកិច្ចសន្យាជាមួយ Chelsea រហូតមកទល់ពេលនេះ?

Mason Mount បានបដិសេធសំណើបន្ត​កុងត្រាមួយចំនួនពីក្រុមតោខៀវ Chelsea ហើយ​គិត​មក​ដល់​ពេល​នេះ ការ​ពិផាក្សា​លើ​កិច្ចសន្យាណាមួយហាក់​នៅទ្រឹង​នៅឡើយ។

0_GettyImages 1246850704

យោងតាមលោក Simon Johnson មូលហេតុដែលនៅពីក្រោយកីឡាករសញ្ជាតិអង់គ្លេសរូប​នេះ បដិសេធកុងត្រារបស់​តោ​ខៀវនោះគឺដោយសារតែគាត់មិនចង់ប្តេជ្ញាចិត្តធ្វើកិច្ចសន្យាយូរពេក។

មិនដូចកិច្ចសន្យារបស់ Mykhailo Mudryk នោះទេ ខណៈដែលកីឡាករអ៊ុយក្រែនបានយល់ព្រមធ្វើកិច្ចសន្យារយៈពេល​វែងដែលលាតសន្ធឹងដល់ឆ្នាំ 2031,  Mason Mount បាន​ដឹង​ថាគាត់​ខ្លួនឯងមិនអាច​លេងឱ្យក្រុមតោខៀវ Chelsea បានយូរនោះទេ។

2a1244ca 2dd6 4456 A74e B186615fbc14

លោក Johnson បាននិយាយនៅលើកម្មវិធី The Athletic Football podcast ថា:«ខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ប្រសិនបើខ្ញុំជាអ្នកគាំទ្រ Chelsea ដែលលោក Mason នឹងមិនមែនជាកីឡាករ Chelsea នៅរដូវកាលបន្ទាប់។រយៈពេល​វែង​នៃ​កុងត្រាគឺជាបញ្ហាធំមួយ។ ម្ចាស់​ក្លិប​ចង់​ឱ្យកីឡាករបន្ត​កុងត្រា​ដល់ទៅ ៦ ឬ ៧ឆ្នាំ ប៉ុន្តែ Mount ខ្លួនឯង​ពិតជាមិន​ចង់​ទេ»។

ថ្នាក់ដឹកនាំក្លិប Chelsea បានប្រាប់​កីឡាករសញ្ជាតិអង់គ្លេសរូបនេះឱ្យចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីនៅរដូវក្តៅ ហើយបើ​មិន​ចង់​ទេ​គាត់​នឹង​ត្រូវ​លក់​ចេញជាមិន​ខាន៕

ប្រភព៖ The Athletic Football podcast

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN