Erik ten Hag នឹងមិនមែនជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយលើអនាគតរបស់ Mason Greenwood នោះទេ

Mason Greenwood ទទួលបានសេរីភាពហើយ បន្ទាប់ពីតុលាការ Manchester បានទម្លាក់ការចោទប្រកាន់ទាំងអស់ពីបទរំលោភ និងវាយដំលើគូស្នេហ៍កាលពីឆ្នាំមុន។

Greenwood Ten Hag

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារកីឡាករវ័យ 21 ឆ្នាំមិនទាន់ត្រូវបានប្រកាសថាគ្មានកំហុស ក្លឹប Manchester United កំពុងឆ្លៀតពេលនាំយកគាត់មកក្រុមវិញ។បិសាចក្រហមបច្ចុប្បន្នកំពុងវាយតម្លៃជម្រើសរបស់ពួកគេ ខណៈដែលការស៊ើបអង្កេតផ្ទៃក្នុងកំពុងបន្ត។

491eecd1 195d 463a 81f4 Ed4d039c3186

ទោះយ៉ាងណាក៏ដោយ គ្មាននរណានៅ Carrington អាចកោះហៅកីឡាកររូប​នេះមកក្រុមវិញស្រួលៗនោះទេ។យោងតាម The Athletic ទោះបីជា Erik ten Hag បាននិយាយជាមួយ Greenwood ក៏ដោយ អ្នកចាត់ការ​រូប​នេះនឹងមិនសម្រេចចិត្តអនាគតរបស់កីឡាករអង់គ្លេសរូបនេះឡើយ។

Mason Greenwood Eirk Ten Hag 780x470

ការសម្រេចចិត្តចុងក្រោយនឹងធ្វើឡើងដោយ លោក Joel Glazer និង Richard Arnold ។

ប្រភព៖ The Athletic

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN